ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​ត្រៀម​ទទួល​ប្រធានាធិបតី​គុយ​បា

9 ឆ្នាំ មុន

សហរដ្ឋអាមេរិក​អះអាង​កាលពី​ថ្ងៃ​ទី​១៨ ធ្នូ​ថា ត្រៀមខ្លួន​ទទួល​ប្រធានាធិបតី​គុយ​បា លោក​រ៉ា​អ៊ុ​ល​កា​ស្ត្រូ ខណៈ​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា លើក​ឡើង​ដោយ​លោក​ផ្ទាល់​ពី​លទ្ធភាព​ដែល​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​គុយ​បា​ដែរ ដើម្បី​ជំរុញ​ការ​ខិតចូល​ជិត​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ។

សហរដ្ឋអាមេរិក​អះអាង​កាលពី​ថ្ងៃ​ទី​១៨ ធ្នូ​ថា ត្រៀមខ្លួន​ទទួល​ប្រធានាធិបតី​គុយ​បា លោក​រ៉ា​អ៊ុ​ល​កា​ស្ត្រូ ខណៈ​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា លើក​ឡើង​ដោយ​លោក​ផ្ទាល់​ពី​លទ្ធភាព​ដែល​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​គុយ​បា​ ដែរ ដើម្បី​ជំរុញ​ការ​ខិតចូល​ជិត​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ។

មានការ ​ប្រកាស​គួរ​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១៧ ធ្នូ របស់​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំង​២ អំពី​ឆន្ទៈ​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់ទំនង​ការទូត​ក្រោយ​ ការ​កាត់​ផ្តាច់​អស់​រយៈពេល​កន្លះ​សតវត្ស​មក ។ រដ្ឋាភិបាល​ទាំង​ពីរ តាម​ពិត​ទៅ​បាន​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជា​សម្ងាត់​បំផុត​រយៈពេល​១៨​ ខែ ដើម្បី​បញ្ចប់​កាក​សំណល់​ចុង​ក្រោយ​មួយ​នៃ​សង្គ្រាមត្រជាក់ ហើយ​មាន​សម្តេច​សង្ឃ​កាតូលិក​ប៉ាប​ហ្វ្រ​ង់​ស្វ័​រ ជា​អ្នក​ជួយ​ជ្រោមជ្រែង​ដែរ ។

អ្នកនាំពាក្យ​សេត​វិមាន​លោក JOSH EARNEST ថ្លែង​ថា ខ្ញុំ​ពុំ​បដិសេធ​ឡើយ​ចំពោះ​ទស្សនកិច្ច​មួយ​របស់​លោក​រ៉ា​អ៊ុ​ល​កា​ស្ត្រូ ។

កាលពី ​ថ្ងៃ​ទី​១៧ ធ្នូ សេត​វិមាន​បាន​លើក​រួច​ហើយពី​ទស្សនកិច្ច​ជាយថាហេតុ​មួយ​របស់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​គុយ​បា ។ តាម​ទូរទស្សន៍ ABC លោក​អូ​បា​ម៉ា ថ្លែង​ដោយ​ផ្ទាល់​ថា ខ្ញុំ​ពុំ​មាន​គម្រោង​ពិសេស​ឡើយ​សម្រាប់​ពេល​នេះ ក៏​បុ​៉​ន្តែ​ចូរ​យើង​ក្រឡេក​មើល តើ​អ្វី​ៗ​វា​វិវត្តន៍​បែប​ណា ។

ឧបសគ្គ ​សំខាន់​សម្រាប់​ការ​បង្កើត​ទំនាក់ទំនង​ធម្មតា​រវាង​ប្រទេស​ទាំង​ពីរ គឺ​ការ​ហ៊ុម​ព័ទ្ធ​សេដ្ឋកិច្ច​គុយ​បា​របស់​អា​មេ​រិ​ក​ចាប់តាំងពី​ឆ្នាំ​ ១៩៦២ មក ។ ពិតមែន​ហើយ ការ​ត្រួតត្រា​សភា​ទាំង​ពីរ​ដោយ​គណបក្ស​សាធារណរដ្ឋ បំផ្លាញ​ក្តី​សង្ឃឹម​នៃ​ការ​លុប​ចោល​ទណ្ឌកម្មសេដ្ឋកិច្ច​នេះ បុ​៉​ន្តែ​ទោះបី​សភា​រារាំង ក៏​លោក​អូ​បា​ម៉ា អាច​ធ្វើ​អ្វី​ៗ​សម្រាប់​គុយ​បា​ដែរ ។ លោក​អូ​បា​ម៉ា កាលពី​ថ្ងៃ​ទី​១៨ ធ្នូ រហូត​ដល់​ប្រកាស​ថា លោក​ចង់​សម្រាល​ការ​រឹត​ត្បា​ត​មួយ​ចំនួន​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម ធនាគារ និង​ក្នុង​ការ​ដឹក​ជញ្ជូន ៕