ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌកម្រិត​ធ្ងន់ក្រុងភ្នំពេញ​ឃាត់ខ្លួន​មនុស្ស​ប្រុសស្រី​៨នាក់​ពាក់ព័ន្ធ​នឹងការ​កត់កន្ទុយ​លេខ​នៅ​សង្កាត់បឹង​​ទំពុន

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​ទីតាំង​កត់ឆ្នោត​ពីរ​កន្លែង ​ស្ថិតក្នុងភូមិ​សាស្ត្រ ​សង្កាត់​បឹងទំពុន ​ខណ្ឌមានជ័យ ​ត្រូវ​កម្លាំង​ព្រហ្ម​ទណ្ឌកម្រិត​ធ្ងន់​ ក្រុង​ភ្នំពេញ​ សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ ចូល​ឆែកឆេរ ​នឹង​ឃាត់​ខ្លួនមនុស្ស​ប្រុស-​ស្រី​៨នាក់ ​នឹងដ​កហូតបាន​ ក្រដាស​សម្រាប់​កត់កន្ទុយ​លេខ​មួយ​ចំនួ​ន នឹង​លុយជាង​១លានរៀល ​។

ប្រតិ​បត្តិការ​នេះ​​ដឹកនាំព្រះរាជ​​​​អាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ​នឹង លោក ​តី វិសាល នា​យរង​ផ្នែកព្រហ្មទណ្ឌ​​កម្រិតធ្ងន់ក្រុង​ភ្នំពេញ ​ហើយ​សមត្ថកិច្ច​បានបញ្ជាក់​ប្រាប់ថា​ ហេតុការណ៍​ធ្វើឡើង​នាវេលា​ម៉ោង​ ៤ និ​ង ៣០​នាទី ​រសៀល​ថ្ងៃទី ​១៨ ​ខែធ្នូ ​ឆ្នាំ ២០១៤  ។ ​សមត្ថកិច្ច​បានបន្ត​ថា ​មុនពេល​ចុះឆែក​ទីតាំ​ងខាងលើ​នេះ​ ប្រជា​​ពលរដ្ឋបានរាយ​ការណ៍​ថាមាន​កន្លែងកត់​កន្ទុយលេខ​នៅ ​សង្កាត់​បឹងទំពុន​ ភ្លាមនោះ​សមត្ថកិច្ច​ក៏​បាន​សហការ​គ្នា ​ចុះមក​ពិនិត្យ​ឃើញ​ជាក់ស្តែង​ថា ទីតាំង​​ដែលប្រជាពល​រដ្ឋរាយ​ការណ៍​ជូនពិត​ជាកំ​ពុងកត់​កន្ទុយលេខ​ប្រាក​ដមែន​ ដូច្នេះ​សមត្ថកិច្ច​សម្រេច​​ឃាត់ម្ចាស់ទីតាំង​ ទាំង​ពីរកន្លែង​មានគ្នា​៨នាក់ ​រួម​ទាំងដក​ហូត​វត្ថុតាង​មួយចំនួនផ​ងដែរ ​។
ក្រោយ​ឆែកឆេរ​រួចរាល់​ហើយ​សមត្ថកិច្ច​បាន​សម្រេច​ឃាត់​ខ្លួន​មនុស្ស​ទាំងនោះ ​នឹងដ​កហូតទាំងសម្ភារ​សម្រា​ប់កត់​ឆ្នោត រួម​ទាំង​ដកហូតលុយ​ យក​​ទៅកាន់ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ​នៃស្នងការ​ដ្ឋានន​គរបាល​រាជ​ធានីភ្នំពេញ​ ដើម្បី​ចាត់ការ​បន្តទៀត ។