កីឡាករក្លិប AT.Madrid ម្នាក់ហ៊ានចំណាយប្រាក់យ៉ាងច្រើនទិញគ្រែបន្ថយភាពចាស់
ប្រទេសអេស្ប៉ាញ ៖ កីឡាករ Marcos Llorente របស់ក្រុម Atletico Madrid បានចំណាយប្រាក់ជាង៣ម៉ឺនដុល្លារ ដើម្បីទិញគ្រែជួយកាត់បន្ថយភាពចាស់។…
ប្រទេសអេស្ប៉ាញ ៖ កីឡាករ Marcos Llorente របស់ក្រុម Atletico Madrid បានចំណាយប្រាក់ជាង៣ម៉ឺនដុល្លារ ដើម្បីទិញគ្រែជួយកាត់បន្ថយភាពចាស់។…
ប្រទេសអេស្ប៉ាញ ៖ កីឡាករ Marcos Llorente របស់ក្រុម Atletico Madrid បានចំណាយប្រាក់ជាង៣ម៉ឺនដុល្លារ ដើម្បីទិញគ្រែជួយកាត់បន្ថយភាពចាស់។
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញវ័យ ២៥ឆ្នាំរូបនេះ កំពុងបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ចាប់តាំងពីផ្លាស់ពីក្រុម Real Madrid មកចូលរួមជាមួយក្រុម Atletico Madrid កាលពីឆ្នាំ២០១៩ ។ ភាពល្បីល្បាញរបស់គេបានកើតឡើង បន្ទាប់ពីរកគ្រាប់បាល់បញ្ចូលទីដើម្បីទម្លាក់ក្រុម Liverpool ចេញពីពានរង្វាន់ Champions League ក្នុងវគ្គ ១៦ក្រុមចុងក្រោយរដូវកាលនេះ។
Marcos Llorente បាននិយាយថា គេមានគន្លឹះសំខាន់ៗមួយចំនួន ដើម្បីរក្សាភាពរឹងមាំមិនគួរឱ្យជឿរបស់ខ្លួននៅកម្រិតខ្ពស់បំផុតមួយគឺ ការទទួលរបបអាហារសុខភាព (Paleo Diet) ដែលមនុស្សបានបរិភោគវារាប់ពាន់ឆ្នាំមកហើយ។ គេបានបន្ថែមថា អ្វីដែលកាន់តែពិសេស បច្ចុប្បន្នគេកំពុងប្រើប្រាស់គ្រែតម្លៃជាង៣ម៉ឺនដុល្លារមានឈ្មោះថា Hogo Bed ដែលវាអាចជួយកាត់បន្ថយល្បឿននៃភាពចាស់។
បើយោងតាមសម្តីរបស់អ្នកជំនាញ និងជាអ្នកបង្កើត Hogo Bed បានឱ្យដឹងថា Hogo គឺជាប្រភេទគ្រែសុខភាពដ៏ល្អបំផុតតែមួយគត់ ដែលធ្វើឱ្យអ្នកប្រើប្រាស់សម្រាន្តយ៉ាងស្កប់ស្កល់ និងជួយកាត់បន្ថយអាយុជីវសាស្ត្ររបស់មនុស្ស ដែលកំពុងវិវត្តន៍ទៅរកភាពចាស់។ គ្រែនេះត្រូវបានស្រាវជ្រាវដោយសាស្ត្រាចារ្យដ៏ល្បីល្បាញជាច្រើនរូបរបស់មហាវិទ្យាល័យជីវវិទ្យា នៃសាកលវិទ្យាល័យ Complutense ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ៕ (ដកស្រង់ចេញពី SPORTbible)
ចែករំលែកព័តមាននេះ