ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​ប្រតិភូ​កម្ពុជា​ត្រូវ​បានលើក​ទឹកចិត្ត​ដោយ​សារ​សក្តានុពល​នៃការ​នាំ​ចេញ​អង្ករ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សមាជិក​ម្នាក់​របស់​គណៈ​ប្រតិភូ​កម្ពុជា​ ដែលទើប​ត្រឡប់មក​ពី​​ចូល​រួម​សន្និសីទ​ដ៏ធំមួយ​ស្តីអំពី​ឧស្សាហ​កម្ម​អង្ករ​ ពិភព​លោក ដែលធ្វើឡើង​​ពីថ្ងៃទី​១៣ ដល់​១៤​ ខែ​តុលា នៅភូកេត ​ប្រទេសថៃ មាន​ប្រសាសន៍​ថា សន្និសីទ​នេះបាន​បង្ហាញ​​ឱ្យឃើញ​ថា ​ការនាំ​អង្ករ​ចេញរបស់​កម្ពុជា​នៅ​ពេល​អនាគត​មាន​ភាពល្អ​ប្រសើរ។ នៅ​ក្នុងអំឡុង​ពេល​សន្និ​សីទ​​​ គណៈ​ប្រតិភូ​កម្ពុជា​មានម្ចាស់​រោងម៉ាស៊ីន​កិនស្រូវ ពាណិជ្ជ​ករ អ្នកធ្វើ​គោល​នយោ​បាយ

រាជធានីភ្នំពេញ ៖ សមាជិក​ម្នាក់​របស់​គណៈ​ប្រតិភូ​កម្ពុជា​ ដែលទើប​ត្រឡប់មក​ពី​​ចូល​រួម​សន្និសីទ​ដ៏ធំមួយ​ស្តីអំពី​ឧស្សាហ​កម្ម​អង្ករ​ពិភព​លោក ដែលធ្វើឡើង​​ពីថ្ងៃទី​១៣ ដល់​១៤​ ខែ​តុលា នៅភូកេត ​ប្រទេសថៃ មាន​ប្រសាសន៍​ថា សន្និសីទ​នេះបាន​បង្ហាញ​​ឱ្យឃើញ​ថា ​ការនាំ​អង្ករ​ចេញរបស់​កម្ពុជា​នៅ​ពេល​អនាគត​មាន​ភាពល្អ​ប្រសើរ។ នៅ​ក្នុងអំឡុង​ពេល​សន្និ​សីទ​​​ គណៈ​ប្រតិភូ​កម្ពុជា​មានម្ចាស់​រោងម៉ាស៊ីន​កិនស្រូវ ពាណិជ្ជ​ករ អ្នកធ្វើ​គោល​នយោ​បាយ​​របស់​​រដ្ឋាភិ​បាល និងអ្នក​ជំនាញ​ឯកទេស​​មក​ពី​គំរោង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ផលិត​​កម្ម​អង្ករ​របស់​​សា​​ជីវ​​​កម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) និង​សហ​ភាពអឺរ៉ុប បានជួប​ពិភាក្សា​ជាមួយ​ឈ្មួញ និង​ពាណិជ្ជ​ករ​មកពីបណ្តា​ប្រទេស​លើ​ពិភពលោក។

លោក​​បណ្ឌិត​ម៉ី កល្យាណ ដែលជា​សមាជិក​របស់​រាជ​រដ្ឋាភិបាល​ម្នាក់ក្នុង​ចំណោម​គណៈ​ប្រតិ​ភូ​កម្ពុជា​ដែលបាន​ចូលរួម​ក្នុង​សន្និសីទ​​រៀប​ចំ​​ឡើង​ដោយ The Rice Trader ដែលជា​ស្ថាប័ន​​ផ្សព្វ​ផ្សាយ​ឈាន​មុខ បានមាន​ប្រសាសន៍​​ថា ចំណេះ​ដឹង​ និង​ទំនាក់ទំនង​ដែល​ទទួលបាន​​ពី​សន្និ​សីទ​គឺមានតំលៃ​លើស​លប់​។ «​យើង​​​មាន​ផែន​ការ​​ដើម្បី​ចែក​រំលែក​នូវ​ព័ត៌​មាន​​​អំពី​ឧស្សា​ហកម្ម​​នេះ ដើម្បីជួយ​ជំរុញ​ការ​នាំ​អង្ករ​ចេញ និង​បង្កើន​ប្រាក់​ចំណូល​បន្ថែមទៀត​​ទៅ​លើ​ខ្សែ​​សង្វាក់​ផ្គត់​ផ្គង់​​ទាំង​មូល»។ លោកបណ្ឌិត​ម៉ី កល្យាណ​ ដែល​ជា​អ្នក​រួម​ចំណែក​ចង​ក្រង​គោល​នយោ​​បាយ​​ថ្មីរបស់​អង្ករ​កម្ពុជា និងជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ឧត្តម​​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​ជាតិ​​មាន​ប្រសាសន៍​​​ថា «​ការ​ចូល​រួម​​ក្នុង​​សន្និ​សីទ​នេះ គឺបាន​​ផ្តល់​ឱកាស​ដល់ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ​​ និង​អ្នក​នាំចេញ​របស់​យើង​ ដើម្បី​​ស្វែង​​យល់​អំពី​ទីផ្សារ​​អន្ត​រជាតិ»។

«​ដោយ​គ្រាន់​តែយល់​​ដឹង​អំពី​ទីផ្សារ និង​ប្រា​ស្រ័យ​​ទាក់ទង​នឹង​អ្នកទិញ តើម្ចាស់​រោង​ម៉ាស៊ីន កិនស្រូវ និង​អ្នកនាំចេញ​យល់​ដឹង​អំពីតំរូវការ ការ​នាំចេញ និងអាច​រួមចំណែកដើម្បី​ជំរុញ​​ការ​នាំ​ចេញ​​អង្ករ​ប្រចាំ​ឆ្នាំ ពីការប៉ាន់ប្រមាណ​ក្នុង​ពេល​បច្ចុប្បន្ន​​ពី​​៤០.០០០-៥០.០០០​តោន ទៅ​១​លាន​តោន ត្រឹម​​​​ឆ្នាំ​២០១៥ ដែលជាគោលដៅ របស់​រដ្ឋាភិបាល​បាន​ដែរ​​ឬ​ទេ» ។

មានអ្នកចូលរួម​​ប្រមាណជាង​៣០​០​នាក់ រួមមាន​ម្ចាស់​រោងម៉ាស៊ីន​កិនស្រូវ អ្នកនាំចេញ ឈ្មួញ​កណ្តាល និងអ្នក​នាំ​ចូល​ អ្នក​ផ្គត់​ផ្គង់​គ្រឿង​បរិក្ខារ ក្រុម​ហ៊ុន​ដឹក​ជញ្ជូន ក្រុម​ហ៊ុន​ធានារ៉ាប់​រង អ្នកស្រាវជ្រាវ និង​អ្នកធ្វើ​គោល​នយោ​បាយ​​របស់​រដ្ឋាភិបាល​​ បាន​ចូលរួម​ក្នុង​សន្និសីទ​​រយៈ​ពេល​២​ថ្ងៃ​នេះ ហើយ​ដែល​បានផ្សាយ​នៅ​លើ​គេហ​ទំព័រ​​ប្រចាំ​សប្តាហ៍​របស់ The Rice Trader ។ អ្នក​ចូលរួម​ដែលមកពី​​ប្រទេស​ដាំស្រូវ រួម​មាន អាស៊ី​បូព៌ា ចិន ឥណ្ឌា ប៉ាគីស្ថាន អាហ្វ្រិក​​ខាងត្បូង ​និងអាមេរិក​ខាង​ជើង និង​ខាង​ត្បូង។ អ្នកទិញ​រួម​មាន អាស៊ី​ខាងត្បូង និង​អាស៊ីបូព៌ា អាហ្វ្រិក​​ខាង​​លិច និង​ខាងកើត អឺរ៉ុប អូស្ត្រាលី និង​មជ្ឈិម​បូព៌ា។​ នៅ​ក្នុងសន្និសីទ​នេះ លោក Tim de Mestre ទីប្រឹក្សា​របស់ IFC និង​ជា​ជំនាញ​ការ​ទីផ្សារ​អង្ករ ដែល​ធ្វើ​បទ​បង្ហាញ​អំពី​​ទីផ្សារ​នៅ​កម្ពុជា បានមានប្រសាសន៍​ថា កម្ពុជា​មាន​សក្តា​នុ​ពល​យ៉ាងខ្លាំង​ជា​អ្នកនាំ​ចេញ​អង្ករ​ខ្នា​តមធ្យម និង​អង្ករ​ផ្កា​ម្លិះ ដែល​ជា​គូ​ប្រកួត​ប្រជែង​ជា​មួយ​ប្រភេទ​អង្ករ ​ហូមម្លិះ​របស់​ប្រទេស​ថៃ ។ «ប៉ុន្តែ​គុណ​ភាព និង​អនាម័យ​ត្រូវ​តែ​កែលំអ»។

លោកសុក ស៊ីផាន់​ណា ទីប្រឹក្សា​របស់រាជ​រដ្ឋាភិបាល​​កម្ពុជា ដែ​ល​បាន​រួម​ដំណើរ​ជា​មួយ​គណៈប្រតិភូ​កម្ពុជានេះ​ផងដែរ បានមា​ន​ប្រសាសន៍​ថា អ្នកទិញ​អង្ករ​អន្តរជាតិ​មានការ​រីក​រាយ​ និង​ចង់ឃើញកម្ពុជា​ក្លាយជា​​អ្នកនាំ​ចេញ​អង្ករ​ដោយខ្លួន​ឯង ​ហើយពួកគេ​មាន​បំណង​ចង់​​​បង្កើត​​ទំនាក់ទំនង​​ពាណិជ្ជ​កម្ម​ថ្មី​ជាមួយ​កម្ពុជា​។​ «សា​ជីវ​កម្មហិរញ្ញវត្ថុ​អន្តរជាតិ (IFC) និង​សហ​ភាព​អឺរ៉ុប កំពុង​ជួយ​កម្ពុជា​ដើម្បី​បង្កើត​បទ​ដ្ឋាន​អង្ករ និង​ជួយ​ម្ចាស់រោង​ម៉ាស៊ីន​កិនស្រូវ ដើម្បី​កែ​លំអ​គុណភាព» ប្រសាសន៍របស់​​លោក​ សុក ស៊ីផាន់ណា ។ «ម្ចាស់​រោងម៉ាស៊ីន​កិនស្រូវ​​ដែល​មាន​​តែ​​​ត្បាល់​​សំរាប់​កិន​ដើម្បី​ផ្គត់​ផ្គង់​​ទីផ្សារ​ក្នុងស្រុកនោះ គឺមិនសូវ​ស្គាល់​អំពី​តំរូវ​ការ​ទីផ្សារ​​អន្តរជាតិ​ទេ។ នៅពេលកម្ពុជា​មាន​ស្តង់​ដា​ខ្ពស់ ប្រទេស​​នៅ​សហ​ភាព​អឺរ៉ុប​គឺជា​ទីផ្សារ​របស់​កម្ពុជា ​ព្រោះ​កិច្ច​ព្រម​ព្រៀង «វិធាន​ផលិត​ផល​​គ្រប់​យ៉ាង​លើកលែង​​តែ​អាវុធ​ជាតិផ្ទុះ» (Every-thing but Arm’s ) បានអនុញ្ញាត​ឱ្យ​ផលិត​ផល​កម្ពុជា​រួច​ពន្ធ។
ដើម្បីជំរុញ​ការ​នាំ​ចេញ​ លោក​ម៉ី កល្យាណ មានប្រសាសន៍​ថា​ វា​មាន​សារ​សំខាន់​ណាស់ដែល​ត្រូវដោះ​ស្រាយ​បញ្ហា​ចំនួន​៣ រួម​មាន តំលៃមិន​អាចប្រកួត​ប្រជែង​បាន កង្វះ​ខាត​​បទដ្ឋាន​នាំ​ចេញ និង​ឧបសគ្គ​កំពង់ផែ​សមុទ្រ។ «​យើង​​​ចាំ​​បាច់​ត្រូវបង្កើន​នូ​វសមត្ថ​ភាព​នាំចេញ​អង្ករ​ តាម​រយៈ​ការ​បន្ត​ចូលរួម​ព្រឹត្តិ​ការណ៍​​​​ស្តី​អំពី​អង្ករ និង​ស្បៀង​អាហារ​ដូចជា​ សន្និសីទ​ស្តី​អំពី​អង្ករ​ពិភព​លោក និង​រៀបចំ​​ដើម្បី​ផ្សព្វផ្សាយ​​អង្ករ​កម្ពុជា​ដោយខ្លួន​​យើង​​»៕