ខេត្តបន្ទាយមានជ័យ ៖ យោងតាមគេហទំព័រកាសែតថៃមួយបានផ្សាយថា សមត្ថកិច្ចខេត្តស្រះកែវបានឃាត់ខ្លួនជន២នាក់ ទាក់ទិននឹងគ្រឿងញៀនប្រមាណ២៩គីឡូក្រាមដែលប្រុងនាំឆ្លងដែនចូលទឹកដីកម្ពុជា ។
ការចាប់បានគ្រឿងញៀនដ៏សន្ធឹកសន្ធាប់នេះ គឺកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិថៃមួយជាប់បន្ទាត់ព្រំដែន គឺភូមិថាខាម ឃុំថាខាម ស្រុកអារញ្ញ ខេត្តស្រះកែវ ឈមនឹងទឹកដីកម្ពុជា សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ប្រភពព័ត៌មានឲ្យដឹងថា ដំបូងសមត្ថកិច្ចថៃចាប់បានជនសង្ស័យប្រុសស្រី២នាក់ជាមួយម៉ូតូមួយគ្រឿង ដែលដឹកជញ្ជូនថ្នាំញៀនប្រភេទម៉ាទឹកកក២៩ដុំ ទម្ងន់២៩.០០០ក្រាម មានតម្លៃស្មើ៣០លានបាត លាក់នៅក្នុងកាបូបចំនួន២ ។
ក្រោយពីឃាត់ខ្លួនហើយសាកសួរ ពួកគេទាំង២នាក់ឆ្លើយថា បម្រុងយកឆ្លងដែនចូលកម្ពុជា ។
ក្នុងការបង្ក្រាបថ្នាំញៀនទ្រង់ទ្រាយធំនេះ សមត្ថកិច្ចថៃ បានឈានទៅឃាត់ខ្លួនជនសង្ស័យ៣នាក់ផ្សេងទៀត សរុប៥នាក់ ។ យ៉ាងណាក៏ដោយ ការបង្ក្រាបនេះគឺនៅលើដីថៃ ហើយជនសង្ស័យមិនមែនជាខ្មែរទេ ប៉ុន្តែបើថ្នាំញៀនទាំងនេះឆ្លងដែនចូលដល់ដីខ្មែរ មិនដឹងទៅជាយ៉ាងណាឡើយ ព្រោះ២៩គីឡូក្រាមពិតជាច្រើនណាស់ ៕

ចែករំលែកព័តមាននេះ