ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មោច​បំពេរ​កូនលង​ខ្ញុំ វ៉ៃ​គ្នា​ជាមួយ​ខ្ញុំ​រហូត​កូនង៉ែត​នៅ​ដៃ​ធ្លាក់​បែក​ឈាម

3 ឆ្នាំ មុន

វា​ជា​រឿង​មួយ​ដែល​ធ្វើ​អោយ​ខ្ញុំ​ចង​ចាំ​មិន​ភេ​ច​។ នោះ​គឺ​រឿង​ខ្មោចលង​នៅ​ពេល​ដែល​ខ្ញុំ​ស្នាក់ ក្នុង​សណ្ឋាគារ​មួយ​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ពេល​កន្លង​ទៅ ។ ពេល​កំពុង​តែ​ដេក​នោះ ស្រាប់តែ​មាន​ខ្មោច​ស្រី​បំពេរ​កូន​ម្នាក់ បាន​ចូល មក​លង​ខ្ញុំ​ដោយ​បំពេរ​កូន​យ៉ាង​ក្រ​លួច ។…

វា​ជា​រឿង​មួយ​ដែល​ធ្វើ​អោយ​ខ្ញុំ​ចង​ចាំ​មិន​ភេ​ច​។ នោះ​គឺ​រឿង​ខ្មោចលង​នៅ​ពេល​ដែល​ខ្ញុំ​ស្នាក់ ក្នុង​សណ្ឋាគារ​មួយ​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ពេល​កន្លង​ទៅ ។

ពេល​កំពុង​តែ​ដេក​នោះ ស្រាប់តែ​មាន​ខ្មោច​ស្រី​បំពេរ​កូន​ម្នាក់ បាន​ចូល មក​លង​ខ្ញុំ​ដោយ​បំពេរ​កូន​យ៉ាង​ក្រ​លួច ។ វា​ធ្វើ​អោយ​ខ្ញុំ​ភ័យ​ខ្លាច​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​បាន​ព្យាយាម​រត់​ចេញពី​បន្ទប់​សណ្ឋាគារ​នោះ ។ ប៉ុន្តែ​ខ្មោច​បំពេរ​កូន​នោះ​កាច​ណាស់ ហើយ​បាន​ពាំងមុខ​ទ្វារ​បន្ទប់ និង​រារាំង​ខ្ញុំ​មិន​អោយ​ចាក​ចេញពី​បន្ទប់​នោះ​បាន ។

ខ្ញុំ​ប្រឹងរក​គ្រប់​វិធី​ហើយ​បាន​វ៉ែ​ប្រ​ញ៉ា​យ​គ្នា​ជាមួយ​ខ្មោច​ស្រី​នោះ ដែល​មានកូន​ង៉ែត​នៅ​នឹង​ដៃ ។ ការ​ប្រវាយប្រតប់​គ្នា​នោះ​បាន​ធ្វើ​អោយ​ក្មេង​នោះ​ធ្លាក់​ពី​ដៃ​ខ្មោច​ស្រី​នោះ ហើយ​បែក​ឈាម ។

ពេល​នោះ វា​បាន​ធ្វើ​អោយ​ខ្ញុំ​ភ័យ​ខ្លាំង​ណាស់ ហើយ​ក្រោក​ក្រ​ញ៉ា​ង​ឡើង​ពី​ដំណេក ហើយ​អង្គុយ​គ្រ​លំ​ភួយ​ក្នុង​ភាព​ភ័យ​ខ្លាច ។ សក់​ខ្ញុំ​បះ ហើយ​បេះដូង​ក្ឌុក​ក្ឌា​ក់​ដើរ​លឿន​ខុស​ចង្វាក់ ដោយសារ​តែ​ការ​ភ័យ​ខ្លាច​រហូត​ដល់​មិត្តភក្តិ​របស់ខ្ញុំ​បាន​វិល​ត្រឡប់​មក​ពី​ហូប​បបរស​ពេល​យប់​ជ្រៅ ។

ពួក​គេ​ឃើញ​ខ្ញុំ​គ្រ​លំ​ភួយ ដោយ​ភាព​ភ័យ​ខ្លាច ។ ខ្ញុំ​បាន​និយាយ​រឿង​ប្រាប់ ពួក​គេ​អំពី​ឈុត​ឆាក​ដែល​ខ្ញុំ​បាន​វ៉ៃតប់​ជាមួយ​ខ្មោច​នោះ​យ៉ាង​សាហាវ ។

នៅ​យប់​នោះ ពួក​យើង​ទាំងអស់​គ្នា​ភ័យ​ខ្លាច​ណាស់ ហើយ​យើង​មិន​ហ៊ាន​ដេក​បន្ទប់​បែក​គ្នា​ឡើយ ។ គ្នា​យើង​ទាំងអស់​មាន​គ្នា​៦​នាក់ ហើយ​យើង​សម្រេចចិត្ត​ដេក​តែ​បន្ទប់​តែ​មួយ​ប៉ុណ្ណោះ​នៅ​យប់​នោះ ។

ដំណើរ​ក​ម្សា​ន​របស់​យើង​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ កាលពី​ពេល​នោះ​បាន​បញ្ចប់​ដោយ​នាំ​មក​ភ្នំពេញ​វិញ​ជាមួយនឹង​ការ​ភ័យ​ខ្លាច​ខ្មោចលង​ដែល​ជា​ធម្មតា​ខ្ញុំ​មិន​ដែល​សូវ​ជឿ​ឡើយ​ពី​រឿង​ខ្មោចលង​នោះ ។ ខ្ញុំ​មិនដឹង​ថា អ្នក​ដទៃ​ធ្លាប់​ជួប​រឿងហេតុ​ដូច​ជា ខ្ញុំ​ដែរ​ឬទេ?

អត្ថបទ​នេះ​ត្រូវ​បាន​សរសេរ​ដោយ​ផ្អែក​លើ​ការ​និយាយ​ប្រាប់​ពី​បុរស​ម្នាក់​ដែល​ជួប​ប្រទះ​នឹង​ហេតុការណ៍​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ