ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចាំបាច់​ត្រួតពិនិត្យ​ខ្មោច​យ​រ៍​អី​ទេ គេ​ដឹង​គ្នា​អស់ហើយ (​មាន​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​ទោះបីជា​ជំងឺឆ្លង​កូ​វី​ដ​១៩ បាន​ជះ​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​សេដ្ឋកិច្ច​ពិភពលោក ក៏​ដូច​ជា​ប្រទេស​កម្ពុជា និង​បាន​ធ្វើ​ឱ្យ​ឈ្មួញ​រកស៊ី​ធំ​ៗ​ជា​ច្រើន ត្រូវ​ប្រឈម​នឹង​ការ​ខាតបង់​លើ​មុខ​ជំនួញ រហូត​ដល់​មាន​អ្នកខ្លះ​ត្រូវ​បង្ខំចិត្ត​បិទ​អាជីវកម្ម​ក៏​ដោយ ប៉ុន្តែ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ក្នុង​ខេត្តព្រៃវែង…

ខេត្តព្រៃវែង ៖ បើ​ទោះបីជា​ជំងឺឆ្លង​កូ​វី​ដ​១៩ បាន​ជះ​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​សេដ្ឋកិច្ច​ពិភពលោក ក៏​ដូច​ជា​ប្រទេស​កម្ពុជា និង​បាន​ធ្វើ​ឱ្យ​ឈ្មួញ​រកស៊ី​ធំ​ៗ​ជា​ច្រើន ត្រូវ​ប្រឈម​នឹង​ការ​ខាតបង់​លើ​មុខ​ជំនួញ រហូត​ដល់​មាន​អ្នកខ្លះ​ត្រូវ​បង្ខំចិត្ត​បិទ​អាជីវកម្ម​ក៏​ដោយ ប៉ុន្តែ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ក្នុង​ខេត្តព្រៃវែង គេ​នៅ​តែ​ឃើញ​មាន​វត្តមាន​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ​បន្ត​ធ្វើ​ច​រា​រណ៍​ជា​ធម្មតា និង​ជា​រៀងរាល់ថ្ងៃ ដោយ​គ្រាន់តែ​ចំនួន​រថយន្ត​មានការ​ថយ​ចុះ​ជាង​មុន​បន្តិច​ប៉ុណ្ណោះ​។

តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​គេ​បាន​សង្កេត​ឃើញ​ថា ក្រុម​រថយន្ត​ដឹក​ទំនិញ​ទាំងនោះ ពេល​មក​ដល់​ចំណុច​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ មន្ត្រី​ជំនាញ​គយ និង​រដ្ឋាករ​សាខា​ខេត្ត​ព្រៃវែង ដែល​ឈរជើង​នៅ​ទីនោះ មិន​ដែល​ធ្វើការ​ត្រួតពិនិត្យ​នោះ​ទេ មិន​ថា​រថយន្ត​ដឹក​ទំនិញ​ទាំងនោះ មក​ដល់​ពេល​ថ្ងៃ ឬ​ពេល​យប់​នោះ​ឡើយ​។

តាម​ការ​កត់សម្គាល់​ជាក់ស្តែង​ពេល​មក​ដល់ គេ​ឃើញ​តែ​តៃកុង​រថយន្ត ឬ​ព្រូ​រត់ការ​ចុះចូល​ទៅ​ជួប​សួស្តី​គយ គឺ​គ្រាន់តែ​ចូល​ទៅ​ជួប​នៅ​ក្នុង​ស្នាក់​ការ​តែ​មួយ​ភ្លែត​ក៏​ចេញ​មក​វិញ ហើយ​បើករថយន្ត​ចេញ​ទៅ​យ៉ាង​រំភើយ ។

សកម្មភាព​បែប​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​មន្ត្រីរាជការ​មួយ​ចំនួន​ដែល​បានឃើញ ហើយ​បាន​យក​ទៅ​ជជែក​វែកញែក​នៅ​តាម​តុ​កាហ្វេ ដោយ​លេចឮ​ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា រថយន្ត​ដឹក​ទំនិញ​ទាំងនោះ បិត​គ្រប​ជិតស្លុង​មិន​អាច​មើល​ពី​ខាងក្រៅ​ឃើញ ឬ​អាច​ដឹង​ថា​ជា​ទំនិញ​អ្វី​នោះ​ទេ ហើយ​បើ​មក​ដល់​មន្ត្រី​គយ​ដែល​ជា​អ្នកត្រួតពិនិត្យ​តាម​ដងផ្លូវ​ជាតិ​លេខ​៨ មិន​ខ្ចី​ត្រួតពិនិត្យ​បែប​នេះ តើ​មិច​នឹង​ដឹង​ថា តើ​ក្នុង​នោះ​ជា​ទំនិញ​អ្វី? ចុះបើ​ទំនិញ​ទាំងនោះ​ជា​ទំនិញ​ខុសច្បាប់​វិញ តើ​នរណា​ទទួលខុសត្រូវ?

ជាមួយ​គ្នា​នោះ​ក៏​មាន​អ្នកខ្លះ​ទៀត​បាន​នាំ​គ្នា​ក្លែម​សំដី​តាម​របៀប​ឌឺដង​ថា គេ​មិន​ពិនិត្យ​ព្រោះ​គេ​បាន​និយាយ​គ្នា​ជាមួយ​ឈ្មួញ​រួច​អស់​ទៅ​ហើយ ដូច្នេះ​ពេល​រថយន្ត​មក​ដល់ តៃកុង​រថយន្ត ឬ​ព្រូ គ្រាន់តែ​ចូល​ទៅ​ប្រាប់​ថា របស់​ចែ​នេះ របស់​ចែ​នោះ​ជា​ការ​ស្រេច ដោយ​មិន​ចាំបាច់​ពិនិត្យ​ទំនិញ​លើ​រថយន្ត​នាំ​ឱ្យ​ខាត​ពេល​នោះ​ទេ ។

ដោយឡែក​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​មូលដ្ឋាន​ខ្លះ​ទៀត បានឱ្យ​ដឹង​ថា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ត្រង់​ចំណុច​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ​នោះ មិនមែន​មាន​តែ​មន្ត្រី​គយ និង​រដ្ឋាករ​សាខា​ខេត្តព្រៃវែង​មួយ​ទេ គឺ​មាន​ទាំង​មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង និង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត ជា​ពិសេស​គយ​ចល័ត ដែល​ដាក់​កម្លាំង​ប្រចាំការ​នៅ​ទីនោះ ប៉ុន្តែ​មន្ត្រី​ទាំងនោះ​ក៏​មិន​ដែល​ឃើញ​ឃាត់​រថយន្ត​របស់​ឈ្មួញ ដើម្បី​ត្រួតពិនិត្យ​ម្តងណា​ដែរ ដូច្នេះ​ហើយ​ទើប​គេ​សង្ស័យ​ថា មានការ​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ហើយ​មើលទៅ​….!

ទោះជា​យ៉ាងណា​ក៏​ដោយ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​គ្រប់​ស្ថាប័ន ដែល​ប្រចាំការ​នៅ​ចំណុច​ក្បែរ​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ​នោះ​ទេ ចំណែក​មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ទាំង​២​ស្ថាប័ន ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ព្រោះ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ