ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រចេះគ្រោង​បើកឱ្យ​ធ្វើ​ដំណើរ​លើ​ស្ពាន​ថ្មី​នៅ​ចុងខែ​កក្កដា​ ២០២០​​ខាងមុខ​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖​ ស្ពានបេតុង​ចំនួន​៥​កន្លែង ដែល​ជា​ជំនួយ​ឥត​សំណងរ​បស់​រាជ​ដ្ឋា​ភិ​បាល​ជប៉ុន​(JICA)​ក្នុង​ខេត្​តក្រចេះសម្រេច​បាន​95% ក្រោយ​បើ​កការ​ស្ថាបនា​មាន​រយៈ​ជិត​២​ឆ្នាំ​កន្លងមកនេះ និង​បញ្ចប់​ការ​សាង​សង​នៅ​ខែកញ្ញា​ខាង​មុខ ហើយនឹង​គ្រោង​បើក​អោយធ្វើ​ដំណើរ​លើ​ស្ពាន​ថ្មី​នៅ​ចុងខែ​កក្កដា​២០២០​ ។ តាម​រយៈ​សមិទ្ធផល​ទាំង​អស់នេះ ​និង​បម្រើ​ផលប្រយោជន៍​ដល់​សាធារណៈជន…

ខេត្តក្រចេះ ​៖​ ស្ពានបេតុង​ចំនួន​៥​កន្លែង ដែល​ជា​ជំនួយ​ឥត​សំណងរ​បស់​រាជ​ដ្ឋា​ភិ​បាល​ជប៉ុន​(JICA)​ក្នុង​ខេត្​តក្រចេះសម្រេច​បាន​95% ក្រោយ​បើ​កការ​ស្ថាបនា​មាន​រយៈ​ជិត​២​ឆ្នាំ​កន្លងមកនេះ និង​បញ្ចប់​ការ​សាង​សង​នៅ​ខែកញ្ញា​ខាង​មុខ ហើយនឹង​គ្រោង​បើក​អោយធ្វើ​ដំណើរ​លើ​ស្ពាន​ថ្មី​នៅ​ចុងខែ​កក្កដា​២០២០​ ។ តាម​រយៈ​សមិទ្ធផល​ទាំង​អស់នេះ ​និង​បម្រើ​ផលប្រយោជន៍​ដល់​សាធារណៈជន ក្នុង​ការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់ និង​ដឹក​ជញ្ជូន​សមិទ្ធផល​នានា ។ នេះ​ជា​ការ​ថ្លែង​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​ក្រចេះ​។

លោក វ៉ា ថន អា​ភិ​បាល​ខេត្ត បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ទៀត​ថា ដោយ​មើលឃើញ​ពី​ផល​ពិបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​សាធារណៈជន​ឆ្លងកាត់ អំពី​ស្ពានដែក​បា​ឡេ​ចាស់ ទ្រុឌទ្រោម​និង​តូច​ចង្អៀតកកស្ទះដូច​កដប ​ទើប​រាជរដ្ឋាភិបាលប្រទេស​ជប៉ុន បាន​ផ្តល់​នូវ​ជំនួយ​ឥត​សំណង​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងសាធារណការ និង​ដឹក​ជញ្ជូនដល់​ខេត្តក្រចេះ​នូវ​ស្ពានបេតុង​ចំនួន៥ កន្លែងមាន​ទំហំ​ទទឹង១១​ម៉ែត្រ សរុប​ប្រវែង ២.៦៨៩ម៉ែត្រ ដែល​ចាប់ផ្តើមដំណើរការសាងសង់ ចាប់ពី​ថ្ង​ទី​១ ខែមិថុនា ២០១៨ ហើយនឹង​គ្រោង​បញ្ចប់ នៅ​ខែកញ្ញា​២០២០ ខាង​មុខ​នេះ ។

ស្ពាន​វែង​ខ្លី​ទាំង​៥​កន្លែង ត្រូវ​បាន​ស្ថាបនា​ឡើង​តាម​លក្ខណៈ​ស្តង់ដា​របស់​ជប៉ុន​មាន​ទាំង គុន​ភាព​និង​សោ​ភណ្ឌ​ភាព នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៣ ពី​ស្រុក​ឆ្លូង​មក ខេត្តក្រចេះ​។ ក្នុង​នោះ​ដែរ ក្នុង​នាម​អភិ​បាល​ខេត្ត​តំណាង​ឲ្យ​ពលរដ្ឋ​នៅ​ខេត្តក្រចេះ​ លោក​ក៏​បានធ្វើការថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន ដែល​បាន​ផ្តល់​នូវ​ជំនួយ​ឥត​សំណង មក​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ​តែ​ម្តង ដើម្បី​ទទួល​បាន​នូវ ការ​សម្រួល​ចរាចរណ៍​ទៅ​មក ហើយ​ក៏​បាន​ធ្វើការ​សំណូមពរ​ដល់​បងប្អូន សាធា​រណៈជន និង​ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​នោះ សូម​ចូលរួម​ថែរក្សា និង​ការពារ នូវ​សមិទ្ធផល​ថ្មី​នេះ ឲ្យ​បាន​ល្អ​គង់​វង់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សមិទ្ធផល​ធំ​ៗ​ក្នុង​ខេត្តក្រចេះ​ទៅ​ថ្ងៃ​មុខ ក្រៅពី​ស្ពាន​ទាំង​៥​ខាង លើ​សាងសង​រួច​ជា​ស្ថាពរ​នោះ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់​ថុ​ល ក៍បាន​ជូនដំណឹង​ល្អ​ដល់​ប្រជា​ពលរដ្ឋ​ទាំងអស់​ផង​ដែរ​ថា សម​ទ្ឋិ​ផល​ថ្មី​មួយទៀត សម្រាប់​ខេត្តក្រចេះ គឺ​គម្រោង​សាងសង់​ស្ពាន ឆ្លងទន្លេ​មេគង្គ​នៅ​ខេត្តក្រចេះ ក៏​ត្រូវ​បានសិក្សាចប់​សព្វគ្រប់ និង​គ្រោង​ដាក់​ដេញថ្លៃ នៅ​ពេល​ខាង​មុខ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ផលិតផល​ឆ្លងកាត់​ទៅ​កាន់​ខេត្តកំពង់ធំ​ឱ្យ​បាន​ឆាប់រហ័ស ចំណេញ​ពេលវេលា និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។

អត្ថបទសរសេរ ដោយ