Sergio Aguero អាចនឹងអវត្តមានរហូតដល់ចប់រដូវកាលនេះ
ប្រទេសអង់គ្លេស ៖ លោក Pep Guardiola បង្ហាញក្តីបារម្ភថា ខ្សែប្រយុទ្ធ Sergio Aguero អាចនឹងអវត្តមានរហូតបញ្ចប់រដូវកាលនេះ…
ប្រទេសអង់គ្លេស ៖ លោក Pep Guardiola បង្ហាញក្តីបារម្ភថា ខ្សែប្រយុទ្ធ Sergio Aguero អាចនឹងអវត្តមានរហូតបញ្ចប់រដូវកាលនេះ…
ប្រទេសអង់គ្លេស ៖ លោក Pep Guardiola បង្ហាញក្តីបារម្ភថា ខ្សែប្រយុទ្ធ Sergio Aguero អាចនឹងអវត្តមានរហូតបញ្ចប់រដូវកាលនេះ បន្ទាប់ពីរងរបួសជង្គង់ ក្នុងការប្រកួតដែល Man City យកជ័យជម្នះលើក្រុម Burnley ដោយលទ្ធផល ៥-០ កាលពីយប់មិញ។
របួសរបស់ Aguero បានកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយប្រធានក្រុម Burnley គឺខ្សែការពារ Ben Mee ហើយខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ត្រូវបានប្តូរចេញជំនួសដោយខ្សែប្រយុទ្ធ Gabriel Jesus នៅចុងវគ្គទីមួយ។
Aguero នឹងត្រូវទៅធ្វើតេស្តនៅថ្ងៃអង្គារនេះ (ពេលវេលានៅអង់គ្លេស) ប៉ុន្តែគ្រូបង្វឹកលោក Pep Guardiola បានបញ្ជាក់ថា រូបគេនឹងខកខានការប្រកួតពីរឬបីលើកទៀត ប៉ុន្តែមានការព្រួយបារម្ភថា រូបគេអាចនឹងអវត្តមានសម្រាប់ការប្រកួតដែលនៅសល់ រួមទាំងការប្រកួតក្របខណ្ឌ Champions League រដូវកាលនេះ ដែលនឹងធ្វើឡើងនៅទីក្រុងលីសបោន ប្រទេសព័រទុយហ្គាល់នៅពេលខាងមុខ។
ថ្លែងក្រោយចប់ការប្រកួត គ្រូបង្វឹកអេស្ប៉ាញវ័យ ៤៩ឆ្នាំបាននិយាយថា «វាហាក់ដូចជាមិនល្អទេ។ យើងនឹងដឹងលទ្ធនៅថ្ងៃស្អែក។ គេបានតស៊ូជាមួយបញ្ហារបួសជង្គង់នេះកាលពីខែមុន ហើយឥឡូវវាបានកើតឡើងម្តងទៀត។ ដែលអាចប៉ះពាល់ដល់ការប្រកួតនៅសល់រដូវកាលនេះរបស់គេ»៕ ដកស្រង់ចេញពី Goal.com
ចែករំលែកព័តមាននេះ