រថយន្ត​​ជនជាតិ​វៀតណាមបើក​លឿនរេច​ង្កូ​ច​ក្រឡាប់​ជា​ច្រើន​ត្រលប់ផ្ងារ​ជើងទ្រ​មេឃ​ (មានវីដេអូឃ្លីប)


មណ្ឌលគិរី​ ៖ ​គ្រោះថ្នាក់​ចរាចរ​ណ៏​បង្កឡើងដោយរថយន្ត​មួយ​គ្រឿង​របស់​ជនជាតិ​វៀតណាម បាន​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ខណៈ​ម្ចាស់​របស់​វា​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន រេច​ង្កូ​ច​ក្រឡាប់​ជា​ច្រើន​ត្រលប់ ​។ ​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​អស់​មនុស្ស​ម្នា​ក្នុង​ក្រុង​សែន​មនោ​រម្យ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៧ ​និង​២០​នាទី​ថ្ងៃ​ទី​១៤ ធ្នូ ២០១៤ ស្ថិត​នៅ​ចំនុច​ផ្លូវ​ស្ថាបនា​ថ្មី​(​ផ្លូវជាតិ​លេខ​៧៦) ​ភូមិ​ចម្ការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ​ ។

សាក្សី​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ​បាន បើកបរ​ក្នុង​ទិស​ដៅ​ ពី​ស្រុក​ពេ​ជ្រា​ដា ចូល​មក​ក្រុង​សែន​មនោ​រម្យ ដោយ​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​រថយន្ត​បាន​គេចជង្ហុក​រេច​ង្កូ​ច​ធ្លាក់​ស្នាមភ្លោះ​ស្តាំ​ដៃ ក្រឡាប់​​ជា​ច្រើន​ត្រឡប់ នឹង​បែរមុខ​រថយន្ត​ទៅ​ក្រោយ​វិញ តែ​សំណាងល្អ​ដែល​រថយន្ត​ក្រឡាប់​ចូលចំនុច​មាន​ប្រឡាយ​ទឹក ​ទើប​មិន​បណ្តាល​ឲ្យ​មាន​អ្នក​រងគ្រោះថ្នាក់ ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ជួប​គ្រោះថ្នាក់​ខាងលើ​ម៉ាក ​ម៉ុង​តេ​រ៉ូ ព​ណ័ស ពាក់​ស្លាក់​លេខ​ ភ្នំពេញ​ 2C 1677 បើកបរ​ដោយ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​នឹង​មាន​អ្នក​រួម​ដំណើរ​ម្នាក់ តែ​ពុំ​បណ្តាល​ឲ្យ​មាន​នរណា​ម្នាក់ ទទួល​រង​របួស​ឡើយ ​។ ​សមត្ថកិច្ច​បន្ត​ថា បុរស​ជនជាតិ​វៀតណាម​ដែល​បើកបរ​រថយន្ត​កណ្តាល​ក្រុង​សែន​មនោ​រម្យ​មានឈ្មោះ​គ្រឹ​ង យ៉ុ​ង​ថា​ច់ អាយុ​២៨​ឆ្នាំ មានមុខរ​បរជា​ជាងឈើ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ចំនែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​គេ​ពុំ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ​។

សមត្ថកិច្ច​បាន​ឲ្យ​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើ គឺ​មក​ពី​កត្តា​មនុស្ស ព្រោះ​តៃកុង​រថយន្ត បាន​បើកបរ​ក្នុង​ស្ថានភាព​ហួស​ល្បឿន​កំណត់ ស្រប​ជាមួយ​ផ្លូវ​ទើប​ស្ថាបនា​ថ្មី ទើប​បណ្តាល​ឲ្យ​ជួបគ្រោះថ្នាក់​បែប​នេះ​តែ​ម្តង ​។ ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី ដោះស្រាយ​តាម​ផ្លូវច្បាប់ ​។

គេ​សង្កេត​ឃើញ​ថា ជា​រើ​យ​ៗ ​នៅ​ខេត្តមណ្ឌលគិរី​ ជនបរទេស​ដែល​បាន​ចូល​មក​ស្នាក់​នៅ នឹង​មក​កម្សាន្ត​លេងនៅ​ក្នុង​ខេត្ត តែង​បង្ករ​គ្រោះថ្នាក់​ចរាចរ​ណ៏ ​ជា​ញឹកញាប់ ដែល​មូលហេតុ​ទាំងនេះ​ហើយ ទើប​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បានសំនូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច គួរ​គប្បី​ចុះ​ត្រួតពិនិត្យ ​ការ​អនុវត្ត​ច្បាប់​ចរាចរ​ណ៏​ឲ្យ​បាន​ដិត​ដល់ ​។ ​ត្បិត​អី​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ពុំ​អនុញ្ញាត​ឲ្យ​ជនបរទេស​ណា ដែល​ពុំ​មាន​ប័ណ្ណបើកបរ មាន​សិ​ទ្ឋ​ក្នុង​ការ​បញ្ជា​យានជំនិះ​គ្រប់​ប្រភេទ​ឡើយ​ ។ ​ម្យ៉ាងវិញទៀត​ដើម្បី​ ចូលរួម​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរ​ណ៏​ដែល កំពុង​វាយប្រហារ​លើ​អាយុ​ជិ​វិត ប្រជាជន​ខ្មែរ ​៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ