ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម អ៊ី ឈាន បាន​ឧបត្ថម្ភ​ថវិកា​ដល់​សិស្ស​វិទ្យាល័យ​ម្នាក់​មាន​ជំងឺមហារីក​ច្រមុះ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដើម្បី​ចូលរួម​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ដ៏​ធ្ងន់​នៅ​ក្នុង​គ្រា​លំបាក កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ១៥​រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​២០…

ខេត្ត​ប៉ៃលិន ៖ ដើម្បី​ចូលរួម​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ដ៏​ធ្ងន់​នៅ​ក្នុង​គ្រា​លំបាក កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ១៥​រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​ជួយ​មូលដ្ឋាន ខេត្ត​ប៉ៃលិន បាន​ឲ្យ​ក្រុមការងារ​យុវជន ចុះ​ទៅ​ជួប​សួរសុខទុក្ខ​យុវជន​ម្នាក់​ជា​សិស្ស​រៀន​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ហ៊ុន​សែន​ក្រុង​ទេពនិម្មិត ឈ្មោះ សម្បត្តិ គី​ម​ឆាយ អាយុ​២០​ឆ្នាំ និង​ជា​អតីត​យុវជន ស្ម័គ្រចិត្ត​កាកបាទក្រហម កម្ពុជា​ខេត្ត​ប៉ៃលិន រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺមហារីក​ច្រមុះ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​~​សូ​វៀត (​ពេទ្យ​រុ​ស្ស៊ី​) រាជធានី ភ្នំពេញ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោក​ជំទាវ បាន ស្រី​មុំ ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​ប្រធាន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន បាន​ចាត់​ឲ្យ​ក្រុមការងារ​ចុះ​ទៅ​សួរសុខទុក្ខ​ប្អូនប្រុស សម្បត្តិ គី​ម​ឆាយ អាយុ​២០​ឆ្នាំ ជា​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដែល​កំពុង​សម្រាក​ព្យាបាល ជំងឺមហារីក​ច្រមុះ ដែល​កាន់តែ​រីក​ធំ​ឡើង​ៗ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​~​សូ​វៀត (​ពេទ្យ​រុ​ស្ស៊ី​) រាជធានី​ភ្នំពេញ​។

ប្រភព​បន្ត​ទៀត​ថា ឯកឧត្តម និង​លោក​ជំទាវ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ២,០០០,០០០​រៀល បន្ថែម ហើយ​លោក ភួង សា​វុ​ធ និង​លោកស្រី ជឹ​ង យូ​គៀង ក៏​បាន​រួមចំណែក​ឧបត្ថម្ភ​ថវិកា​ចំនួន ២០០​ដុល្លារ ដល់​ប្អូនប្រុស ដើម្បី​ចំណាយ​លើ​ការ​ហូប​ចុក និង​ថ្លៃ​ព្យាបាល​ជំងឺ​ផង​ដែរ​។ ពួក​គាត់​ក៏​សូម​ជូនពរ​ប្អូនប្រុស​ឱ្យ​ឆាប់​ជា សះស្បើយ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ព្យាបាល និង​ឆាប់​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ ហើយ​បន្ត​ការ​សិក្សា​ទៅ​មុខ​ទៀត​។

ចំណែក​ស្ត្រី​ម្នាក់ ឈ្មោះ ថុ​ន ច័ន្ទ​ធិ ត្រូវជា​ម្តាយ ប្អូនប្រុស ស​ម្ប​តិ្ត គី​ម ឆាយ ក៍លើ​កដៃ​សូម​ថែ្ល​ង​អំណរ​អគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ ទឹកចិត្ត​សប្បុរសធម៌ ដែល​ឯ​ឧត្តម និង​លោក​ជំទាវ បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ជួយ​កូនប្រុស​របស់​គាត់ ដែល​មាន​ជំងឺមហារីក​ច្រមុះ​។ គាត់​គ្មាន​អ្វី​តបស្នង​នឹង​គុណ​បំណាច់​ដ៏​ធំធេង​នេះ​ទេ មាន​តែ​លើក​ម្រាម ដៃ​១០ ជូនពរ​ឯកឧត្តម លោក​ជំទាវ ឱ្យ​ទទួល​បាន​នូវ​ជោគជ័យ​គ្រប់​ភារកិច្ច​។ សូម​បញ្ជាក់​ថា ចំណែក​បងប្អូន មិត្តភក្តិ និង​សប្បុរសជន មួយ​ចំនួន​នៅ​ក្នុង និង​ក្រៅប្រទេស​ក៏​បាន​ចូលរួម​ថវិកា ដល់​ប្អូនប្រុស​រង​គ្រោះ​ផង​ដែរ ហើយ​បើ​សប្បុរសជន​មានចិត្ត​អាណិតអាសូរ ដល់​ប្អូនប្រុស​សូម​ទាក់ទង​លេខ​ទូរស័ព្ទ 088 45 51 627 / 016 555 527៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ