ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ធ្វើបាប​អ្នក​ក្រីក្រ​កម្ពុជា និង​ពិភពលោក​ខ្លាំង​ជាងគេ​បំផុត

3 ឆ្នាំ មុន
  • ភ្នំពេញ

ខណៈ​ដែល​កូ​វី​ដ​១៩ បាន​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​បន្ថែម​លោក​ការ​ឆក់​យក​ជីវិត​មនុស្ស​ជិត​កន្លះ​លាន​​នាក់ និង​ចម្លង​ដល់​មនុស្ស​ជិត៩​លាន​នាក់​នោះ វា​នឹង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​ដល់​អ្នក​ក្រីក្រ​កម្ពុជា និង​ពិភពលោក​។ ដោយ​ពឹងផ្អែក​លើ​ប្រាក់​ចំណូល​បាន​មួយ​ថ្ងៃ​រស់​មួយ​ថ្ងៃ​នោះ អ្នក​ក្រីក្រ​ជា​ច្រើន​ត្រូវ​បាន​ទម្លាក់​ក្នុង​ស្ថានភាព​ជីវភាព​លំបាក​កាន់តែ​ខ្លាំង ដោយ​ខ្លះ​ត្រូវ​បាត់បង់​ការងារ ខ្លះ​បាត់បង់​មុខរបរ​ជាដើម​។ វីរុស​កូ​វី​ដ​១៩…

ខណៈ​ដែល​កូ​វី​ដ​១៩ បាន​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​បន្ថែម​លោក​ការ​ឆក់​យក​ជីវិត​មនុស្ស​ជិត​កន្លះ​លាន​​នាក់ និង​ចម្លង​ដល់​មនុស្ស​ជិត៩​លាន​នាក់​នោះ វា​នឹង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​ដល់​អ្នក​ក្រីក្រ​កម្ពុជា និង​ពិភពលោក​។

ដោយ​ពឹងផ្អែក​លើ​ប្រាក់​ចំណូល​បាន​មួយ​ថ្ងៃ​រស់​មួយ​ថ្ងៃ​នោះ អ្នក​ក្រីក្រ​ជា​ច្រើន​ត្រូវ​បាន​ទម្លាក់​ក្នុង​ស្ថានភាព​ជីវភាព​លំបាក​កាន់តែ​ខ្លាំង ដោយ​ខ្លះ​ត្រូវ​បាត់បង់​ការងារ ខ្លះ​បាត់បង់​មុខរបរ​ជាដើម​។

វីរុស​កូ​វី​ដ​១៩ គឺជា​វិបត្តិ​មួយ​ដែល​ពិភពលោក​មិន​ធ្លាប់​បាន​ប្រឈម​មុខ​ក្នុង​ប៉ុន្មាន​ទស​វត្ស​ថ្មី​ៗ​នេះ ទាក់ទង​នឹង​ផល​ប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម​ដែល​អាច​កើត​មាន​យ៉ាង​ធ្ងន់​សម្បើម​។ វា​មាន​ភាព​ធ្ងន់ធ្ងរ​ខ្លាំង​ហួសប្រមាណ​។

រូបតំណាង

ធនាគារពិភពលោក​ប៉ាន់​ស្មានថា រោគរាតត្បាត​អាច​ទម្លាក់​ប្រជាជន​ប្រមាណ ៤៩ លាន​នាក់ ឲ្យ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​ខ្លាំង​នៅ​ឆ្នាំ ២០២០ ។

មួយ​ភាគ​ធំ​នៃ​អ្នកក្រ​ថ្មី​នឹង​ត្រូវ​បាន​ប្រមូលផ្តុំ​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​តស៊ូ ស្រាប់​នឹង​អត្រា​ភាព​ក្រីក្រ​ខ្ពស់ ប៉ុន្តែ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​ក៏​នឹង​រង​ផល​ប៉ះពាល់​ផង​ដែរ​។ ស្ទើរតែ​ពាក់កណ្តាល​នៃ​ប្រជាជន​ក្រីក្រ​ថ្មី​ដែល​បាន​ព្យាករណ៍ (២៣ លាន​នាក់​) នឹង​ស្ថិត​នៅ​ក្នុង​អនុ​តំបន់​សាហា​រ៉ា​អាហ្វ្រិក​ដោយ​មាន​ចំនួន ១៦ លាន​នាក់​បន្ថែម​ទៀត​នៅ​អាស៊ី​ខាងត្បូង​។

ចំនួន​អ្នកក្រ​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រទេស​ក្រីក្រ​បំផុត ត្រូវ​បាន​ព្យាករណ៍​ថា នឹង​កើនឡើង​ចំនួន ១៧ លាន​នាក់​។ ទន្ទឹម​នឹង​នេះ ប្រជាជន​ក្រីក្រ​ចំនួន ២២ លាន​នាក់ ដែល​ត្រូវ បាន​គេ​ព្យាករ​ថា នឹង​ស្ថិត​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​។ គេ​រំពឹង​ថា នឹង​មាន​ប្រជាជន​ក្រីក្រ​ថ្មី​ចំនួន ១០ លាន​នាក់​នៅ​ក្នុង​សេដ្ឋកិច្ច​ដែល​ងាយ​រង​គ្រោះ និង​មាន​ជម្លោះ​។

រូបតំណាង

ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ ការ​ឈឺចាប់​បាន​វាយលុក​ចូល​ដល់​ប្រជាជន​ក្រីក្រ បំផុត​រួច​ទៅ​ហើយ​។ ការ​បាត់បង់​ការងារ​ធ្វើ និង​មុខរបរ បាន​កើត​មាន​ក្នុង​ចំណោម​កម្មករ​កាត់ដេរ កម្មករ ធ្វើការ​នៅ​ក្រៅប្រទេស ពិសេស​ប្រទេស​ថៃ អ្នកបម្រើ​ការងារ​តាម​ភោជនីយដ្ឋាន ក្លឹ​ប​កម្សាន្ត សណ្ឋាគារ ផ្ទះសំណាក់ និង​អ្នក​ប្រកប​របរ និង​អ្នកធ្វើការ​ទាក់ទង​នឹង​ផ្នែក​ទេសចរណ៍​ផ្សេង​ទៀត​។ រឿង​ដែល​អាក្រក់​ជាង​នេះ គឺ​ក្រុម​គ្រួសារ​របស់​ពួក​គេ​នៅ ឯ​ជនបទ​ពឹងផ្អែក ទៅ​លើ​ប្រាក់​ដែល​ពួក​គេ​បញ្ជូន​ទៅ​ផ្គត់ផ្គង់​។ ដូច្នេះ វា​នឹង​ជា​នឹង​ធ្វើ​អោយ​ស្ថានភាព នៃ​ភាព​ក្រីក្រ​របស់​ក្រុម​គ្រួសារ​គេ​នឹង​កាន់តែ​យ៉ាប់​យឺន បន្ថែម​ទៀត​។

គិត​ត្រឹម​ថ្ងៃ​បញ្ចប់​នៃ​ការ​អនុវត្ត​នីតិវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​ជនបទ​នោះ គឺ​មាន​អ្នក​ក្រីក្រ​ជាង​២,៣​លាន​នាក់ ឬ​ជាង​៥៦៧៥០០​នាក់​នៅ​ទូ​ទាំង​ប្រទេស​។

នេះ​ជា​ចំនួន​មួយ​ដ៏​ច្រើន​នឹង​ជា​បន្ទុក​ដ៏​ធំ​សម្រាប់​រដ្ឋាភិបាល​ផល​ដែរ​ក្នុង​ការ​ជួយ​ដល់​ពួក​គេ​។

រដ្ឋាភិបាល​បាន​កំពុង​រិះរក​គ្រប់​វិធី ដើម្បី​ជួយ​ដល់​ប្រជាជន​ក្រីក្រ និង​ជន​រង​គ្រោះ​ដោយសារ​កូ​វី​ដ​១៩​នេះ​។

ប្រមុខ​ដឹកនាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​នឹង​ប្រកាស កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី ២៤ មិថុនា​។

រូបតំណាង

តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្ទាល់ខ្លួន​សម្តេច​តេ​ជោ ហ៊ុន សែន​បាន លើក​ឡើង​ថា «​ទោះបី​ខ្ញុំ មិន​បាន​ចុះ​ទៅ​ជួប​បងប្អូន​កូនក្មួយ​ដោយ​ផ្ទាល់​នៅ​តាម​មូលដ្ឋាន ឬ​តាម​រោងចក្រ សហគ្រាស​នានា ប៉ុន្តែ​សេចក្តី​នឹករ​ឮ​ក​របស់ខ្ញុំ​តែងតែ​ដក់​ជាប់​នឹក គិតដល់​បងប្អូន​ជនរួមជាតិ​គ្រប់​ៗ​គ្នា​ជា​និច្ច​»​។

សម្តេច​បញ្ជាក់​ថា «​នៅ​ថ្ងៃ​ពុធ ទី​២៤ មិថុនា ខាង​មុខ​នេះ យើង​នឹង​ប្រកាស​ដាក់​អោយ ប្រើប្រាស់​ជា​ផ្លូវការ​នូវ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ក្នុង អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩» ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បន្ត​ថា «​ពិត​ណាស់​ក្នុង​ស្ថាន​ការ​ដែល​ជំងឺឆ្លង​កូ​វី​ដ​-១៩ កំពុង​រាតត្បាត​នៅ​ទូ​ទាំង​ពិភពលោក គឺ​បាន​ធ្វើ​អោយ​ប៉ះពាល់​យ៉ាង​ខ្លាំង មក​លើ​សេដ្ឋកិច្ចជាតិ​យើង​ផង​ដែរ​។ ទន្ទឹម​នឹង​នោះ បងប្អូន​កូនក្មួយ​មួយ​ចំនួន ត្រូវ​បាន​ផ្អាក​ការងារ ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​ជនបទ​ដាច់​ស្រយាល មួយ​ចំនួន​ក៏​កំពុង​ជួប​ប្រទះ​ការ​ខ្វះខាត​ម្ហូបអាហារ​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​រិះ រក​វិធី​នានា​ដែល​អាច​ធ្វើ​បាន​ដើម្បី​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ស្ថានភាព​ចាំបាច់​នេះ​»​។

ចំណែក​យោង​ទៅ​តាម​អនុ​ក្រិត​នោះ ជន​ក្រីក្រ​នឹង​ទទួល​បានការ​ឧបត្ថម្ភ ជា​សាច់ប្រាក់ ចំនួន​ម្នាក់​ពី​១៦០០០​រៀល ឬ​ប្រហែល​៤​ដុល្លារ​ទៅ​១២០ ០០០ រៀល ឬ​ប្រហែល​៣០​ដុល្លារ​ទៅ​តាម​ស្ថានភាព​ខុស​គ្នា​នៃ​ជន​ក្រីក្រ និង​ងាយ​រង​គ្រោះ​ម្នាក់​ៗ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ