ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករលក់ដូរ​នៅ​ផ្សារ​រាត្រីអង្គរ​ឃ្យុ​ង​យូ​ប្រមាណ​ជា​២០០​នាក់​ប្រមូលផ្តុំ​គ្នា​តវ៉ា​ជា​លើក​ទី​២

9 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ អាជីវករ​លក់ដូរ​នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ​ប្រមាណ​ជា​២០០​នាក់​បាន​មក​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ក្បែរបុរី​រដ្ឋបាល​ខេត្តសៀមរាប ខាងកើត​រង្វង់​មូល​ផ្លូវ​៦០​ម៉ែត្រ​ដើម្បី​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ជួយ​រក​ដំណោះស្រាយ​សមរម្យ​ណាមួយ​ជួយ​ពួក​គាត់

ខេត្តសៀមរាប ​៖ អាជីវករ​លក់ដូរ​នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ​ប្រមាណ​ជា​២០០​នាក់​បាន​មក​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ក្បែរបុរី​រដ្ឋបាល​ខេត្តសៀមរាប ខាងកើត​រង្វង់​មូល​ផ្លូវ​៦០​ម៉ែត្រ​ដើម្បី​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ជួយ​រក​ដំណោះស្រាយ​សមរម្យ​ណាមួយ​ជួយ​ពួក​គាត់ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​លទ្ធផល​នៃ​ការ​ជួបជុំ​គ្នា​នោះ​មិន​ទាន់​ទទួល​បាន​ផ្លែផ្កា​នៅឡើយ​ទេ ខណៈ​ពេល​ដែល​អាជ្ញាធរ​និយាយ​ផ្សេង រីឯ​អាជីវករ​ទាមទារ​ផ្សេង​គ្នា​។

ការ​ជួបជុំ​តវ៉ា​នេះ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជា​៨​ព្រឹក​ ថ្ងៃ​ទី​១៣​ ធ្នូ​ ​២០១៤ ​ស្ថិត​នៅ​បរិវេណ​អង្គរ​ឃ្យុ​ង​យូ ជាប់​នឹង​បុរី​រដ្ឋបាល​ខេត្តសៀមរាប ក្នុងភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ដែល​មានការ​ចូលរួម​សម្របសម្រួល​ដោយ​លោក ប៊ុ​ន ថា​ឬ​ទ្ធិ អភិបាលរង​ខេត្ត​ និង​លោក សូរ​ប្លា​តុង អភិបាលក្រុង​សៀមរាប ព្រមទាំង​សមត្ថកិច្ច​សណ្តាប់ធ្នាប់​ខេត្ត​ជា​ច្រើន​រូប​ផង​ដែរ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព
  ​