ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធស្លុតចិត្ត ឃើញ​ស្តែងនឹងភ្នែក ប្តី​យោធាធ្លាក់ពីលើ​សណ្ឋាគារ​

4 ឆ្នាំ មុន
  • កោះកុង

ខេត្ត​កោះកុង​ ៖ ​បុរស​​ជា​មន្ត្រីយោធា​ម្នាក់​​បាន​ធ្លាក់​ពីលើ​សណ្ឋាគារ​ជាន់​ទី​៣ កំពស់​១០​ម៉ែត្រ បណ្តាល​ឱ្យ​​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ​កាលពីវេលា​ម៉ោង​៧​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​សណ្ឋាគារ​មួយកន្លែង​ ស្ថិត​ក្នុងភូមិ​១…

ខេត្ត​កោះកុង​ ៖ ​បុរស​​ជា​មន្ត្រីយោធា​ម្នាក់​​បាន​ធ្លាក់​ពីលើ​សណ្ឋាគារ​ជាន់​ទី​៣ កំពស់​១០​ម៉ែត្រ បណ្តាល​ឱ្យ​​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ​កាលពីវេលា​ម៉ោង​៧​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​សណ្ឋាគារ​មួយកន្លែង​ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង ។

ជនរងគ្រោះ​ឈ្មោះ​វណ្ណ ព្រឹក្សា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ​ជា​មន្ត្រី​​យោធា មាន​ទីលំនៅ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភពពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​ពី​ភរិយា​​របស់ជនរងគ្រោះ​បានឱ្យ​ដឹង​ថា ក្រុម​គ្រួសារ​របស់​គាត់​​មាន​គ្នា​ចំនួន​៤​នាក់ បាន​ធ្វើ​ដំណើរ​មក​កំសាន្ត និង​ស្នាក់​នៅ​ស​ណ្ឋា​គារ​ខាងលើ ដោយ​ជន​រង​គ្រោះ​ដែល​ជា​ប្ដី​មាន​ជំងឺ​ប្រចាំ​កាយ​លើសឈាម ។

តាម​ប្រភពដដែល​បាន​បន្ត​ថា កាលពី​យប់​ថ្ងៃទី​​​១៨ មិថុនា ​ប្តីរបស់គាត់​​បាន​ពិសា​ស្រា​ជាមួយ​បង​ប្អូន​នៅ​មាត់សមុទ្រ​រហូត​ដល់​វេលា​​ម៉ោង​២​ឈានចូលព្រឹកថ្ងៃទី​១៩ មិថុនា​ ទើប​ចូល​បន្ទប់​សណ្ឋាគារ​វិញ លុះ​ដល់​ព្រឹក​ថ្ងៃកើតហេតុ ​ប្តីរបស់គាត់​បាន​មក​ឈរ​នៅ​វេរ៉ង់ដា​មុខ​បន្ទប់ រួច​ធ្លាក់​ចុះ​មក​ក្រោម ​បណ្តា​ល​ឱ្យ​បាត់បង់ ជីវិត​តែ​ម្ដង ។

តាម​ប្រភពពី​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ខាងលើ​ភ្លាម​ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរ​បាល​ក្រុង​ខេមរៈភូមិន្ទ និង​ក្រុម​គ្រូពេទ្យ ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ និងសពជនរងគ្រោះ ។ ក្រោយ​ពិនិត្យ​រួច​បាន​បញ្ជាក់​ថា​​ ​ជនរងគ្រោះ​​មាន​ស្នាម​របួស​បែកក្បាល​ខាងក្រោយ​ប្រវែង​៥​​សង្ទីម៉ែត្រ​ និង​ជម្រៅ​១,៥សង្ទីម៉ែត្រ​ ហូរ​ឈាម​តាម​ច្រមុះ ត្រចៀក បាក់ឆ្អឹង​ជំនី​ខាងឆ្វេង និង​ខៀវ​ភ្នែក​ទាំង​សងខាង ។

​ក្រោយពីពិនិត្យរួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​​ធ្វើ​លិខិត​ប្រគល់​ជូន​ទៅ​​ក្រុមគ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ