Arsenal របូត៣ពិន្ទុពីក្រុមក្បែរតំបន់ត្រូវកាត់ចោល ខណៈមានការប៉ះទង្គិចគ្នាច្រើន
3 ឆ្នាំ មុន
ប្រទេសអង់គ្លេស ៖ ក្រុមកាំភ្លើងធំ Arsenal បានរបូតបាត់ ៣ពិន្ទុនៅចុងម៉ោងក្នុងការប្រកួតសប្តាហ៍ទី៣០ ដោយក្រុមក្បែរតំបន់ដែលត្រូវកាត់ចោល Brighton។ ការប្រកួតដែលបានធ្វើឡើងក្នុងកីឡដ្ឋានគ្មានអ្នកទស្សនា Falmer…
ប្រទេសអង់គ្លេស ៖ ក្រុមកាំភ្លើងធំ Arsenal បានរបូតបាត់ ៣ពិន្ទុនៅចុងម៉ោងក្នុងការប្រកួតសប្តាហ៍ទី៣០ ដោយក្រុមក្បែរតំបន់ដែលត្រូវកាត់ចោល Brighton។
ការប្រកួតដែលបានធ្វើឡើងក្នុងកីឡដ្ឋានគ្មានអ្នកទស្សនា Falmer ក្រុមភ្ញៀវ Arsenal បានបើកការនាំមុខមុននៅនាទី៦៨ ដោយខ្សែបម្រើប្រយុទ្ធ Nicolas Pépé ហើយលទ្ធផល ១-០ បានរក្សារហូតដល់ចប់វគ្គទីមួយ។ ឈានចូលវគ្គទីពីរ ក្រុមម្ចាស់ផ្ទះបានតាមស្មើមកវិញ ពោលគឺនៅនាទី៧៥ ដោយខ្សែការពារ Lewis Dunk មុនពេលខ្សែប្រយុទ្ធ Neal Maupay បន្ថែមមួយគ្រាប់ទៀត ដែលជាគ្រាប់ជ័យជម្នះនៅនាទី ៩០+៥ ។ ចប់ការប្រកួត Brighton ២-១ Arsenal ។
បរាជ័យនេះ បានធ្វើឱ្យក្រុមរបស់លោក Mikel Arteta បន្ថែមគម្លាតពីក្រុមប្រជែងកៅអីពានរង្វាន់ Europa League រដូវកាលក្រោយ ដោយបច្ចុប្បន្នពួកគេកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១០ មាន៤០ពិន្ទុតាមពីក្រោយក្រុមលេខ៥ Manchester United ចំនួន ៦ពិន្ទុ។
ចែករំលែកព័តមាននេះ