ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាន ហុង តាម​ជម្រះបញ្ជី​ចាស់​ជា​មួយ​ឡុ​ង សំណាង លើ​សង្វៀន​​ថ្ងៃ​សៅរ៍​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឈាន ហុង មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​ឡុង សំណាង មក​ពី​ក្លិប​សាល​វ័​ន្តកីឡា​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍​ទី​២០ មិថុនា…

រាជធានី​ភ្នំពេញ ៖ ឈាន ហុង មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​ឡុង សំណាង មក​ពី​ក្លិប​សាល​វ័​ន្តកីឡា​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍​ទី​២០ មិថុនា ដើម្បី​ជម្រះបញ្ជី​ចាស់​ដែល​ឈាន ហុង បាន​ចាញ់​ចំនួន​២​លើក​ជាប់​គ្នា​។

ក្នុង​ជំនួប​លើក​ទី​៣​នេះ គេ​មិន​ទាន់​ដឹង​ថា​ឈាន ហុង មានឱកាស​ស្ដារ​មុខមាត់​បាន​វិញ​ឬ​អត់​នោះ​ទេ ។ ទោះជា​យ៉ាងណា សម្រាប់​អ្នក​តាមដាន​ការ​ប្រកួត​ភាគច្រើន​អះអាង​ថា បើ​និយាយ​ពី​បច្ចេក​ទេស​ប្រកួត​ឈាន ហុង​ក៏​មិនជា​អន់​ប៉ុន្មាន​ដែរ ប៉ុ​ន្ត​ចំពោះ​កម្លាំង​ស៊ុ​ហ្វ​វិញ​គឺ​មិន​អាច​ទៅ​រួច​ជាមួយ​ឡុ​ង សំណាង ដែល​ជា​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​នោះ​ទេ ។

ការ​ប្រកួត​ពីរ​លើក​មុន​ឈាន ហុង​ពិតជា​ធ្វើ​បាន​ល្អ​ណាស់ ជា​ពិសេស​ផ្លែ​កែង​និង​ជង្គង់​របស់​គេ​បាន​ធ្វើ​ឱ្យ​ឡុ​ង សំណាង តក់ស្លុត​មិន​តិច​ទេ ទោះបី​ចុង​ក្រោយ​គេ​ចាញ់​ពិន្ទុ​ទាំង​ប្រផិតប្រផើយ​ដោយសារ​តែ​ចាញ់​កម្លាំង​នៅ​ចុង​ទឹក​ទី​៤​និង​ទី​៥​ប៉ុណ្ណោះ ។ រីឯ​អ្នកគាំទ្រ​មួយ​ចំនួន​ក៏​ចង់​ឃើញ​ឈាន ហុង ឈ្នះ​ការ​ប្រកួត​លើក​នេះ​ដែរ តែ​សំខាន់​មិនដឹង​ថា​អ្នក​ប្រដាល់​មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ម្នាក់​នេះ​ធ្វើ​បាន​សម្រេច​ឬ​អត់​នោះ​ទេ​។

ផា​ន រះ មក​ពី​ក្លិប​ជ័យ​សែន​ជ័យ​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ប៉ះ​ជាមួយ​រិ​ន សា​រ័​ត្ន មក​ពី​ក្លិប​ខេត្តព្រៃវែង​ជា​លើក​ដំបូង ។ ផា​ន រះ និង​រិ​ន សា​រ័​ត្ន ប៉ុន្មាន​ឆ្នាំ​មុន​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ពិបាក​រ​កដៃ​គូប្រកួត​ម្នាក់​ដែរ ប៉ុន្តែ​ក្រោយ​ពី​បាត់​មុខ​ពីលើ​សង្វៀន​មួយ​រយៈ​មកនេះ ថ្វីដៃ​ប្រកួត​របស់​គេ​រាង​ធ្លាក់​ចុះ​បន្តិច ។

ទោះជា​យ៉ាងណា​ល្បិច​ប្រយុទ្ធ​របស់​គេ​នៅ​តែ​ល្អ​ដដែលអន់​តែ​​កម្លាំង​ប៉ុណ្ណោះ ដោយសារ​តែ​ការ​ហ្វឹក​ហាត់​មិន​បាន​ដិត​ដល់ ។ សម្រាប់​ការ​ប្រកួត​លើក​នេះ​គេ​មិន​ហ៊ាន​អះអាង​ថា​អ្នក​ណា​ខ្លាំង​ឬ​ខ្សោយ​នោះ​ទេ ព្រោះ​អី​ជា​ការ​ជួប​គ្នា​លើក​ដំបូង និង​ទើបតែ​ឈាន​ជើង​ឡើង​សង្វៀន​ដូច​គ្នា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ