ទីប្រឹក្សារាជរដ្ឋាភិបាល ប្រគល់ផ្ទះថ្ម១ខ្នងជូនដល់ជនក្រីក្រពិការភាព
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ លោក យី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ មានប្រសាសន៍ថា ៖ «មានសន្តិភាព…
ខេត្តកំពង់ឆ្នាំង ៖ លោក យី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ មានប្រសាសន៍ថា ៖ «មានសន្តិភាព…
ខេត្តកំពង់ឆ្នាំង ៖ លោក យី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ មានប្រសាសន៍ថា ៖ «មានសន្តិភាព ទើបមានការអភិវឌ្ឍ នឹងមានអ្វីៗគ្រប់បែបយ៉ាង ។ យើងទាំងអស់គ្នាអរគុណសន្តិភាព អរគុណអ្នកដែលធ្វើឲ្យមានសន្តិភាព និងអរគុណដល់អ្នកដែលបានចូលរួមថែរក្សាសន្តិភាព» ។
មានប្រសាសន៍បែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ផ្ទះមួយខ្នងជូនដល់ជនក្រីក្រ មានពិការភាព មួយគ្រួសារ រស់នៅភូមិចន្លោះរ៉េន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ ។
លោកមបានបន្តថា ៖ ដូចយើងដឹងស្រាប់គ្រប់ជំនាន់ទាំងអស់ ពុំដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើជនពិការនោះទេ ប៉ុន្តែសម័យនេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន បានបង្កើតឲ្យមានច្បាប់ ដើម្បីការពារលើកកម្ពស់ និងផ្តល់សិទ្ធិដល់ជនពិការក្នុងបំណងជួយលើកស្ទួយថែរក្សាការពារដល់ជនមានពិការភាព ឲ្យមានការរស់នៅបានសមរម្យ ។
សម្រាប់កម្មវិធីផ្ដល់ជូនផ្ទះដល់ជនពិការក្រីក្រ នៅថ្ងៃនេះ ក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការបានប្រជុំជាច្រើនលើកច្រើនសារ លើការកំណត់លក្ខណៈសម្បត្តិរបស់ជនពិការក្រីក្រដែលត្រូវសាងសង់ផ្ទះជូនសម្រាប់ដាក់ឱ្យមូលនិធិជនពិការអនុវត្ត។ កត្តាសុខសន្តិភាព ក៏បានជំរុញឲ្យកម្ពុជាមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យដូចអ្វីដែលបានឃើញនៅទីនេះស្រាប់ គឺរាជរដ្ឋាភិបាល តាមរយៈមូលនិធិជនក្រីក្រ បានបង្កើតកម្មវិធីសាងសង់ផ្ទះជូនជនពិការក្រីក្រ នៅតាមសហគមន៍ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព និងសេចក្តីថ្លៃថ្នូររបស់ជនពិការ ។
ទោះបីស្ថិតក្នុងស្ថានភាពកូវីដ១៩ មិនទាន់បញ្ចប់យ៉ាងណាក្តី ក៏មូលនិធិជនពិការនៅតែបន្តសកម្មភាពរបស់ខ្លួនលើការគ្រប់គ្រងផ្ដល់សេវាស្ដារលទ្ធភាពពលកម្ម ដោយបានខិតខំប្រឹងប្រែងអនុវត្តនូវវិធានការជាច្រើនសម្រាប់មជ្ឈមណ្ឌល ស្ដារលទ្ធភាពពលកម្ម ក៏ដូចជាវិធានការរក្សាកម្លៀត ការថែរក្សាអនាម័យ ការប្រើប្រាស់ឧបករណ៍ សុវត្ថិភាព នឹងផ្ទាំងអប់រំនានាសំដៅឲ្យជនពិការទទួលបាននូវសេវាស្ដារលទ្ធភាព ពលកម្ម ប្រកប ដោយគុណភាព និងសុវត្ថិភាព ។ ជាចុងក្រោយសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាអនាម័យ លាងដៃនិងសាប៊ូ អាល់កុល ឬជែល ដើម្បីជាងវាងការឆ្លងជម្ងឺកូវីឌ-១៩ ។
យោងតាមរបាយការណ៍របស់ លោក ជួរ រតនៈ នាយក មូលនិធិជនពិការ បានបញ្ជាក់ថា៖ ផ្ទះមួយខ្នងដែលបានសង់ជូន ជនក្រីក្រមានពិការភាព នៅពេលនេះមានទំហំ ៤ គុណនឹង ៦ ម៉ែត្រ ធ្វើអំពីថ្ម ប្រក់ស័ង្កសី បំពាក់ដោយ អគ្គិសនីប្រើពន្លឺព្រះអាទិត្យ១គ្រឿង ដោយចំណាយទឹកប្រាក់សរុបចំនួន ១៦លាន៨ពាន់រៀល។ ផ្ទះនេះ ត្រូវប្រគល់ជូនលោក ជា សាវុធ អាយុ៣២ឆ្នាំ បានពិការស្លាប់អវយវៈមួយកំណាត់ខ្លួនចុះក្រោម មានប្រពន្ធ និងកូន ៣ នាក់ បច្ចុប្បន្នរស់នៅជាមួយឪពុកចាស់ជរា ។
ចំណែកថវិការទាំងនេះ ជាអំណោយរបស់សប្បុរជន ដែលបានបរិច្ចាគចូលហឹបប្រាក់វិភាគទានសប្បុរសធម៌ជនមូលនិធិជនពិការ ដែលហិបនេះបានដាក់នៅតាមវត្តអារាម កន្លែងទេសចរណ៍ ក្រុមហ៊ុន រោងចក្រធនាគារសណ្ឋាគារ ។ល។ ចុងបញ្ចប់លោក យី វាសនា បានប្រគល់ផ្ទះ រួមនឹងអំណោយ មានថវិកាអង្ករ មី ត្រីខ ជូនដល់លោក ជា សាវុធ និងបានប្រគល់ថវិកាដល់អ្នកដែលបានចូលរួមផងដែរ៕
ចែករំលែកព័តមាននេះ