ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មកស្គាល់តិចមើល! ​កីឡាករ​តៃវ៉ាន់​ដំបូង​គេ​ប្រក​​ប​​អាជីព​នៅ​លី​គ​កំពូល​ទ្វីបអឺរ៉ុប

3 ឆ្នាំ មុន

អន្តរជាតិ ៖ កីឡាករ Emilio Estevez Tsai បាន​សាង​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​បាន​ចុះ​កុងត្រា​ផ្លូវការ​ជាមួយ​ក្រុម ADO Den…

អន្តរជាតិ ៖ កីឡាករ Emilio Estevez Tsai បាន​សាង​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​បាន​ចុះ​កុងត្រា​ផ្លូវការ​ជាមួយ​ក្រុម ADO Den Haag នៅ​លី​គ​កំពូល​ហូ​ឡង់ Eredivisie ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​សម្រាប់​ប្រជាជាតិ​តៃវ៉ាន់​។

សូម​ជម្រាប​ថា កីឡាករ​កូនកាត់​តៃវ៉ាន់​-​កា​ណា​ដា​វ័យ ២១​ឆ្នាំ​រូប​នេះ បាន​កើត​នៅ​ទីក្រុង​តូ​រ៉ុ​ន​តូ​ប្រទេស​កា​ណា​ដា ដែល​មាន​ឪពុក​ជា​ជនជាតិ​អេ​ស្ប៉ា​ញ និង​ម្តាយ​ជា​ជនជាតិ​តៃវ៉ាន់ បាន​សម្រេច​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​តៃវ៉ាន់​កាលពី​ឆ្នាំ​២០១៩ ហើយ​ត្រូវ​បាន​ប្រកាស​ជា​កីឡាករ​ដំបូង​គេ​នៅ​លី​គ​កំពូល​កា​ណា​ដា ដែល​ផ្ទេរ​ទៅ​កាន់​លី​គ​បាល់ទាត់​កំពូល​ទ្វីបអឺរ៉ុប ហើយ​ក៏​ជា​កីឡាករ​មាន​ឈាមជ័រ​តៃវ៉ាន់​ដំបូង​គេ​បំផុត​ដែល​បាន​លេង​នៅ​ក្រប​ខណ្ឌ​កំពូល​ហូ​ឡង់ Eredivisie ។

ការ​បង្ហាញខ្លួន​លើក​ដំបូង​របស់ Emilio ជាមួយ​ក្រុម​ជម្រើសជាតិ​តៃវ៉ាន ក្នុង​ជំនួប​ទល់​នឹង​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី ក្នុង​ការ​ប្រកួត​ជម្រុះ World Cup 2022 កាលពី​ខែតុលា ឆ្នាំ​២០១៩ កន្លង​មក បាន​ជំរុញ​ឱ្យ​ក្លិប​បាល់ទាត់​នៅ​ទ្វីបអឺរ៉ុប​ជា​ច្រើន ចាប់អារម្មណ៍​និង​ធ្វើការ​ដេញដោល​សម្រាប់​ខ្សែបម្រើ​ប្រយុទ្ធ ដែល​មានឈ្មោះ​តៃវ៉ាន់​ថា Tsai Li-ching ដោយ​ត្រូវ​បាន​គេ​ប្រៀបធៀប​សមត្ថភាព​របស់​គេ​ទៅ​នឹង​កីឡាករ Eden Hazard របស់​ក្រុម Real Madrid ។

សូម​រំលឹក​ជូន​ថា Emilio Estevez Tsai បាន​ចាប់ផ្តើម​ហ្វឹកហាត់​បាល់ទាត់​ជាមួយ​ក្រុម​យុវជន​ថ្នាល់ ​Etobicoke Energy និង Clarkson SC នៅ​កា​ណា​ដា​ក្នុង​ឆ្នាំ ២០១៧ មុន​ពេល​ក្លាយជា​កីឡាករ​អាជីព​ក្នុង​ឆ្នាំ ២០១៨ ជាមួយ​ក្រុម North Mississauga និង​ក្រុម Waterloo Region​។

ដោយសារ​តែ​សមត្ថភាព​កាន់តែ​ល្អ​ទៅ​ៗ ក្នុង​ឆ្នាំ ២០១៩ Emilio ក៏​បាន​ចូលរួម​ជាមួយ​ក្រុម York9 នៅ​លី​គ​កំពូល​កា​ណា​ដា មុន​ពេល​សម្រេចការ​ផ្ទេរ​ជា​ផ្លូវការ​ជាមួយ​ក្រុម ADO Den Haag នៅ​លី​គ​កំពូល​ហូ​ឡង់ កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា​កន្លង​ទៅ ៕ (ដកស្រង់​ចេញពី SCMP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ