អ្នកចាត់ការក្លិបម្នាក់ចង់ឱ្យ Liverpool សង់រូបសំណាកលោក Jurgen Klopp
3 ឆ្នាំ មុន
ប្រទេសអង់គ្លេស ៖ Steven Gerrard វីរៈបុរសក្លិបហង្សក្រហម Liverpool ដែលបច្ចុប្បន្នជាអ្នកចាត់ការទូទៅក្លិប Rangers នៅលីគកំពូលស្កុតឡែន ចង់ឱ្យមានការសង់រូបសំណាករបស់គ្រូបង្វឹក…
ប្រទេសអង់គ្លេស ៖ Steven Gerrard វីរៈបុរសក្លិបហង្សក្រហម Liverpool ដែលបច្ចុប្បន្នជាអ្នកចាត់ការទូទៅក្លិប Rangers នៅលីគកំពូលស្កុតឡែន ចង់ឱ្យមានការសង់រូបសំណាករបស់គ្រូបង្វឹក Jurgen Klopp មុនពេល Liverpool លើកពាន Premier League រដូវកាលនេះ ។
សូមជម្រាបជូនថា Liverpool ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់លោក Jurgen Klopp ត្រៀមក្លាយជាម្ចាស់ជើងឯកក្របខណ្ឌ Premier League រដូវកាលនេះ និងជាលើកដំបូងក្រោយខកខានជាង៣០ឆ្នាំ នៅពេលបាល់ទាត់អង់គ្លេសត្រឡប់វិញ ។ បច្ចុប្បន្នក្រុម Liverpool កំពុងឈរកំពូលតារាង ដោយដាច់ពិន្ទុក្រុមលេខ២ Manchester City ចំនួន ២៥ពិន្ទុ ខណៈនៅសល់ ៩ប្រកួតទៀតដែលត្រូវលេងដើម្បីបញ្ចប់លីគ។
បុរសជនជាតិអង់គ្លេសវ័យ ៤០ឆ្នាំរូបនេះបានបន្តទៀតថា «ប៉ុន្តែខ្ញុំជឿថាម្ចាស់ក្លិប Liverpool នឹងមិនអនុញ្ញាតឱ្យរឿងនោះកើតឡើងទេ។ ពួកគេគួរតែសាងសង់រូបសំណាករបស់ Jurgen ឱ្យហើយរួចរាល់មុនពេលក្រុម Liverpool ក្លាយជាម្ចាស់ជើងឯក Premier League»៕ (ដកស្រង់ចេញពី talkSPORT)
ចែករំលែកព័តមាននេះ