ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​​ម្នាក់​ជួបគ្រោះអកុសល ខណៈ​​ធ្វើ​ដំណើរផ្សេងព្រេងនៅតំបន់ជ្រលងភ្នំ​

3 ឆ្នាំ មុន

ប្រទេស​បារាំង ៖ សហព័ន្ធ​កីឡា​តោង​ជញ្ជាំង និង​ឡើង​ភ្នំ​បារាំង (FFME) បាន​ប្រកាស​ថា កីឡាការិនី​ឡើង​ភ្នំ​អាជីព​វ័យក្មេង Luce Douady បានបាត់បង់​ជីវិត​កាលពី​ថ្ងៃអាទិត្យ…

ប្រទេស​បារាំង ៖ សហព័ន្ធ​កីឡា​តោង​ជញ្ជាំង និង​ឡើង​ភ្នំ​បារាំង (FFME) បាន​ប្រកាស​ថា កីឡាការិនី​ឡើង​ភ្នំ​អាជីព​វ័យក្មេង Luce Douady បានបាត់បង់​ជីវិត​កាលពី​ថ្ងៃអាទិត្យ ក្រោយ​រអិល​ដួល​ធ្លាក់​ពី​ច្រាំង​ថ្ម​នៅ​តំបន់​ក្បែរ​ផ្ទះ​របស់​នាង​ភាគ​អាគ្នេយ៍​ប្រទេស​បារាំង​។

កីឡាការិនី Luce Douady ដែល​មាន​វ័យ​១៦​ឆ្នាំ​ រួម​ជាមួយ​មិត្តភក្តិ​របស់​នាង​មួយ​ក្រុម បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ផ្សងព្រេង​នៅ​តំបន់​ជ្រលង​ភ្នំ​។ ប៉ុន្តែ​ជា​អកុសល​នាង​បាន​រអិល​ជើង​ធ្លាក់​ពី​កម្ពស់ ១៥០​ម៉ែត្រ​ក្នុង​ពេល​ដែល​នាង​ព្យាយាម​តោង​ឆ្លងកាត់​ពី​ចន្លោះ​ភ្នំ​មួយ​ទៅ​ភ្នំ​មួយទៀត​។

FFME បាន​បញ្ជាក់​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា វា​គឺជា​រឿង​ដ៏​សោកសៅ​បំផុត ដែល​សហព័ន្ធ​ឡើង​ភ្នំ​បានដឹង​ពី​ដំ​ណឺង​នៃ​ការ​បាត់បង់ជីវិត​របស់​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ។ Luce គឺជា​អត្ត​ព​លិ​ក​វ័យក្មេង ដែល​មាន​ភាព​ជោគជ័យ​ម្នាក់​ក្នុង​ក្រុម​ឡើង​ភ្នំ​បារាំង​។ ហើយ​ថ្ងៃនេះ​សហព័ន្ធ​ទាំងមូល​សូម​ធ្វើការ​កាន់ទុក្ខ ចំពោះ​ការ​បាត់បង់​នេះ ។

ដោយឡែក​ក្លិប​ដែល​នាង​កំពុង​ប្រកប​អាជីព Chambery Escalade បាន​នឹង​កំពុង​កាន់ទុក្ខ​ដ៏​ក្រៀមក្រំ ចំពោះ​ការ​បាត់បង់​កីឡាការិនី​វ័យក្មេង ពោរពេញ​ទៅ​ដោយ​ថាមពល និង​ទេព​កោសល្យ​បំផុត​ក្នុង​វិស័យ​នេះ​។

សូម​ជម្រាប​ជូន​ថា Luce Douady គឺជា​ម្ចាស់​ជើងឯក​ពិភពលោក ផ្នែក​កីឡា​ឡើង​ភ្នំ​ដែល​មាន​វ័យក្មេង​ជាងគេ​បំផុត​របស់​បារាំង ។​ នាង​បាន​ចូលរួម​ការ​ប្រកួតប្រជែង​លំដាប់​ខ្ពស់​កាលពី​ឆ្នាំ​មុន ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៥ ក្នុង​ព្រឹត្តិការណ៍ Bouldering World Cup នៅ​ទីក្រុង Vail រដ្ឋ​កូ​ឡូ​រ៉ា​ដូ សហរដ្ឋអាមេរិក ៕ (ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ