ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បង្ហោះ​រូបភាព​អាសអាភាស​របស់​អតីត​គូស្នេហ៍​តាម​ហ្វេ​ស​ប៊ុ​ក សភា​ជប៉ុន​បាន​បង្កើត​ច្បាប់​ដាក់ទោស​ឱ្យ​ជាប់គុក​រយៈពេល​3​ឆ្នាំ

11 ឆ្នាំ មុន

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា សភា​ជប៉ុន បាន​ឆ្លង​ច្បាប់​ដាក់ទោស​ដល់​អ្នក​យក​រូបថត​អាសអាភាស​របស់​អតីត​គូស្នេហ៍​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ជា​ការ​សងសឹក ដោយ​ចាត់​ទុក​ថា វា​ជា​ឧក្រិដ្ឋកម្ម​មួយ​កំពុង​រីក​រាលដាល​ខ្លាំង​តាម​អីុ​ន​ធើ​រ​ណេ​ត ។

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា សភា​ជប៉ុន បាន​ឆ្លង​ច្បាប់​ដាក់ទោស​ដល់​អ្នក​យក​រូបថត​អាសអាភាស​របស់​អតីត​គូស្នេហ៍​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ជា​ការ​សងសឹក ដោយ​ចាត់​ទុក​ថា វា​ជា​ឧក្រិដ្ឋកម្ម​មួយ​កំពុង​រីក​រាលដាល​ខ្លាំង​តាម​អីុ​ន​ធើ​រ​ណេ​ត ។

នៅ​ក្នុង​សេចក្តីព្រាងច្បាប់ ដែល​ឆ្លងកាត់​ការ​យល់​ស្រប​ពី​សភា​ជា​ឯកច្ឆន្ទ និង​ផ្ញើ​ទៅ​ព្រឹទ្ធសភា​ពិចារណា​នោះ​រំពឹង​ថា នឹង​ប្រកាស​ឱ្យ​ប្រើ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ។ ច្បាប់​នោះ​ជា​លទ្ធផល​ថ្មី​ចុង​ក្រោយ​របស់​សភា​ជប៉ុន​ក្នុង​អាណត្តិ​បច្ចុប្បន្ន នៅ​មុន​ពេល​លោកនាយក​រដ្ឋ​ម​ន្ត្រិ​ស៊ី​ន​សូ អា​បេ នឹង​ប្រកាស​រំលាយ​សភា ដើម្បី​រៀបចំ​បោះ​ឆ្នោត​ក្នុង​ខែធ្នូ​ខាង​មុខ ។ ច្បាប់​បាន​កំណត់​ថា អ្នក​ដែល​យក​រូបថត​ឬ​វី​ដេ​អូ​ឃ្លី​ប​អាសអាភាស​របស់​បុគ្គល​ដែល​ខ្លួន​មាន​សម្ព័ន្ធភាព​ស្នេហា​ចុះ​ផ្សាយ​ដើម្បី​សងសឹក នឹង​មានទោស​ជាប់គុក​៣​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ខ្ពស់​ដល់​ទៅ​៥០០.០០០​យ៉េ​ន ឬ​ជិត​៥​ពាន់    ដុល្លារ ។ ច្បាប់​នោះ​មាន​ប្រភព​ចេញពី​រឿងហេតុ​នៅ​ក្រុង​តូ​ក្យូ កាលពី​ឆ្នាំ​មុន ដោយ​បុរស​ម្នាក់​យក​រូប​ស្រាត​របស់​អតីត​គូស្នេហ៍ ផ្សាយ​លើ​គេហទំព័រ​ធ្វើ​ឱ្យ​នាង​អា​ម៉ា​ស់យ៉ាង​ខ្លាំង ។

ច្បាប់​នោះ​ក៏​បាន​អនុញ្ញាត​ឱ្យ​អ្នកបម្រើ​ផ្នែក​អី​ុ​ន​ធើ​រ​ណេ​ត អាច​លុប​រូបភាព ឬ​វី​ដេ​អូ​ឃ្លី​ប​ដែល​សង្ស័យ​ដោយ​មិន​ចាំបាច់​សុំ​ការ​អនុញ្ញាត​ពី​អ្នក​បង្ហោះ​ចូល​ទេ ប្រសិនបើ​ម្ចាស់​រូបថត ឬ​វី​ដេ​អូ​ឃ្លី​ប​មិន​លុប​ចេញ​ក្នុង​រយៈពេល​២​ថ្ងៃ ក្រោយ​ពី​មានការ​ទាមទារ ។

កាសែត «​អាសា​ហ៊ី ស៊ុម​ប៊ុ​ន​» របស់​ជប៉ុន​ផ្សាយ​ថា កាលពី​ឆ្នាំ​២០១៣ ប៉ូលិស​ជប៉ុន​បាន​ចាប់ខ្លួន​ជនជាប់ចោទ​សរុប​៣១៨​នាក់​ពី​បទ «​ផ្សព្វផ្សាយ​រូប​អាសអាភាស​ដើម្បី​សងសឹក​» ដោយ​កើន​លើស​កាលពី​ឆ្នាំ​២០១២​ប្រហែល​៣៤% ខណៈ​ពេល​ជន​រង​គ្រោះ​ភាគច្រើន​ជា​យុវជន​អាយុ​ទាប​ជាង​១៨​ឆ្នាំ ។
ប៉ូលិស​ជប៉ុន​ម្នាក់​និយាយ​ថា ការ​កើនឡើង​របស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​អាច​មាន​ចំណែក​បង្ក​ឱ្យ​កើត​បទឧក្រិដ្ឋ​ជា​ញឹកញាប់ ខណៈ​ពេល​រដ្ឋាភិបាល​អង់​គ្លេ​ក៏​បាន​ស្នើ​ឱ្យ​មានការ​ដាក់ទោស​ផ្នែក​ឧក្រិដ្ឋ​ដល់​អ្នក​បង្ហោះ​រូបភាព​អាសអាភាស ដើម្បី​សងសឹក​ដែរ ដោយ​ដាក់ទោស​ឱ្យ​ជាប់គុក​២​ឆ្នាំ ៕