ខេត្ដបន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើងចំនួន៨នាក់ ដែលអុកឡុកក្នុងកម្មវិធីបុណ្យភូមិត្រូវប៉ូលិសស្រុកមង្គលបុរីបង្ក្រាប ចាប់ឃាត់ខ្លួននៅវេលាម៉ោង១២យប់ ថ្ងៃទី ៥ កុម្ភៈ ឆ្នាំ២០១០ យកមកអធិការដ្ឋាននគរបាលស្រុកកោសក់ជាការព្រមាន ។
លោកវរសេនីយ៍ត្រី ផុន សាលីម អធិការនគរបាលស្រុកមង្គលបុរី បានឱ្យដឹងថា នៅថ្ងៃទី៥ កុម្ភៈ កុម្ភៈ ឆ្នាំ២០១០ ប្រជាពលរដ្ឋនៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបុរី ក្រោយពីសំរាកពីការងារប្រមូលផលស្រូវវស្សារួច បានរៀបចំធ្វើបុណ្យនៅភូមិ ហើយនៅក្នុងយប់នោះ ក៏មានចាក់ធុងបាស់រាំលេង កំសាន្ត ពេលនោះក្រុមក្មេងទំនើងទាំង៨នាក់នេះ នៅភូមិផ្សេងមានកាន់ដាវសាម៉ូរ៉ៃ ត្រៀមចាំកាប់ក្មេងនៅក្នុងភូមិដែលធ្វើបុណ្យ តែត្រូវកំលាំងប៉ូលិសដែលការពារកម្មវិធីបុណ្យបង្ក្រាបចាប់ខ្លួនពួកគេបានទាន់ពេលវេលា មានឈ្មោះដូចជា ១-ឈ្មោះហ៊ាន សុជាតិ ភេទប្រុស អាយុ២០ឆ្នាំ ២-ឈ្មោះស ឆេងលី ភេទប្រុស អាយុ២០ឆ្នាំ ៣-ឈ្មោំរ៉ាត ប៊ី ភេទប្រុស អាយុ១៨ឆ្នាំ ៤-ឈ្មោះខ្លូត ផល្លី ភេទប្រុស អាយុ២០ឆ្នាំ ៥-ឈ្មោះផុន ភារិន ភេទប្រុស អាយុ២៣ឆ្នាំ ៦-ឈ្មោះហាន ហូន ភេទប្រុស អាយុ១៨ឆ្នាំ ៧-ឈ្មោះពួយ ស៊ីណេត ភេទប្រុស អាយុ២០ឆ្នាំ ទាំងពីនាក់នៅភូមិគោកពៅ្ន ឃុំបន្ទាយនាង និង៨-ឈ្មោះមាន ចាន់រិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ជាមួយនឹងនឹងការឃាត់នេះនេះ សមត្ថកិច្ចបានដកហូតដាបសាម៉ូរ៉ៃចំនួន១ ជាអាវុធដែលពួក គេបំរុងធ្វើសកម្មភាពផងដែរ ។
លោកផុន សាលីម បានបន្ដទៀតថា នៅចំពោះមុខសមត្ថកិច្ចពួកគេបានសារភាពថា ហេតុដែលពួកគេត្រៀមចាំកាប់ក្រុមក្មេងម្ខាងទៀត ក៏ព្រោះតែពួកគេមានទំនាស់សំដីគ្នាពីល្ងាច។ លោកអធិការបានបញ្ជាក់បន្ថែមទៀតថា ក្រុមក្មេងទាំង៨នាក់នេះ សមត្ថកិច្ច កោត្រងោល ដើម្បីព្រមានឱ្យពួកគេរៀងចាលឈប់ប្រព្រឹត្ដនូវអំពើដែលសង្គមស្អប់ខ្ពើម រួចហើយធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាប្រគល់ឱ្យឪពុកម្ដាយ អាណាព្យាបាល យកទៅអប់រំបន្ដ ៕
ចែករំលែកព័តមាននេះ