រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពនៅវេលាម៉ោង៤ និង៥០នាទីរសៀលថ្ងៃទី០៦ ធ្នូ ២០១៤ នេះ ឪពុក ម្តាយ ប្រពន្ធទី២ និងប្អូនប្រុសបង្កើតរបស់លោកឧកញ៉ា ថោង សារ៉ាត់ ត្រូវបានតំណាងអយ្យការបញ្ជូនខ្លួនទៅឱ្យខាងសមត្ថកិច្ចវិញ ដោយតម្រូវឱ្យនាំខ្លួនមកសាលាដំបូងរាជធានីភ្នំពេញនៅវេលាព្រឹកស្អែកថ្ងៃទី០៧ ធ្នូ ២០១៤ ដើម្បីសាកសួរបន្ត ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី០៦ ធ្នូ ២០១៤ នេះ សមត្ថកិច្ចបានបញ្ជូនខ្លួនឪពុក ម្តាយ ប្រពន្ធទី២ និងប្អូនប្រុសបង្កើតរបស់លោកឧកញ៉ាថោង សារ៉ាត់ មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ។
ប្រភពបានឱ្យដឹងថា ជនទាំង៤នាក់ ១-ឈ្មោះថោង ចំរើន អាយុ៦៧ឆ្នាំ (ឪពុក) ២-ឈ្មោះកែវ សារី អាយុ៥៥ឆ្នាំ (ម្តាយ) ៣-ឈ្មោះទាវ ធីតា អាយុ៣៣ឆ្នាំ (ប្រពន្ធទី២របស់លោកឧកញ៉ា ថោង សារ៉ាត់) និង៤-ឈ្មោះថោង ប៊ុនណា អាយុ៣៣ឆ្នាំ (ប្អូនប្រុសបង្កើតលោកឧកញ៉ា ថោង សារ៉ាត់) ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ