ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វ៉ែត​គ្រោង​កាត់​បន្ថយ​ការ​ចេញ​ប័ណ្ណបើកបរ​ដល់​ជនបរទេស​ដោះស្រាយ​ការ​កកស្ទះ

9 ឆ្នាំ មុន

អាជ្ញាធរ​កូ​វ៉ែត​ត្រៀម​ដោះស្រាយ​បញ្ហា​ស្ទះចរាចរណ៍​នៅ​ក្នុង​ប្រទេស​ដោយ​កាត់​បន្ថយ​ការ​ចេញ​ប័ណ្ណបើកបរ​ដល់​ជន​បទេស ។ តាម​របាយការណ៍​ពី​ភ្នាក់ងារ​ព័ត៌មាន​បរទេស​ចេញផ្សាយ​ថា ចាប់តាំងពី​ដើមឆ្នាំ​២០១៥​នេះ តទៅ​ជនបរទេស​ដែល​មាន​សិទ្ធិ​សុំ​ប័ណ្ណបើកបរ​រថយន្ត​រួម​ទាំង​យានយន្ត​គ្រប់​ប្រភេទ​ត្រូវជា​

អាជ្ញាធរ​កូ​វ៉ែត​ត្រៀម​ដោះស្រាយ​បញ្ហា​ស្ទះចរាចរណ៍​នៅ​ក្នុង​ប្រទេស​ដោយ​កាត់​បន្ថយ​ការ​ចេញ​ប័ណ្ណបើកបរ​ដល់​ជន​បទេស ។ តាម​របាយការណ៍​ពី​ភ្នាក់ងារ​ព័ត៌មាន​បរទេស​ចេញផ្សាយ​ថា ចាប់តាំងពី​ដើមឆ្នាំ​២០១៥​នេះ តទៅ​ជនបរទេស​ដែល​មាន​សិទ្ធិ​សុំ​ប័ណ្ណបើកបរ​រថយន្ត​រួម​ទាំង​យានយន្ត​គ្រប់​ប្រភេទ​ត្រូវជា​បុគ្គល​ចូល​ស្រុក​ស្របច្បាប់ ស្នាក់​នៅ​ក្នុង​ប្រទេស​កូ​វ៉ែត​រយៈពេល​២​ឆ្នាំ​ឡើង​ទៅ​រួម​ទាំង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់ឧត្តម និង​មាន​ចំណូល​មិន​តិច​ជាង​២០៦០​ដុល្លារ​ក្នុង​មួយ​ខែ ។

លោក​ឧត្តមសេនីយ៍ឯក​អាប់​ឌុ​ល​ឡា មេ​ហាន​ណា ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​ទេសចរណ៍​នៅ​ក្រសួងមហាផ្ទៃ​កូ​វ៉ែត​បាន​បង្ហើប​ឱ្យ​ដឹង​ថា បទដ្ឋាន​ខាងលើ​គឺ​ចង់​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ដែល​មានការ​កក​ស្ទុះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក
ហើយ ។ លើស​ពី​នេះ​ក៏​ជួយ​គ្រប់គ្រង​ដល់​យានយន្ត​លើ​ដងផ្លូវ​មិន​ឱ្យ​មាន​ចំនួន​ច្រើន​ហួសកំណត់ ។

តាម​របាយការណ៍​ពី​កាសែត​«​កូ​វ៉ែត​ថែម​»​បញ្ជាក់​ថា ច្បាប់​ថ្មី​ដែល​គ្រោង​ដាក់​ឱ្យ​ប្រើ​នេះ​នឹង​លើកលែង​ដល់​ជនបរទេស​ទាំងឡាយ​ណា​ដែល​បំពេញការងារ​ផ្សេង​ៗ​ដូច​ជា មន្ត្រី​ផ្នែក​កា​ទូត កីឡាករ​អាជីព គ្រូបង្វឹក អ្នក​សារព័ត៌មាន វេជ្ជបណ្ឌិត សាស្ត្រាចារ្យ​ក្នុង​មហាវិទ្យាល័យ ឱសថការី វិស្វករ អ្នក​ស្រាវជ្រាវ និង​អ្នកបកប្រែ ដោយ​ជនបរទេស​ក្នុង​កូ​វ៉ែត​ដែល​មាន​ជំនាញ​ទាំងនេះ​អាច​សុំ​លិខិត​បើកបរ​បានជា​ធម្មតា និង​គ្មាន​ផល​ប៉ះពាល់​អ្វីមួយ​លើ​បទដ្ឋាន​ខាងលើ​ឡើយ ។

កាលពី​ខែមេសា​កន្លង​មក​រដ្ឋាភិបាល​របស់​ប្រទេស​ជិតខាង​ដូច​ជា​ប្រទេស​កា​តា​ជាដើម​បាន​ប្រកាស​ផ្អាក​ការ​ចេញ​ប័ណ្ណបើកបរ​រថយន្ត​ដល់​ជនបរទេស​ក្នុង​បំណង​ជួយ​ដោះស្រាយ​ការ​កក​ស្ទុះ​ចរាចរណ៍​នៅ​ក្នុង​ប្រទេស និង​ចាត់​ទុក​ថា​ជា​កា​រក្សា​សិទ្ធិ​ដល់​ការ​ប្រើ​រថយន្ត​លើ​ដងផ្លូវ​សម្រាប់​តែ​ជនជាតិ​កា​តា ។

តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​កា​តា​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​តំបន់​ជួប​វិបត្តិ​លើ​បញ្ហា​ចរាចរណ៍​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រទេស​មាន​ចំនួន​១៣៨​កន្លែង​ក្នុង​នោះ​រួម​មាន​ផ្លូវ​ឆ្ពោះទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ដូ​ហា​ផង​ដែរ ៕