ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹង​ផ្កាឈូក​ជា​បឹង​ចម្លែក និង​ស្រស់​ប្រណីត​របស់​អូស្ត្រាលី

9 ឆ្នាំ មុន

បឹង​ផ្កាឈូក​គឺជា​ឈ្មោះ​ដែល​អ្នកស្រុក​ហៅ​ត​ៗ​គ្នា ដោយ​ផ្អែក​លើ​ទឹក​ពណ៌​ផ្កាឈូក​ដ៏​ស្រស់​ប្រណីត​គួរ​ឱ្យ​ចង់​គយគន់ ។

បឹង Hillier Lake ស្ថិត​នៅ​លើ​កោះ Middle Island ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី មាន​ប្រវែង​បណ្តោយ​៦០០​ម៉ែត្រ និង​ទទឹង​២៥០​ម៉ែត្រ ។ បឹង​នេះ​រក​

បឹង​ផ្កាឈូក​គឺជា​ឈ្មោះ​ដែល​អ្នកស្រុក​ហៅ​ត​ៗ​គ្នា ដោយ​ផ្អែក​លើ​ទឹក​ពណ៌​ផ្កាឈូក​ដ៏​ស្រស់​ប្រណីត​គួរ​ឱ្យ​ចង់​គយគន់ ។

បឹង Hillier Lake ស្ថិត​នៅ​លើ​កោះ Middle Island ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី មាន​ប្រវែង​បណ្តោយ​៦០០​ម៉ែត្រ និង​ទទឹង​២៥០​ម៉ែត្រ ។ បឹង​នេះ​រក​ឃើញ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​១៨០២ ដោយ​លោក Matthew Flinders អ្នក​ស្រាវជ្រាវ​ជនជាតិ​អង់គ្លេស ។

ពណ៌​ផ្កាឈូក​របស់​បឹង​នោះ ស្ថិត​នៅ​ជា​អចិន្ត្រៃយ៍ គឺ​មិន​បាត់បង់ ឬ​ប្រែ​ពណ៌​ឡើយ ដែល​ចាត់ទុកជា​រឿង​ចម្លែក​មួយ​នៅ​ក្នុង​លោក​។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ពុំ​មាន​អ្នកជំនាញ​ណាមួយ​អះអាង​បញ្ជាក់​ពី​បាតុភូត​ធ្វើ​ឱ្យ​ទឹក​បឹង​នោះ​ប្រែជា​ពណ៌​ផ្កាឈូក​ទេ តែ​មានការ​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​បាក់តេរី​ពពួក halophillic ពណ៌​ក្រហម​រស់នៅ​ក្នុង​សំបក​ថ្ម​អំបិល ។

ដោយសារ​តែ​ទឹក​បឹង​មាន​ពណ៌​ផ្កាឈូក​ល្អ​ប្លែក​ទាក់ទាញ​អ្នកទេសចរ​អន្តរជាតិ​ច្រើន​ទៅ​ទស្សនា​កម្សាន្ត ៕