ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​ចិន​នឹង​រកស៊ី​ជាមួយ​គ្នា​កាន់តែ​ច្រើន បន្ទាប់​ពី​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​ចុះហត្ថលេខា នៅ​ចុងឆ្នាំ​២០២០

3 ឆ្នាំ មុន
  • ភ្នំពេញ

អន្តរជាតិ ៖ ការ​រកស៊ី​រវាង​កម្ពុជា និង​ចិន​ដោយ​រួម​មានការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​ខ្លាំង​បន្ថែម​ទៀត បន្ទាប់​ពី ប្រទេស​ទាំង​ពីរ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំង​ពីរ​ដែល​អាច​នឹង​ធ្វើ​ឡើង​នៅ​ចុងឆ្នាំ​២០២០​នេះ​។…

អន្តរជាតិ ៖ ការ​រកស៊ី​រវាង​កម្ពុជា និង​ចិន​ដោយ​រួម​មានការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​ខ្លាំង​បន្ថែម​ទៀត បន្ទាប់​ពី ប្រទេស​ទាំង​ពីរ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំង​ពីរ​ដែល​អាច​នឹង​ធ្វើ​ឡើង​នៅ​ចុងឆ្នាំ​២០២០​នេះ​។ ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា​ថា ភាគី​ទាំង​ពីរ​បាន​បញ្ចប់​ការ​ចរចា​ជុំ​ទី​បី ហើយ​បាន​ដោះស្រាយ​រួចរាល់​បញ្ហា​ដែល​នៅ​សេសសល់​។

ក្រសួងពាណិជ្ជកម្ម​បាន​និយាយ​ទៀត​ថា អត្ថបទ​កិច្ចព្រមព្រៀង​នឹង​ត្រូវ​ដាក់​ជូន​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ដើម្បី​យល់ព្រម​ហើយ​ស្នើ​ឲ្យ​មានការ​ចុះហត្ថលេខា​នៅ​ចុងឆ្នាំ​២០២០​នេះ​។ គេ​រំពឹង​ថា បើសិនជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ត្រូវ​បាន​ចុះហត្ថលេខា និង​មានការ​បើក​ច្រក​ទីផ្សារ​នោះ កំណើន​ការ​នាំ​ចេញ​របស់ កម្ពុជា​នឹង​កើនឡើង លើស​ពីរ​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​ដែល​មាន​ប្រមាណ​ជា​២០​ភាគរយ​។

ជាមួយ​គ្នា​នោះ​ការ​វិនិយោគ បរទេស ក៏​នឹង​មាន សន្ទុះ​ឡើង​ខ្លាំង​ផង​ដែរ​នៅ​កម្ពុជា ដែល​នឹង​ផ្តល់​ការងារ​ជូន​ដល់​ប្រជាជន​កម្ពុជា ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ