របររកស៊ីរបស់អ្នកស្រុកសំបូរមួយចំនួន អាចបង្ក​គ្រោះថ្នាក់ដល់ជីវិតឬ​ពិការ​ខ្លួន


ខេត្តក្រចេះ ​៖ ការ​រាយ​អន្ទាក់​ខ្សែភ្លើង​ដើម្បី​ឆក់​សម្លាប់​សត្វព្រៃ​នៅ​តាម​ដី​ព្រៃ​ចម្ការ​ខាងក្រោយ​ភូមិរបស់​ពលរដ្ឋ​នៅ​ស្រុក​សំបូរ គឺ​នៅ​តែ​ជា​បញ្ហា​មួយ​កំពុង​ប្រឈម​និង​ប៉ះពាល់​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ដោយ​មានអ្នក​ខ្លះ​ត្រូវ​ឆក់ស្លាប់​និង​ពិការ​នៅ​ពេល​ដើរចូល​ព្រៃ​ឬ​ចម្ការ​ មិន​ប្រយ័ត្ន​ក៏ប៉ះ​ជាមួយ​និង​អន្ទាក់​ខ្សែលួស ​ដែល​រាយ​ទុក​ចោល​និង​មាន​ចរន្ត​ភ្លើង​ឆក់​ខ្លាំង​ ។

មនុស្ស​ជា​ច្រើន​នាក់ នៅ​តំបន់​នោះ ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ត្រូវ​គេ​រាយការណ៍​បាន​ជួប​ហេតុ​ការ​ណ៍ឆក់​ជាមួយ​និង​​អន្ទាក់​ឆក់​សត្វ ដែល​ជា​វិធី​កែ​ច្នៃ​ដើម្បី​ចាប់សត្វព្រៃ ដូច​ជា​សត្វ​ជ្រូកព្រៃ សត្វ​ឈ្លូស ប្រើស និង​សត្វព្រៃ​ផ្សេង​ទៀត​។ ហើយ​ក៏​ត្រូវ​បាន​គេ រាយ​នៅ​តាម​ព្រៃ​ចម្ការ និង​តាម​កន្លែង​ព្រៃ​ផ្សេង​ខាងក្រោយ​ភូមិ​។

ការ​រាយ​អន្ទាក់​ដោយ​ប្រើ​ចរន្ត​ភ្លើង​ឆក់​នេះ ក៏ជា​របរ​កែ​ច្នៃ​យ៉ាង​ពេញ​និយម​មួយ​របស់​ពលរដ្ឋនៅ​តំបន់​នានាក្នុងស្រុក​សំបូរ ស្រប​ពេល​ដែល​តំបន់​នោះ ​ក៏​នៅ​សម្បូរ​ព្រៃ និង​សម្បូរ​ដោយ សត្វព្រៃ​គ្រប់​ប្រភេទ​។ ទន្ទឹម​​នេះ​ ការ​រាយ​អន្ទាក់​ឆក់​សត្វ​ក៏​នៅ​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​អ្នក​ភូមិ​ដ​ទៃ​ទៀត​ជា​ហូរហែរ មាន​ខ្លះ​ឆក់​រហូត​ស្លាប់​នៅ​និង​កន្លែង ខ្លះ​ត្រូវ​រង​គ្រោះ​ពិការរាង​កាយ​។

ករណី​ឆក់​មួយ​ករណី​បាន​កើតឡើង​ សារ​ជា​ថ្មី​ទៀត និង​បាន​បង្ក​ឲ្យ​កុមា​រា​ម្នាក់​បាន​ស្លាប់ បាត់បង់​ជីវិត​នៅ​និង​កន្លែង ចំនែកឯ​ឪពុក​ក៏​រង​គ្រោះ​ពិការ​ជើង​នៅ​ពេល​ជន​រង​គ្រោះ​ឱ​ពុក​និង កូន​បាន​ដើរទៅ​រក​កង្កែប​ពេល​មេឃ​ភ្លៀង​នៅ​ខាងក្រោយ​ភូមិ​អូរ​គ្រៀង ស្រុក​សំបូរ កាលពី​យប់ ថ្ងៃ​ទី​៧ ខែមិថុនា​។ នគរបាល​ស្រុក​សំបូរ​និយាយ​ថា កុមា​រា​រង​គ្រោះ​ឈ្មោះ​អេ​ត សំណាង អាយុ​១២​ឆ្នាំ ត្រូវ​បាន​ខ្សែរ​ភ្លើង​អន្ទាក់​ឆក់​ស្លាប់​ភ្លាម​នៅ​និង​កន្លែង​ចំនែក​ឯក បុរស​ជា​ឱ​ពុក​ឈ្មោះ​ប៊ិ​ន​ឈឿ​ន អាយុ​៤៧ ឆ្នាំ ត្រូវ​រង​របួស​ជើង​ទាំង​ពីរ​។

នគរបាល​ស្រុក​សំបូរ និយាយ​ទៀត​ថា ករណី​នេះ កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​រើរ​យក​ខ្សែរ លួស​អន្ទាក់​សត្វ​ទាំងនោះ​ចេញពី​ព្រៃ​ខាងក្រោយ​ភូមិ និង​ស្រាវជ្រាវ​រក​ជន​ម្ចាស់​។ អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​សំបូរ​បាន​អះអាង​ថា ដោយ​មើលឃើញ​ពី​ភាព​ប្រឈម​រង គ្រោះ​របស់​អ្នក​នៅ​ក្នុងភូមិ ដោយសារ​ការ​ឆក់​ពី​អន្ទាក់​សត្វ​ទាំងនេះ កន្លង​មក​អាជ្ញាធរ​តែងតែ ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុងភូមិ​បញ្ឈប់​ការ​កែ​ច្នៃ​នៃ​ការ​ធ្វើ​អន្ទាក់​ប្រភេទ​នេះ តែ​យ៉ាង ណា​ពួក​គាត់​ហាក់ដូចជា​មិន​យកចិត្តទុកដាក់​សហការ​ស្តាប់​ការ​ណែនាំ​របស់​អាជ្ញាធរ​នោះ​ទេ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ