ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​វាយកូនគោល​អា​ល្លឺ​ម៉​ង់ Kaymer បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ពិធី​ការិនី​ទូរទស្សន៍ Sky Sports

10 ឆ្នាំ មុន

កំពូល​កីឡាករ​វាយកូនគោល​លំដាប់​ពិភពលោក​ជាតិ​អា​ល្លឺ​ម៉​ង់ Martin Kaymer បាន​បង្កាត់ភ្លើង​ស្នេហ៍​ណាត់ជួប​គ្នា​ជាមួយ​ពិធី​ការិនី​ព័ត៌មាន​កីឡា​ទូរទស្សន៍ Sky Sports នាង Kirsty Gallacher ។

កំពូល​កីឡាករ​វាយកូនគោល​លំដាប់​ពិភពលោក​ជាតិ​អា​ល្លឺ​ម៉​ង់ Martin Kaymer បាន​បង្កាត់ភ្លើង​ស្នេហ៍​ណាត់ជួប​គ្នា​ជាមួយ​ពិធី​ការិនី​ព័ត៌មាន​កីឡា​ទូរទស្សន៍ Sky Sports នាង Kirsty Gallacher ។

តាម​ប្រភព​ពី​កាសែត The Sun ឱ្យ​ដឹង​ថា ពិធី​ការិនី​រូប​ស្រស់​រូប​នេះ​បាន​ចំណាយពេល​ស្និទ្ធស្នាល ប្រកៀកប្រកើយ​គ្នា​ជាមួយ Kaymer ចាប់តាំងពី​បាន​ចែកផ្លូវ​គ្នា​ជាមួយ​សង្សារ​ចាស់​ជា​អតីត​កីឡាករ​បាល់ឱប Paul Sampson មក​ម្ល៉េះ ។

ដោយ​មានការ​ណែនាំ​ពី​បងជីដូនមួយ​របស់​ខ្លួន​ជា​កីឡាករ​វាយកូនគោល នាង Kirsty Gallacher បាន​ជួប​កីឡាករ Kaymer ចំនួន​២​លើក​រួច​មក​ហើយ ។

The Sun បាន​ចុះ​ផ្សាយ​ថា អ្នក​ទាំង​ពីរ មើលទៅ​ហាក់ដូចជា​ចុះសម្រុង​គ្នា​ខ្លាំង​ណាស់ ប៉ុន្តែ​ថា មិន​ទាន់​ឈាន​ដល់​ការ​ប្រកាស​ពី​ទំនាក់ទំនង​របស់​ខ្លួន​ជា​ផ្លូវ​ការណ៍​នៅឡើយ​ទេ​។ នាង Kirsty Gallacher ពិតជា​ទទួល​ការ​ប៉ះទង្គិច​ជា​ខ្លាំង​ជាមួយនឹង​ការ​បែកបាក់​សង្សារ​ចាស់ ។ យ៉ាងណា​ក៏​ដោយ ការ​ជួប​គូស្នេហ៍​ថ្មី​ជា​កីឡាករ​វាយកូនគោល​សង្ឃឹមថា នាង​នឹង​ទទួល​បាន​នូវ​ភាព​កក់ក្តៅ​ក៏​ដូច​ជា ស្នាមញញឹម​ជា​ថ្មី​ម្តងទៀត ។ នេះ​ជា​លើក​ទី​១ រយៈពេល​១៤​ឆ្នាំ​ដែល​នាង​នៅ​តែឯង​គ្មាន​គូ ។

សូម​បញ្ជាក់​ថា នាង Kirsty Gallacher បាន​រស់នៅ​ជា​ប្តី​ប្រពន្ធ​មិន​ទាន់​រៀប​ការ​ជាមួយ​លោក Sampson តាំងពី​ឆ្នាំ​២០០០ មក​ម្ល៉េះ​។ រយៈពេល​ជា​ច្រើន​ឆ្នាំ ពួក​គេ​មានកូន​ចំនួន​២​នាក់ ។ ការ​រស់នៅ​ក្នុង​ភាព​សុខដុម​បាន​ចាប់ផ្តើម​ប្រែប្រួល​ក្រោយ​ពី Sampson លក់​គេហដ្ឋាន​ដ៏​ធំ​ស្កឹមស្កៃ​នា​ឆ្នាំ​២០១០ ៕