ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​គ្រោះ​រាំង​ស្ងួត​បាន​អូស​បន្លាយ ធ្វើ​ឲ្យ​ស្រូវ​ស្វិត​ងាប់​បណ្តើរ​ៗ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដោយ​ស្ថានភាព​គ្រោះ​រាំង​ស្ងួត​ត្រូវ​បាន​អូស​បន្លាយ​កន្លែង​ខ្លះ​គ្មាន​ភ្លៀង​ធ្លាក់ ស្រូវ​ដែល​បាន​លូតលាស់​ហើយ បែរ​ស្វិត​ងាប់​ជា​បណ្តើរ​ៗ​នៅ​ចន្លោះ​វាល​ឃុំ​អូរ​ប្រាសាទ និង​ឃុំ​រហាត់ទឹក​។ ជាក់ស្តែង​ឃើញ​នៅ​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២០​នេះ ចំណុច​ចន្លោះ​វាល…

ខេត្តបន្ទាយមានជ័យ ៖ ដោយ​ស្ថានភាព​គ្រោះ​រាំង​ស្ងួត​ត្រូវ​បាន​អូស​បន្លាយ​កន្លែង​ខ្លះ​គ្មាន​ភ្លៀង​ធ្លាក់ ស្រូវ​ដែល​បាន​លូតលាស់​ហើយ បែរ​ស្វិត​ងាប់​ជា​បណ្តើរ​ៗ​នៅ​ចន្លោះ​វាល​ឃុំ​អូរ​ប្រាសាទ និង​ឃុំ​រហាត់ទឹក​។ ជាក់ស្តែង​ឃើញ​នៅ​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២០​នេះ ចំណុច​ចន្លោះ​វាល ភូមិ​អូរ​ប្រាសាទ និង​ភូមិ​គោក​អំពិល ឃុំ​អូរ​ប្រាសាទ និង​ភូមិ​.​ឃុំ​រហាត់ទឹក ឃើញ​មាន​ស្រូវ​កំពុង ស្វិត​ងាប់​ជា​បណ្តើរ​ៗ ហើយ​គ្មាន​ភ្លៀង​ធ្លាក់​ធ្វើ​ឲ្យ​ប្រជា​កសិករ​មាន​កង្វល់​យ៉ាង​ខ្លាំង ដោយ​បង្កបង្កើន​ផល​បាន​ដុះ​ជាដើម​ដង ហើយ​គ្រោះ​រាំង​ស្ងួត​ត្រូវ​បាន​អូស​បន្លាយ​គ្មាន​ភ្លៀង​ធ្លាក់​។

ប្រជា​កសិករ​ភូមិ​គោក​អំពិល​បាន​បញ្ជាក់​ប្រាប់​ថា​៖ នេះ​ហើយ​ដែល​ធ្វើស្រែ​រំពឹង​មេឃ ឬ​ធ្វើស្រែ​ប្រវាស់​ទេវតា កន្លែង​ធ្វើស្រែ​ចម្ការ​មិន​មាន​ភ្លៀង​ធ្លាក់​ទេ បែ​ជា​ភ្លៀង​ធ្លាក់​នៅ​កន្លែង​ទីផ្សារ​ទៅ​វិញ ជាក់ស្តែង​រហូត​ពេល​នេះ​នៅ​វាលស្រែ​ចន្លោះ​ឃុំ​អូរ​ប្រាសាទ និង​ឃុំ​រហាត់ទឹក​ស្រូវ​ស្វិត​ងាប់ ជា​បណ្តើរ​ៗ​ហើយ​។ លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី​បាន​ឲ្យ​ដឹង​ថា​៖ នៅ​ស្រុក​មង្គល​បូ​រី​ឆ្នាំ​២០២០​នេះ ប្រជា​កសិករ​បង្កបង្កើន​ផល​ស្រូវ​បាន​ប្រមាណ​ជាង​៥​ម៉ឺន​ហិ​កតា ដែល​ភាគច្រើន​ជា​ស្រូវ​ប្រភេទ​ស្រូវ​ដើមរដូវ ឬ​ស្រូវស្រាល​។

ហើយ​ភាគច្រើន​ដែល​ធ្វើ​ស្រូវពង្រោះ ហើយ​មិន​ទាន់​ប៉ះពាល់ ឬ​ខូចខាត​នៅឡើយ​ទេ ទោះជា​កន្លែង​ខ្លះ​មាន​ភ្លៀង​ធ្លាក់ កន្លែង​ខ្លះ​ទៀត ត្រូវ​បាន​រាំង​គ្មាន​ភ្លៀង​ធ្លាក់​មាន​តិចតួច​។ ដោយ​យោង​តាម​របាយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តបន្ទាយមានជ័យ មាន​ផ្ទៃដី​កសិកម្ម​ចំនួន​២៥២.៣២០​ហិ​កតា ឆ្នាំ​២០២០​នេះ បាន​ភ្ជួរ​រាស់​ដំណាំ​ស្រូវ​រដូវវស្សា​បាន​ចំនួន​១៩៤.៣២៨​ហិ​កតា ដែល​បង្កបង្កើន​ផល​បាន ស្មើនឹង​៦១.៧១% រហូត​ដល់​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​គ្រប់​ទិស​ទី កម្រិត​ទឹកភ្លៀង​សរុប​ជា​មធ្យម​គិត​ពី​ដើម​វគ្គ មាន​ចំនួន​១៨១.១២​ម​.​ម បើ​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លង​ទៅ មាន​កម្រិត​ទឹក​ខ្ពស់​ជាង​ចំនួន​២៥.០០​ម​.​ម រយៈពេល​ដូច​គ្នា​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ