ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតកំពូលកីឡាករម្នាក់​បរិច្ចាគ​១០០​លាន​ដុល្លារ ដើម្បី​ប្រឆាំង​ការ​រើសអើង​ពូជសាសន៍

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អតីត​កំពូល​កីឡាករ​បាល់បោះ​អា​មេ​រិ​ក​លោក Michael Jordan បាន​ធ្វើការ​បរិច្ចាគ​ទឹកប្រាក់​ចំនួន ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​រយៈពេល ១០​ឆ្នាំ​ដល់​អង្គការ​ផ្សេង​ៗ​គ្នា ក្នុង​គោលបំណង​ដើម្បី​លុប​បំបាត់​ចោល ការ​រើសអើង​ពូជសាសន៍…

សហរដ្ឋអាមេរិក ៖ អតីត​កំពូល​កីឡាករ​បាល់បោះ​អា​មេ​រិ​ក​លោក Michael Jordan បាន​ធ្វើការ​បរិច្ចាគ​ទឹកប្រាក់​ចំនួន ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​រយៈពេល ១០​ឆ្នាំ​ដល់​អង្គការ​ផ្សេង​ៗ​គ្នា ក្នុង​គោលបំណង​ដើម្បី​លុប​បំបាត់​ចោល ការ​រើសអើង​ពូជសាសន៍ យុត្តិធម៌​សង្គម និង​លទ្ធភាព​ទទួល​បានការ​អប់រំ​ពេញលេញ​។

ការ​បរិច្ចាគ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា ជា​ការ​ចូលរួម​វិភាគទាន​ហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​សម្រាប់​វិស័យ​កីឡា ដល់​ក្រុម​អ្នក​មិន​ស្វែងរក​ប្រាក់​ចំណេញ ដើម្បី​ជួយ​ដល់​ការងារ​សង្គម​។

អ្នកតំណាង​លោក Michael Jordan គឺ​លោកស្រី Estee Portnoy បានឱ្យ​ដឹង​ថា «​ថ្ងៃនេះ​យើង​សូម​ធ្វើការ​ប្រកាស​ថា Michael Jordan និង Jordan Brand នឹង​បរិច្ចាគ​ប្រាក់​ចំនួន ១០០ លាន​ដុល្លារ​ក្នុង​រយៈពេល ១០ ឆ្នាំ សម្រាប់​ផ្តល់​ដល់​អង្គការ​នានា ដែល​ប្តេជ្ញា​ធានា​នូវ​សមភាព​ពូជសាសន៍ យុត្តិធម៌​សង្គម និង​លទ្ធភាព​ទទួល​បានការ​អប់រំ​កាន់តែ​ច្រើន​»​។

វា​ត្រូវ​បាន​គេ​មើលឃើញ​ថា សកម្មភាព​បរិ​ច្ឆា​គ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ខាងលើ​នេះ កើតឡើង​បន្ទាប់​ពី​ផ្ទុះ​ការ​តវ៉ា​ទូ​ទាំង​សហរដ្ឋអាមេរិក ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​ក្នុង​ទីក្រុង​ជា​ច្រើន បន្ទាប់​ពី​ការ​បាត់បង់​ជិ​វីត​របស់​បុរស​ជនជាតិ​ស្បែក​ខ្មៅ George Floyd កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ ដោយសារ​ប៉ូលិស​ម្នាក់​ប្រចាំ​ទីក្រុង Minneapolis រដ្ឋ Minnesota សង្កត់ក​រហូត​ដល់​ដាច់ខ្យល់​ស្លាប់​។

ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​គ្រប់​រដ្ឋ​ទាំង ៥០ ដោយ​ក្រុម​បាតុករ​ទាមទារ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់ នូវ​អំពើ​ឃោរឃៅ​របស់​ក្រុម​ប៉ូ​លី​ស និង​ការ​រើសអើង​ពូជសាសន៍​ជា​ប្រព័ន្ធ​មក​លើ​ជនជាតិ​ស្បែក​ខ្មៅ​៕ (ដកស្រង់​ចេញពី CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ