ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​នាំ​ឲ្យ​កម្ពុជា វៀតណាម ឡាវ កំពុង​ច្របូកច្របល់​រឿង​បញ្ហា​អុីន​ធើរ​ណែ​ត

3 ឆ្នាំ មុន

វៀតណាម ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ទាំង​កម្ពុជា វៀតណាម និង​ឡាវ ​កំពុង​ជ្រួល​​ច្របល់​ជុំវិញ​បញ្ហា​នៃ​ការ​រអាក់រអួល​ប្រព័ន្ធ​អ៊ី​ន​ធើរ​ណែ​ត ។ ខណៈ​ពេល​នេះ​ខាង​ភាគី​វៀតណាម​បាន​ឲ្យ​ដឹង​ថា ​មូលហេតុ​នេះ​គឺ​បណ្តាល​មក​ពី​ការ​ធ្លាយ​នូវ​ប្រព័ន្ធ​ខ្សែកាប​ក្រោម​បាតសមុទ្រ ។…

វៀតណាម ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ទាំង​កម្ពុជា វៀតណាម និង​ឡាវ ​កំពុង​ជ្រួល​​ច្របល់​ជុំវិញ​បញ្ហា​នៃ​ការ​រអាក់រអួល​ប្រព័ន្ធ​អ៊ី​ន​ធើរ​ណែ​ត ។ ខណៈ​ពេល​នេះ​ខាង​ភាគី​វៀតណាម​បាន​ឲ្យ​ដឹង​ថា ​មូលហេតុ​នេះ​គឺ​បណ្តាល​មក​ពី​ការ​ធ្លាយ​នូវ​ប្រព័ន្ធ​ខ្សែកាប​ក្រោម​បាតសមុទ្រ ។

ពេល​នេះ​ខាង​ប្រទេស​វៀតណាម ​កំពុង​តែ​ត​ភ្ជាប់​ខ្សែ​អ៊ី​ន​ធើ​រ​ណែ​ត​កំរិត​ខ្ពស់​ដែល​អាច​ឱ្យ​ប្រជា​ជន​ប្រើប្រាស់​អ៊ី​ន​ធើរ​ណែ​ត​នៅ​តាម​ផ្ទះ នៅ​ក្នុងអំឡុងពេល​ប្រទេស​កំពុង​មាន​វិបត្តិ​កូ​វី​ដ​១៩ ប្រឈម​មុខ​នឹង​ការ​រអាក់រអួល ។ សូម​បញ្ជាក់​ថា ការ​ប្រើប្រាស់​អ៊ី​ន​ធើរ​ណែ​ត​នៅ​តាម​ផ្ទះ​មាន​កំណើន​ខ្ពស់​ បន្ទាប់​ពី​សាលារៀន​នៅ​វៀតណាម ក៏​ដូច​នៅ​កម្ពុជា​ បាន​បិទ​សាលា​​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នេះ។

ដូច្នេះ​ការ​រៀនសូត្រ តម្រូវ​ឲ្យ​ប្រជាជន​ត្រូវ​ប្រើប្រាស់​អ៊ី​ន​ធើរ​ណែ​ត​កំរិត​ខ្ពស់​នេះ បាន​ទៅ​លើ​ការ​ធ្វើ​ការងារ​នៅផ្ទះ រៀន​បែប​តាម ​digital (E-learning) និង​ការ​ប្រើ​អាជីវកម្ម digital ផ្នែក​ពាណិជ្ជកម្ម​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​​របស់​សារព័ត៌មាន AEC News Today ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២ ខែមិថុនា​។

សារព័ត៌មាន AEC News Today បាន​បន្ត​ថា ស្ថានភាព​នៃ​សេវាកម្ម​ប្រើប្រាស់ អ៊ី​ន​ធើរ​ណែ​ត​អន្តរជាតិ​នេះ កំពុង​មាន​បញ្ហា សម្រាប់​អ្នក​ដែល​ប្រើប្រាស់ ដែល​បាន​ត​ចេញពី​ខ្សែកាប​ពី​នាវា​មុជ​ទឹក​ធំ​ៗ ចំនួន​២​គ្រឿង ដោយសារ​កំពុង​មាន​ភាព​ជាប់​គាំង និង​រអាក់រអួល នៃ​កា​រត​ភ្ជាប់​ដែល​ចេញ​​មក​ពី​ប្រទេស​វៀតណាម​នេះ ដែល​មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​នៃ​កំហុស​ណាមួយ​។

ប្រទេស​ដែល​ទទួល​រង​ផល​ប៉ះពាល់​នេះ មាន​ដូច​ជា ប្រទេស​វៀតណាម កម្ពុជា និង​ឡាវ ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រា​អ៊ី​ន​ធើរ​ណែ​ត​ មាន​ភាពយឺត ​និង​ខុស​ប្រក្រតី ជាង​សេវាកម្ម​អ៊ី​ន​ធើរ​ណែ​ត​ផ្សេង​ៗ​ទៀត​។ សេវាកម្ម​ដែល​អាច​យឺតយ៉ាវ​ទាំងនោះ​មាន​ដូច​ជា សេវាកម្ម​ផ្ញើ​សារ​នានា កម្មវិធី​ទូរស័ព្ទ​ចល័ត គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គេហទំព័រ​ជា​ច្រើន​ទៀត​ផង​ដែរ​។

ខណៈ​កំពុង​ជួប​នូវ​ការ​ខូចខាត ឬ​កំហុស​ណាមួយ​នោះ វា​គឺជា​រឿង​មួយ​មិនធម្មតា​ទេ ដែល​ខ្សែកាប​របស់​នាវាមុជទឹក​មួយ ក្នុង​ចំណោម​នាវា​៦ ដែល​ចេញពី​ប្រទេស​វៀតណាម​ត្រូវ​បាន​ខូច​ខាត ក៏​ព្រោះថា​ខ្សែកាប​ធំ​ជាងគេ ២​នេះ មាន​សមត្ថភាព​ខ្ពស់ ហើយ​ត្រូវ​បាន​ខូចខាត​ក្នុង​ពេល​តែ​មួយ​។ វា​អាច​នឹង​បង្ក​ឱ្យ​អ្នក​ផ្តល់​សេវា​អ៊ី​ន​ធើរណែត (ISP) អាច​ចូល​លួច ឬ​បង្វែរ​ទិស​ដៅ ចូល​ទៅ​ក្នុង​បណ្តាញ​ប្រព័ន្ធ​ប្រើប្រាស់​ជា​ច្រើន ដែល​រត់​ចូល​ទៅ​ក្នុង​ប្រទេស​ចិន​។

ជុំវិញ​បញ្ហា​ទាំងនោះ គឺ​បាន​ចាប់ផ្តើម​ចេញពី អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ហ្គេ​ត (APG) ដែល​បាន​បង្ហាញ​កាល​ពី​នៅ​ថ្ងៃ​ទី ២០ ខែមេសា​ កន្លង​ទៅ​នេះ ដែល​បាន​ផ្អាក​សេវា​អ៊ី​ន​ធើរ​ណេ​ត​នេះ​រយៈពេល ៣​ថ្ងៃ បន្ទាប់​ពី​អ្នកគ្រប់គ្រង​បណ្តាញ​កំណត់​រចនាសម្ព័ន្ធ​របស់​ខ្លួន​ឡើង​វិញ​។ រហូត​មក​ដល់​ថ្ងៃ​ទី ២៣ ឧសភា​នេះ ប្រព័ន្ធ​ទាំងមូល​ត្រូវ​បាន​បញ្ឈប់​ ឬ​ផ្អាក ដោយសារ​តែ​មិន​មានការ​រក​ឃើញ​នូវ​បញ្ហា​ ឬ​កំហុស​ណាមួយ​។

ក្នុង​ការ​ចរាចរណ៍ នៃ​អ៊ី​ន​ធើរ​ណែ​ត​អន្តរជាតិ​នេះ ប្រទេស​វៀតណាម​បាន​កាន់កាប់​ភាគហ៊ុន លើស​​ពី​៦០​ភាគរយ ហើយ​វា​មាន​រយៈពេល និង​អាយុកាល​ជិត ១២ ឆ្នាំ​ហើយ ដែល​ AAG ផ្តល់​នូវ​​ល្បឿន​ទិន្នន័យ ៥,២ Tbps ខណៈ​ពេល​ដែល​បញ្ហា​បាន​ញាំញី​ដោយ APG ដែល​មាន​កម្រិត​បញ្ជូន ៥៤ Tbps​ ដូច​គ្នា​ដែរ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​នៃ​បណ្តាញ​អ៊ី​ន​ធើរ​ណែ​ត​នានា នៅ​ក្នុង​អាស៊ី​។

បុគ្គលិក​ម្នាក់​នៃ​ក្រុម​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​វៀតណាម (VNPT) (​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​) ខណៈ​ដែល​ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត ឱ្យធ្វើ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​នោះ​ទេ គាត់​បាន​ប្រាប់​សារព័ត៌មាន AEC News Today ថា «​ការងារ​ជួសជុល​ផ្នែក S1H របស់ AAG ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បញ្ចប់​នៅ​ថ្ងៃនេះ (​ថ្ងៃ​ទី២ ខែមិថុនា​) ប៉ុន្តែ​វា​អាច​នឹង​រំពឹង​បាន​ថា នឹង​មាន​ការ​ជួសជុល រហូត​ដល់​ថ្ងៃ​ទី ៦ ខែមិថុនា​នេះ​»​។ គាត់​បន្ត​ថា «​ពួក​យើង​កំពុង​ព្យាយាម​រក​មើល​កំហុស បន្ត​ទៀត​»​។

ក្នុង​ការ​ដំណើរការ​ក្រោម​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក និង​បាន​ភ្ជាប់​ជាមួយ​បណ្តា​ប្រទេស​ចំនួន ៨ រួម​មាន​ម៉ា​ឡេ​ស៊ី ថៃ និង​សឹ​ង្ហ​បូ​រី​។

គួរ​បញ្ជាក់​ផង​ដែរ​ថា APG បាន​ចាប់ផ្តើម​ដំណើរការ​តាំងពី​ខែធ្នូ ឆ្នាំ ២០១៦ មក​ម្ល៉េះ ដែល​ចំណាយ​​ទុន​ក្នុង​តម្លៃ ៤៥០ លាន​ដុល្លារ​អា​មេ​រិ​ក​។ ហើយ​ក្រុមហ៊ុន ISPs របស់​វៀតណាម កំពុង​ប្រើប្រាស់​សេវាកម្ម​មួយ​ចំនួន​របស់ APG គឺ VNPT, Viettel, FPT ទូរគមនាគមន៍ និង CMC ទូរគមនាគមន៍​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ aecnewstoday (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ