ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះបា.ញ់​ហ្វូង​បាតុករ​កំពុង​បាតុកម្ម​នៅ​សេត​វិមាន​បណ្តាល​ឱ្យ​រង​របួស​មន្ត្រី២នាក់

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​៖ យ៉ាង​ហោច​ណាស់​ឆ្មាំ​ជាតិ២​នាក់​បាន​រង​របួស​ដោយសារ​រន្ទះបាញ់​បាន​បាញ់​ជិត​កន្លែង​ក្រុម​ហ្វូង​បាតុករ​កំពុង​ធ្វើ​បាតុកម្ម​របស់​នៅ​ជិត​សេត​វិមាន​ប្រធានាធិបតី White House កាលពី​យប់​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី ៤ មិថុនា​នេះ ។ តាម​ការ​ចុះ​ផ្សាយ​របស់…

សហរដ្ឋអាមេរិក​៖ យ៉ាង​ហោច​ណាស់​ឆ្មាំ​ជាតិ២​នាក់​បាន​រង​របួស​ដោយសារ​រន្ទះបាញ់​បាន​បាញ់​ជិត​កន្លែង​ក្រុម​ហ្វូង​បាតុករ​កំពុង​ធ្វើ​បាតុកម្ម​របស់​នៅ​ជិត​សេត​វិមាន​ប្រធានាធិបតី White House កាលពី​យប់​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី ៤ មិថុនា​នេះ ។

តាម​ការ​ចុះ​ផ្សាយ​របស់ cbsnews នា​ថ្ងៃ​ទី ៥ មិថុនា​បាន​ស្រង់​សម្តី​មន្ត្រី​អា​មេ​រិ​ក​ដែល​បាន​លើក​ឡើង​ថា​ក្រុម​ឆ្មាំ​ជាតិ​ពីរ​នាក់​បាន​រង​របួស​បន្ទាប់​ពី​ទទួល​រង​នូវ​ផល​ប៉ះពាល់​នៃ​រន្ទះបាញ់​នៅ​ជិត​សេត​វិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ អ្នក​រង​របួស​ដោយសារ​តែ​រន្ទះបាញ់​នៅ​ពាក់កណ្តាល​អាធា​ត្រ​នោះ គឺ​ត្រូវ​បាន​គេ​រាយការណ៍​ជា​ក្រុម​មន្ត្រី​ដាក់​ពង្រាយ​ការពារ​នៅ​ទីកន្លែង​ដែល​ក្រុម​បាតុករ​កំពុង​ធ្វើ​បាតុកម្ម​ទាំង​កណ្តាលរាត្រី ក្នុង​បរិវេណ​ឧទ្យាន Lafayette ដែល​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ George Floyd ដែល​ការ​តវ៉ា​បាន​បន្ត​ធ្វើ​អស់​រយៈពេល ៧ ថ្ងៃ​មក​ហើយ ។

មន្ត្រី​អគ្គិភ័យ​និង​មន្ត្រី EMS បាន​និយាយ​ថា​មន្ត្រី​ទាំង ២ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្បែរ​នោះ​ដោយ​មាន​របួស​ក្រោយ​ត្រូវ​រន្ទះបាញ់ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ ។

ទូរទស្សន៍​អា​មេ​រិ​ក WUSA បាន​រាយការណ៍​ថា​អាកាសធាតុ​មានការ​ប្រែប្រួល​ជា​មាន​ខ្យល់ព្យុះ​បាន​បោសសំអាត​ក្រុម​អ្នក​តវ៉ា​ជា​ច្រើន ប៉ុន្តែ​អ្នកខ្លះ​នៅ​តែ​បន្ត​បាតុកម្ម​ក្រោម​ដំណក់ ភ្លៀង​នៅ​តំបន់ Lafayette Square កាលពី​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី ៤ មិថុនា ឈាន​ចូល​ថ្ងៃ​ទី ៥ មិថុនា​ន ឆ្នាំ​២០២០ ។

អភិបាលក្រុង Muriel Bowser បាន​និយាយ​ថា​រដ្ឋធានី​របស់​ប្រទេស​នេះ​បាន​ដាក់​បម្រាម​គោចរ​មួយ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់​ពី​គ្មាន​ការ​ចាប់ខ្លួន​ណាមួយ​ត្រូវ​បាន​រាយការណ៍​នៅ​យប់​ថ្ងៃ​ពុធ​។

ទូរទស្សន៍ WUSA បាន​បង្ហោះ​វី​ដេ​អូ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៃ​រន្ទះបាញ់​ដែល​លេច​ចេញ​មក​នៅ​កន្លែង​ដែល​មាន​បាតុកម្ម និង​កូដកម្ម​នៅ​សេត​វិមាន នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន​និង​តំបន់​ជុំវិញ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ