ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ដាក់​ពាក្យ​លែង​លះ​​ប្តី​ជា​អតីត​ប៉ូ​លី​ស​ដែល​ពាក់ព័ន្ធ​ការ​ស្លា.ប់​បុរស​ស្បែក​ខ្មៅ

3 ឆ្នាំ មុន

វ៉ា​ស៊ី​ន​តោន​ ៖ រយៈពេល​ជាង​មួ​យស​ប្តា​ហ៍​ក្រោយ​ការ​ស្លាប់​បុរស​ស្បែក​.​ខ្មៅ George Floyd វ័យ​៤៦ ឆ្នាំ​ដោយ​ស្នាដៃ​ប៉ូ​លី​ស​ស្បែក​សអា​មេ​រិ​ក​នៅ Minnesota បាតុកម្ម​ហិ​ង្សា ការ​ឆក់​ប្លន់​ដោយ​ជន​ឆ្លៀតឱកាស​មួយ​ចំនួន…

វ៉ា​ស៊ី​ន​តោន​ ៖ រយៈពេល​ជាង​មួ​យស​ប្តា​ហ៍​ក្រោយ​ការ​ស្លាប់​បុរស​ស្បែក​.​ខ្មៅ George Floyd វ័យ​៤៦ ឆ្នាំ​ដោយ​ស្នាដៃ​ប៉ូ​លី​ស​ស្បែក​សអា​មេ​រិ​ក​នៅ Minnesota បាតុកម្ម​ហិ​ង្សា ការ​ឆក់​ប្លន់​ដោយ​ជន​ឆ្លៀតឱកាស​មួយ​ចំនួន រហូត​មានការ​បង្ក្រាប​យ៉ាង​ធ្ងន់​ដៃ​ពី​សំណាក់​ប៉ូ​លី​ស ។ កាន់តែ​ធ្ងន់ធ្ងរ​រឿង​ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​រូប​នេះ​បាន​ធ្វើ​ឲ្យ​មាន​រលក​បាតុកម្ម​ប្រឆាំង​នឹង​ការ​រើសអើង​ពូជសាសន៍ ។

តែ​អ្វី​ដែល​គួរ​ឲ្យ​សម្គាល់​នោះ​គឺ​មិនមែន​តែ​រឿង​បាតុកម្ម​ដ៏​ក្តៅ​គគុក​ក្រោយ​ការ​ស្លាប់ Floyd នោះ​ទេ រឿងរ៉ាវ​ដែល​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត​នោះ គឺ​ស្រី​ស្អាត​ដែល​ប្តី​ជា​អតីត​ប៉ូ​លី​សរង​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​ការ​ស្លាប់​របស់​បុរស​ស្បែក​.​ខ្មៅ ដែល​កំពុង​ត្រូវ​ប្រពន្ធ​ដ៏​ស្រស់​ស្អាត​ដាក់​ពាក្យ​លែង​លៈ​ទៅ​តុលាការ​និង​សុំ​លុបឈ្មោះ​នាង​ចេញ​កុំ​ឲ្យ​ពាក់ព័ន្ធ​នឹង​បុរស​ជា​ប្តី​នោះ​ទៀត ។

ភរិយា​របស់ Derek Chauvin ដែល​ជា​អតីតមន្ត្រី​ប៉ូ​លី​ស Minneapolis ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​កំរិត​ទី ៣ ក្នុង​ការ​ស្លាប់​របស់​បុរស​ជនជាតិ​អា​មេ​រិ​កកាត់​អាហ្វ្រិក – George Floyd បាន​ដាក់​ពាក្យ​លែងលះ​ពី​ប្តី​របស់​នាង​កាលពី​ថ្ងៃ​ទី ៣ មិថុនា បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​មហាជន​មួយ​កម្រិត​ទៀត​នៅ​សង្គម​អា​មេ​រិ​ក ។

នាង Kellie May Chauvin អាយុ​ខ្ទង់​ឆ្នាំ ៤៥ ឆ្នាំ​ដែល​ជា បាន​ដាក់​ពាក្យសុំ​លែងលះ​ប្តី​នោះ​នាង​បាន​លើក​ឡើង​ពី​ការ​បែកបាក់​ដែល​មិន​អាច​បកស្រាយ​បាន​នៅ​ក្នុង​ឯកសារ​លែងលះ​ដែល​ត្រូវ​បាន​មើលឃើញ​ដោយសារ​ព័ត៌មាន Daily Mail ហើយ​ក៏​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឱ្យប្តូរ​ឈ្មោះ​របស់​នាង​ផង​ដែរ​។ នាង Chauvin កើត​នៅ​ប្រទេស​ឡាវ​ឆ្នាំ ១៩៧៤ និង​ភៀសខ្លួន​មក​រស់នៅ​ប្រទេស​ថៃ​នា​ឆ្នាំ ១៩៧៧ ដោយសារ​តែ​សង្គ្រាម​មុន​ពេល​នាង​និង​ក្រុម​គ្រួសារ​អាច​ភៀសខ្លួន​បន្ត​មក​កាន់​ទឹកដី​សហរដ្ឋអាមេរិក ។

យោង​តាម​សារព័ត៌មាន Daily Mail បាន ឲ្យ​ដឹង ថា​លោក Kellie Chauvin បាន​មក​ដល់​សហរដ្ឋអាមេរិក​ក្នុង​នាម​ជា​ជនភៀសខ្លួន​ពី​ប្រទេស​ឡាវ​។ ពេល​មក​ដល់​អា​មេ​រិ​ក​នាង​ធ្លាប់​ជា​អ្នកបច្ចេកទេស​ផ្នែក​វិទ្យុ​វិទ្យា​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ហេ​ន​ណី​ផិ​ន​មណ្ឌល Minneapolis ដែល​អាជ្ញាធរ​បាន​ប្រកាស​ថា​លោក​ច​ច​ផ្លេ​ដ​ស្លាប់​កាលពី​ខែ​មុន​។ អ្នក​ទាំង ២ បាន​ជួប​គ្នា​នៅ​ទីនោះ​នៅ​ពេល​អតីត​ប្តី​បាន​នាំ​ជនសង្ស័យ​ចូល​មក​ពិនិត្យ​សុខភាព​ហើយ​ ក្រោយមក​ពួក​គេ​បាន​រៀប​ការ​នៅ​ថ្ងៃ​ទី ១២ ខែមិថុនា​ឆ្នាំ ២០១០ នៅ​វ៉ា​ស៊ី​ន​តោន​។

នាង Kellie Chauvin ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ Las Vegas ក្នុង​ឆ្នាំ ២០១៩ ដើម្បី​ប្រកួតប្រជែង​នៅ​ថ្នាក់​ជាតិ​ក្នុង​ការ​ប្រកួត​សម្រស់​បវរកញ្ញា​សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ