ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​យក​សាំង​ដុត​ប្រពន្ធ​កំពុងដេកលក់ រួចបន្សល់ទុកលិខិត​មួយ​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្ដាល​ ៖ ជនសង្ស័យ​ម្នាក់​ពេល​ស្រវឹងស្រា​ក៏​ប្រច័​ណ្ឌ​ប្រពន្ធ បង្ក​ជា​ទំនាស់​មិន​និយាយ​ស្តី​រកគ្នា​ជាង​មួយ​ខែ​មក​ហើយ លុះ​ក្រោយមក​សុំ​ប្រពន្ធ​ជានា​គ្នា​វិញ តែ​ប្រពន្ធ​មិន​ព្រម​ ក៏​យក​សាំង​ដុត​ប្រពន្ធ​ ខណៈ​ដែល​នាង​កំពុង​ដេក​លង់លក់​ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ​ក្រោយមក​ក៏បាន​បាត់បង់ជីវិត​នៅ​ពេល​បញ្ជូន​​ទៅ​ដល់​មន្ទីរពេទ្យ​…

ខេត្ត​កណ្ដាល​ ៖ ជនសង្ស័យ​ម្នាក់​ពេល​ស្រវឹងស្រា​ក៏​ប្រច័​ណ្ឌ​ប្រពន្ធ បង្ក​ជា​ទំនាស់​មិន​និយាយ​ស្តី​រកគ្នា​ជាង​មួយ​ខែ​មក​ហើយ លុះ​ក្រោយមក​សុំ​ប្រពន្ធ​ជានា​គ្នា​វិញ តែ​ប្រពន្ធ​មិន​ព្រម​ ក៏​យក​សាំង​ដុត​ប្រពន្ធ​ ខណៈ​ដែល​នាង​កំពុង​ដេក​លង់លក់​ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ​ក្រោយមក​ក៏បាន​បាត់បង់ជីវិត​នៅ​ពេល​បញ្ជូន​​ទៅ​ដល់​មន្ទីរពេទ្យ​ ។ ក្នុងហេតុការណ៍នេះ​​ក៏ឃើញ​មាន​លិខិតមួយ​ដែលជនសង្ស័យ​បាន​សរសេរថា «ទីមួយផិតក្បត់ ទីពីស្រឡាញ់កូនក្រៅខោធ្វើបាបយើង បញ្ឈឺចិត្តយើង​យកអ្នកជក់ថ្នាំមកនៅផ្ទះ​» ។

​ករណី​ខាងលើនេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១​រំលង​អធ្រាត្រថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ព្រៃ​ផ្ចឹក​ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល​។

មន្ត្រី​នគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យជា​ប្តី​​ឈ្មោះ ងួ​ន ហៅ តឿ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​ ។ ចំណែក​ជន​រង​គ្រោះ​​ជា​ប្រពន្ធ​ឈ្មោះ សរ ចាន់ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​​ក្នុង​ភូមិ​​ឃុំកើតហេតុខាងលើ ។

តាម​ប្រភព​ដដែល​​​បាន​បន្ត​ថា ក្នុង​អំឡុង​ឆ្នាំ​២០១៨ ជន​រង​គ្រោះ និង​ជនសង្ស័យបាន​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​រហូត​មក​។ លុះ​មក​ដល់​អំឡុង​ខែឧសភា ឆ្នាំ​២០២០ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​មក​រករឿង​ជន​រង​គ្រោះ ដោយ​សារ​តែ​ប្រច័​ណ្ឌ​ និង​ចោទ​ថា ជន​រង​គ្រោះ​លួច​មាន​ប្រុស​ថ្មី ហើយ​ប្តីប្រពន្ធ​ទាំង២នាក់​មិន​និយាយ​រកគ្នា​ជាង​១​ខែ​ហើយ​។

តាម​ប្រភពដដែល​បាន​បន្ត​ទៀត​ថា លុះដល់វេលា​ម៉ោង​កើតហេតុ​ខាងលើ​ ជនសង្ស័យ​បាន​សុំ​ជនរង​គ្រោះ​ត្រូវរ៉ូវ​គ្នា​វិញ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ព្រម​នោះ​ទេ​ ​រហូត​​ដល់​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ​ខែ​ឆ្នាំ​ដដែល ជនសង្ស័យ​បាន​យក​សាំង​ចំនួន​២​លី​ត្រ​ដុត​ជន​រង​គ្រោះខណៈកំពុ​ងដេកលក់​​ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​​បញ្ជូន​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រាជធានី​ភ្នំពេញ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​​បាត់បង់ជីវិត​នៅ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​។ ចំណែកជនសង្ស័យបានរត់គេចខ្លួន​បាត់ ដោយ​ឃើញ​​មាន​លិខិត​មួយដែលជនសង្ស័យ​បាន​សរសេរ​ថា «ទីមួយផិតក្បត់ ទីពីស្រឡាញ់កូនក្រៅខោធ្វើបាបយើង បញ្ឈឺចិត្តយើង​យកអ្នកជក់ថ្នាំមកនៅផ្ទះ​» ។​

ពាក់ព័ន្ធ​នឹង​ករណី​​ខាងលើ​នេះ​ កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឈ្វាំង កំពុង​កសាង​សំណុំរឿង​និង​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដើម្បី​ចាប់ខ្លួន​យក​មក​ចាត់ការ​តាម​ច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ