ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​! គ្មាន​ករណី​ឆ្លង​ថ្មី​នៅ​ក្នុង​ក្រប​ខណ្ឌ Premier League

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី BBC បានឱ្យ​ដឹង​ថា មិន​មាន​លទ្ធផល​វិជ្ជមាន​កូ​វី​ដ​-១៩ ថ្មី​ណាមួយ ត្រូវ​បាន​រក​ឃើញ​ពី​ការ​ធ្វើតេស្ត​ដំណាក់កាល​ចុង​ក្រោយបង្អស់​សរុប​ចំនួន ១.១៩៥ នៃ​ក្រប​ខណ្ឌ…

ប្រទេស​អង់គ្លេស ៖ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី BBC បានឱ្យ​ដឹង​ថា មិន​មាន​លទ្ធផល​វិជ្ជមាន​កូ​វី​ដ​-១៩ ថ្មី​ណាមួយ ត្រូវ​បាន​រក​ឃើញ​ពី​ការ​ធ្វើតេស្ត​ដំណាក់កាល​ចុង​ក្រោយបង្អស់​សរុប​ចំនួន ១.១៩៥ នៃ​ក្រប​ខណ្ឌ Premier League ។

សូម​បញ្ជាក់​ថា ការ​ធ្វើតេស្ត​ដំណាក់កាល​ទី ៦ ដែល​ធ្វើ ២​លើក​ក្នុង​មួ​យស​ប្តា​ហ៍ លើ​កីឡាករ និង​បុគ្គលិក​ក្លិប​ទាំង​២០ ក្នុង​ក្រប​ខណ្ឌ​កំពូល​អង់គ្លេស​មួយ​នេះ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ៤-៥ ខែមិថុនា ឆ្នាំ​២០២០​។

ជម្រាប​ជូន​ថា ឆ្លងកាត់​ការ​ធ្វើតេស្ត​ទាំងអស់ ក្នុង​នោះ​គេ​បាន​រក​ឃើញ​សរុបមនុស្ស​ចំនួន ១៣ នាក់​មាន​សញ្ញា​វិជ្ជមាន​កូ​វី​ដ​-១៩ លើ​ការ​ធ្វើតេស្ត​សរុប​ចំនួន ៦,២៧៤ ចាប់តាំងពី​ពួក​គេ​បាន​ចាប់ផ្តើម​។

ក្នុង​នោះ​កីឡាករ ឬ​បុគ្គលិក​ណា​ម្នាក់ ដែល​បានឆ្លង​វីរុស​នេះ ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​រយៈពេល​មួ​យស​ប្តា​ហ៍ ដើម្បី​បន្ត​តាមដាន និង​ទទួល​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​របស់​ក្លិប​រៀងខ្លួន​ តាមវិធានការដែលបានដាក់ចេញដោយក្របខណ្ឌ Premier League។

សូម​រំលឹក​ថា ក្រប​ខណ្ឌ Premier League ត្រូវ​បាន​ផ្អាក​សកម្មភាព​ទាំងស្រុង ចាប់តាំងពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ នឹង​ត្រូវ​ចាប់ផ្តើម​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ខាង​មុខ ដោយ​បិទទ្វារ​កីឡដ្ឋាន ។

ក្រឡេក​មក​កាន់​តារាង​ពិន្ទុ យើង​ឃើញ​ថា​ក្រុម​ហង្ស​ក្រហម Liverpool បាន​កំពុង​នាំមុខ ២៥ ពិន្ទុ​លើ​ក្រុម​ចំណាត់ថ្នាក់​លេខ​២ Manchester City ដោយ​មាន​ភាគរយ​ខ្ពស់​ក្នុងការ​ប្រជែង​តំណែង​ជើងឯក​លី​គ​លើក​ទី​១៩ របស់​ខ្លួន ក្រោយ​ខកខាន​អស់​រយៈពេល ៣០​ឆ្នាំ​កន្លង​មក​។

ដោយឡែក​ក្រុម Bournemouth, Aston Villa និងក្រុម Norwich City បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​ត្រូវ​កាត់​ចោល ខណៈ​នៅ​សល់ ៩២​ប្រកួត​ទៀត ដែល​ត្រូវ​លេង​ដើម្បី​បញ្ចប់​លី​គ​រដូវ​កាល​ ២០១៩-២០​៕