ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bayern ត្រូវការ​ឈ្នះ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ ដើម្បី​ក្លាយជាម្ចាស់​ជើងឯករដូវ​កាល​នេះ

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ក្រុម FC Bayern Munich ត្រូវការ​ឈ្នះ​តែ ២​ប្រកួត​ទៀត​ប៉ុណ្ណោះ ​ពី​ការ​ប្រកួត​ចំនួន ៤…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ក្រុម FC Bayern Munich ត្រូវការ​ឈ្នះ​តែ ២​ប្រកួត​ទៀត​ប៉ុណ្ណោះ ​ពី​ការ​ប្រកួត​ចំនួន ៤ លើក​ចុង​ក្រោយ​របស់​ពួក​គេ ដើម្បី​ក្លាយជា​ម្ចាស់​ជើង​ក្រប​ខណ្ឌ Bundesliga ជា​លើក​ទី ៨​ឆ្នាំ​ជាប់​គ្នា បន្ទាប់​ពី​បាន​បំបាក់​ក្រុម​ម្ចាស់ផ្ទះ Bayer Leverkusen ដោយ​លទ្ធផល ៤-២ ក្នុង​ជំនួប​ស​ប្តា​ហ៍​ទី ៣០ កាលពី​ថ្ងៃ​សៅរ៍​។

សូម​ជម្រាប​ជូន​ថា ក្រុម​របស់​លោក Hansi Flick ទើបតែ​ចាញ់​មួយ​ប្រកួត​ប៉ុណ្ណោះ ពី​ការ​ប្រកួត​ចំនួន ២១ លើក​ចុង​ក្រោយ​របស់​ពួក​គេ នៅ​គ្រប់​កម្មវិធី​ទាំងអស់ ។

ងាក​មក​កាន់ការ​ប្រកួត ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន​គ្មាន​អ្នក​ទស្សនា BayArena ជ័យជម្នះ​របស់​ក្រុម​ភ្ញៀវ​រកបាន​ដោយ​កីឡាករ Kingsley Coman, Leon Goretzka, Serge Gnabry និង​ខ្សែប្រយុទ្ធ​ឆ្នើម Robert Lewandowski ។ ដោយឡែក ២​គ្រាប់​របស់ក្រុម​ម្ចាស់ផ្ទះ ​រកបាន​ដោយ​កីឡាករ Lucas Alario និង Florian Wirtz ។

ជ័យជម្នះ​នេះ​ធ្វើ​ឱ្យ Bayern Munich មាន ៧០​ពិន្ទុ​ឈរ​នៅ​កំពូល​តារាង ដាច់​ក្រុមចំណាត់ថ្នាក់​លេខ​២ Borussia Dortmund ចំនួន ៧​ពិន្ទុ ខណៈ​ត្រូវការ​ឈ្នះ​តែ ២​ប្រកួត​ទៀត​ប៉ុណ្ណោះ ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក Bundesliga រដូវ​កាល ២០១៩-២០ ៕ (ដកស្រង់ចេញពី BBC)

https://www.youtube.com/watch?v=QjVE_I3bHSo