ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មក​មាន​លាយ​ផ្គរ​រន្ទះ​ខ្លាំង​ពេក​ធ្វើ​ឲ្យ​ពលរដ្ឋ​ព្រួយបារម្ភ​ខ្លាច​គ្រប់​គ្នា

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ភ្លៀង​ធ្លាក់​មក​មួយ​មេ​សោះ​ធ្វើ​ឲ្យ​ខូច​ផ្ទះ​អស់​ជា​ច្រើន​ខ្នង​ហើយដោយ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​៤​និង​២០​នាទី មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ នៅ​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល…

ខេត្តកណ្តាល ៖ ភ្លៀង​ធ្លាក់​មក​មួយ​មេ​សោះ​ធ្វើ​ឲ្យ​ខូច​ផ្ទះ​អស់​ជា​ច្រើន​ខ្នង​ហើយដោយ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​៤​និង​២០​នាទី មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ នៅ​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល បណ្តាល​ឲ្យ​រលំ​ដើមឈើ​សង្កត់​មក​លើ​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០១​ខ្នង របើក​ដំបូល​ហ្វី​ប្រូ និង​ស័ង្កសី​ចំនួន​០៥​ខ្នង និង​បាក់​គ្រិច​ស្លាក​គណ​:​បក្ស​ចំនួន​០១ បាតុភូត​នេះ មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ឡើយ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២០ ។

សូម​រំលឹក​ថា ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​ថា ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី ០៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​កម្ពុជា​ភ្លៀង​បន្ត​ធ្លាក់​ពី​ខ្សោយ​ទៅ​បង្គួរ ហើយ​សូម​ប្រជាពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​ផង​ដែរ ។

ក្រសួង​ក៏​បាន​អំពាវនាវ​សូម​បងប្អូន​ប្រជាពលរដ្ឋ ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ដែល​នឹង​អាច​បន្ត​កើត​មាន ជា​ពិសេស​តំបន់​វាលទំនាប តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៕