ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​បី​នាក់ ត្រូវ​បាន​សម្លា.ប់​យ៉ាង​សាហា.វ និង​ដុត​សាកសព

3 ឆ្នាំ មុន

ស្នាម​ឈាម​នៅ​ខាងក្រៅ​ទ្វារ​ឃ្លាំង គឺជា​សញ្ញា​បន្ទាន់​តែ​មួយ​គត់ ដែល​ថា ឃាតកម្ម​បាន​កើតឡើង​នៅ​ប្រទេស​សំ​ប៊ី ។ ប៉ុន្តែ​រូបភាព​ស៊ី​ស៊ី​ធី​វី​ស៊ី បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​រសៀល​ដ៏​ឃោរឃៅ​នៃ​ការ​សម្លាប់​រង្គាល ។ នៅ​ពាក់កណ្តាល​ថ្ងៃត្រង់ ថ្ងៃអាទិត្យ​ទី​២៤…

ស្នាម​ឈាម​នៅ​ខាងក្រៅ​ទ្វារ​ឃ្លាំង គឺជា​សញ្ញា​បន្ទាន់​តែ​មួយ​គត់ ដែល​ថា ឃាតកម្ម​បាន​កើតឡើង​នៅ​ប្រទេស​សំ​ប៊ី ។

ប៉ុន្តែ​រូបភាព​ស៊ី​ស៊ី​ធី​វី​ស៊ី បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​រសៀល​ដ៏​ឃោរឃៅ​នៃ​ការ​សម្លាប់​រង្គាល ។ នៅ​ពាក់កណ្តាល​ថ្ងៃត្រង់ ថ្ងៃអាទិត្យ​ទី​២៤ ខែឧសភា អ្នក​វាយប្រហារ​ជនជាតិ​សំ​ប៊ី​បី​នាក់ ដែល​មាន​ដំបង​ដែក​បាន​ចូល​ក្នុង​ឃ្លាំង​វាយនភ័ណ្ឌ​ដែល​គ្រប់គ្រង ដោយ​ជនជាតិ​ចិន នៅ​ទីក្រុង​លូ​សា​កា ។ ប៉ូលិស​បាន​និយាយ​ថា ពួក​គេ​បន្លំ​ធ្វើ​ជា​អតិថិជន ។ ប៉ុន្តែ​អ្នក​ទាំង​បី​មិ ន​ចង់​រកស៊ី​ទិញ​ដូរ​អ្វី​ទេ​។

ក្នុង​រយៈពេល ១៧​នាទី វី​ដេ​អូ​ស៊ី​ស៊ី​ធី​វី បង្ហាញ​ពួក​គេ​បាន​វាយ​បុរស​ពីរ​នាក់ និង​ស្ត្រី​ម្នាក់​រហូត​ដល់​ស្លាប់​នៅ​ទីធ្លា​មួយ មុន​ពេល​អូស​សាកសព​របស់​ពួក​គេ​ចូល​ទៅ​ក្នុង​ឃ្លាំង​ដែល​នៅ​ជាប់​គ្នា ។ នោះ​ហើយ​ជា​កន្លែង​ដែល​វី​ដេ​អូ​បញ្ចប់ ។

យោង​តាម​ប៉ូលិស​អ្នក​វាយប្រហារ​បន្ទាប់​មក​បាន​យក​សាកសព​ចេញ ហើយ​បាន​ដុត​សាកសព និង​អគារ​រហូត​ខ្ទេច ។ ប៉ូលិស​បាន​ចំណាយពេល​រហូត​ដល់​បី​ថ្ងៃ ដើម្បី​រក​សាកសព​ដែល​ខ្លោច​នៅ​ក្នុង​គំនរ​កម្ទេច​ក្រោយ​ការ​ដុត​បំផ្លាញ​នោះ ។

ឃាតកម្ម​ដ៏​គួរ​ឱ្យ​រន្ធត់​នោះ​កើតឡើង ទៅ​លើ​អ្នកស្រី ចាម ហ្គី​ហ្វា​ង អាយុ​៥២ ឆ្នាំ ភរិយា​របស់​ម្ចាស់​ឃ្លាំង​វាយនភ័ណ្ឌ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​កំណើត​របស់​ពួក​គេ គឺ​ខេត្ត​ចៀង​សូ នៅ​ភាគ​ខាងកើត​ប្រទេស​ចិន ។

បុគ្គលិក​ប្រុស​ពីរ​នាក់​របស់ គាត់​ឈ្មោះ ប៉ាវ ចុន​ប៊ី​ន អាយុ​៥៨​ឆ្នាំ និង​ហ្វា​ន មីន​ជី អាយុ​៣៣ ឆ្នាំ ក៏​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ហេតុការណ៍​នោះ នៅ​ពេល​ដែល​អារម្មណ៍​ប្រឆាំង នឹង​ចិន​នៅ​ក្នុង​រដ្ឋធានី​សំ​ប៊ី​នេះ​កំពុង​ឈាន​ដល់​ចំណុចក្តៅ ។

ប៉ុន្មាន​ថ្ងៃមុន​ឈាន​ដល់​ការ​ធ្វើឃាត​លោក​អភិបាលក្រុង លូ​សា​កា លោក ម៉ៃ សាម​ប៉ា បាន​ចោទប្រកាន់​ថៅកែ​ជនជាតិ​ចិន​នៅ​ក្នុង រដ្ឋធានី​ថា បាន​ធ្វើបាប​អ្នកធ្វើការ​ងារ​អោយ​ដូច​ទាសករ ហើយ​ប្រើ​ពាក្យ​ប្រមាថ​ថា​«​បុរស​ចិន​»​និង​បង្ក​ការ​រើសអើង​ជាតិ​សាសន៍ ។ ហើយ​គាត់​បាន​និយាយ​រំលឹក​ដល់​វី​ដេ​អូ​មួយ​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក ដែល​ថា​«​ជនជាតិ​សំ​ប៊ី​ស្បែក​ខ្មៅ​មិនមែន​ជា​ប្រភព​ដើម​កំណើត វីរុស​នោះ​ទេ ។ វា​មាន​ដើម​កំណើត​នៅ​ប្រទេស​ចិន​។ »

មាន​ជនជាតិ​ចិន​ប្រមាណ ២២,០០០ នាក់​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​សំ​ប៊ី​ហើយ​ប្រតិបត្តិការ​ក្រុមហ៊ុន​ចំនួន ២៨០ ។ ទីក្រុង​ប៉េ​កាំ​ង​កាន់កាប់​ប្រហែល ៤៤% នៃ​បំណុល​របស់​ប្រទេស​សំ​ប៊ី ដែល​នាំ​ឱ្យ​មានការ​ភ័យ​ខ្លាច​ក្នុង​ចំណោម​ប្រជាជន​សំ​ប៊ី​មួយ​ចំនួន​ដែល​ថា ប្រទេស​ចិន​អាច​មានការ​គ្រប់គ្រង​លើ​ប្រទេស​នេះ​ច្រើន​ពេក ។

ខណៈ​ពេល​ដែល​ប៉ូលិស​មិន​បាន​ភ្ជាប់​ដោយ​ផ្ទាល់​នូវ​ឃាតកម្ម​នេះ​ទៅ​នឹង​អារម្មណ៍​ប្រឆាំង​នឹង​ជនជាតិ​ចិន​នោះ បទឧក្រិដ្ឋ​នេះ​បាន​កើតឡើង ដោយ​ធ្វើ​អោយ​មានការ​នឹកឃើញ​ដល់​ការ​ផ្ទុះ​អំពើ​ហិង្សា​ដែល​ជនជាតិ​ចិន​មួយ​ចំនួន​បាន​ជួប​ប្រទះ​ក្នុង​ពេល​កំពុង​រស់នៅ​ក្នុង​ប្រទេស​សំ​ប៊ី​ដែល​ជា​ដៃគូ​សំខាន់​សម្រាប់​ប្រទេស​ចិន នៅ​ក្នុង​គំរោង​ខ្សែក្រវាត់ និង​ផ្លូវ ។

អ្នកជំនួញ​ជនជាតិ​ចិន​ម្នាក់​ដែល​រស់នៅ​ក្នុង​ប្រទេស​សំ​ប៊ី​អស់​រយៈពេល​ជាង​មួយ​ទស​វត្ស​ន៍​មក​ហើយ​នោះ​បាន​និយាយ​ថា​«​សូ​ម្បី​តែ​មនុស្ស មួយ​ចំនួន​ដែល​បាន​ស្នាក់​នៅ​ទី​នេះ​អស់​រយៈពេល​ជាង ២០ ឆ្នាំ​មក ហើយ​ពួក​គេ​ក៏​មានការ​តក់ស្លុត​ចំពោះ​សកម្មភាព​ឧក្រិដ្ឋ​បែប​នេះ​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ