ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ពុំ​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ទេថ្ងៃនេះ ខណៈកម្ពុជា​បាន​ធ្វើតេស្ត​ចំនួន 23156

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​ដល់​ម៉ោង ៨​និង​៣០​ព្រឹក ថ្ងៃ​ទី ៦ មិថុនា ២០២០ យើង​ពុំ​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ទេ…

រាជធានី​ភ្នំពេញ ៖ រហូត​ដល់​ម៉ោង ៨​និង​៣០​ព្រឹក ថ្ងៃ​ទី ៦ មិថុនា ២០២០ យើង​ពុំ​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ទេ ចំនួន​សរុប​កូ​វី​ដ​-១៩ ១២៥ នាក់​ដដែល ចំនួន​សំរាក​ពេទ្យ​នៅ​២​នាក់ ចំនួន​ជា​សះស្បើយ​សរុប​ចំនួន​១២៣​នាក់ និង​ស្លាប់​គ្មាន ។ នេះ​បើ​យោង​តាម​ផេ​ក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC ចេញផ្សាយ​ព្រឹក ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២០ ។

ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ ព្រោះ​ប្រទេស​ជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។

យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្ត​ទៀត ដូច​ជា ពន្យា​ការ​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង​ការ​ចាក់​ធុងបាស​រាំ ។

យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្ត​ទៀត ដូច​ជា អង្គុយ​គម្លាត​ពី​គ្នា ឈរ​រង​ចាំ​គម្លាត​ពី​គ្នា ឈរ​ជជែក​គ្នា​គម្លាត​ពី​គ្នា ។ ល​។
យើង​ត្រូវ​បន្ត​ពាក់​ម៉ាស់​នៅ​ពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ។

សូម​បញ្ជាក់​ថា ប្រទេស​យើង​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​១៩ ដំបូង​បំផុត​នៅ​ថ្ងៃ​ទី ២៧ មក​រា ២០២០ ។ យើង​បាន​ធ្វើតេស្ត​ចំនួន 23156 ស្មើនឹង 1394 ក្នុង​១​លាន​នាក់ ។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ 115 ៕