Chelsea កាន់តែ​ជិត​សម្រេច​កិច្ចព្រមព្រៀង​នាំ​យក​ខ្សែប្រយុទ្ធ Timo Werner ពី​ក្រុម RB Leipzig


ប្រទេស​អង់គ្លេស ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ៗ​របស់​អង់គ្លេស បាន​ធ្វើការ​ចុះ​ផ្សាយ​ថា​ក្រុម​តោ​ខៀវ Chelsea កាន់តែ​ខិត​ជិត​សម្រេច​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប​អា​ល្លឺ​ម៉​ង់ RB Leipzig ដើម្បី​ចុះហត្ថលេខា​នាំ​យក​ខ្សែប្រយុទ្ធ Timo Werner​។

តាម​ពិត​ទៅ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ខាងលើ គឺជា​គោលដៅ​ដ៏​សំខាន់​របស់​ក្រុម​ហង្ស​ក្រហម Liverpool​។ ប៉ុន្តែ​កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុម​កំពូល​តារាង Premier League បាន​សម្រេច​បោះបង់​ការ​ចង់បាន​កីឡាករ​រូប​នេះ​វិញ ដែល​វា​គឺជា​ឱកាស​សម្រាប់​ក្រុម Chelsea ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក Frank Lampard ។

Chelsea ត្រូវ​គេ​បាន​រាយការណ៍​ថា កាន់តែ​ខិត​ជិត​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម RB Leipzig ក្នុង​តម្លៃ ៥៣​លាន​ផោន (​ប្រមាណ ៦៧​លាន​ដុល្លារ​) ដើម្បី​នាំ​យក​តារា​ជើង​ស៊ុត​វ័យ ២៤​ឆ្នាំ​រូប​នេះ មក​កាន់​ទឹកដី Stamford Bridge រដូវ​កាល​ក្រោយ​។

សូម​ជម្រាប​ជូន​ថា រដូវ​កាល​នេះ កីឡាករ Timo Werner រក​គ្រាប់​បាល់​បាន ៣១​គ្រាប់​ពី​ការ​បង្ហាញខ្លួន​ចំនួន ៤០​ប្រកួត​នៅ​គ្រប់​កម្មវិធី​ឱ្យ​ក្រុម RB Leipzig និង​ជា​បេក្ខភាព​តែ​ម្នាក់​គត់ ដែល​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ប្រជែង​តំណែង​ស្បែកជើង​មាស​ជាមួយ​ខ្សែប្រយុទ្ធ Robert Lewandowski របស់​ក្រុម Bayern Munich រដូវ​កាល​នេះ​ ៕ (ដកស្រង់​ចេញពី CAN)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ