ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រប​ខណ្ឌ NBA នឹង​ត្រឡប់​មក​វិញ​នៅ​ចុងខែ​ក្រោយនេះហើយ​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ស្ថាប័ន NBA គ្រោង​នឹង​រៀបចំ​ការ​ប្រកួតប្រជែង ដែល​នៅ​សេសសល់​ទាំងអស់​រដូវ​កាល​នេះ​របស់​ខ្លួន នៅ​សួន​កម្សាន្ត Walt Disney World…

សហរដ្ឋអាមេរិក ៖ ស្ថាប័ន NBA គ្រោង​នឹង​រៀបចំ​ការ​ប្រកួតប្រជែង ដែល​នៅ​សេសសល់​ទាំងអស់​រដូវ​កាល​នេះ​របស់​ខ្លួន នៅ​សួន​កម្សាន្ត Walt Disney World Resort ក្នុង​រដ្ឋ​ផ្ល​រី​ដា​សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ខាង​មុខ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​គេហទំព័រ BBC ។

សូម​ជម្រាប​ជូន​ថា ការ​ប្រកួត​ក្រប​ខណ្ឌ​កំពូល​បាល់បោះ NBA រដូវ​កាល​នេះ ត្រូវ​បាន​ផ្អាក​សកម្មភាព​ទាំងស្រុង​កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២០ ដោយសារ​វិធានការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង នឹង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ នៅ​សហរដ្ឋអាមេរិក​។

យោង​តាម​សំណើ​របស់​ស្ថាប័ន NBA បាន​បញ្ជាក់​ថា ក្រុម​ទាំង ២២ នឹង​ធ្វើការ​ប្រកួត​របស់​ខ្លួន​នៅ​កន្លែង​កម្សាន្ត Walt Disney World Resort ហើយ​ហ្គេ​ម​ទាំងអស់ នឹង​ត្រូវ​លេង​ដោយ​គ្មាន​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់ ដើម្បី​កាត់​បន្ថយ​ករណី​ឆ្លង​នៃ​វីរុស​កូ​វី​ដ​-១៩ ។

សមាគម​កីឡាករ​បាល់បោះ​ជាតិ (NBPA) ត្រូវ​តែ​យល់ព្រម​តាម​ផែនការ​នេះ មុន​ពេល​មានការ​បញ្ជាក់​ជា​ផ្លូវការ​។ ហើយ​គេ​រំពឹង​ថា នឹង​មានការ​បោះ​ឆ្នោត​អំឡុង​ពេល​ការ​ធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​សុក្រ​នេះ (​ពេលវេលា​ក្រៅ​ស្រុក​)៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ