ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​​គំរាម​ជា​ថ្មី​រឿង​​ពួក​រត់​ពន្ធ​​គ្រឿងញៀ.នដល់​ទៅ​៧៥៦​គីឡូ​ក្រាម

3 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក ​RODRIGO DUTERTE កាលពី​ថ្ងៃ​ទី​៥ ខែ​​មិថុនា​ ឆ្នាំ​២០២០ បាន​គំរាម​ជា​ថ្មី​រឿង​សម្លាប់​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន បន្ទាប់​ពី​ប៉ូលិស​ចាប់​រឹប​អូ​​សយ​កបាន​គ្រឿងញៀន…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក ​RODRIGO DUTERTE កាលពី​ថ្ងៃ​ទី​៥ ខែ​​មិថុនា​ ឆ្នាំ​២០២០ បាន​គំរាម​ជា​ថ្មី​រឿង​សម្លាប់​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន បន្ទាប់​ពី​ប៉ូលិស​ចាប់​រឹប​អូ​​សយ​កបាន​គ្រឿងញៀន មេ​តំ​ហ្វេ​តា​មីន​ដល់​ទៅ​៧៥៦​គីឡូក្រាម​មក​។

ការ​ចាប់​រឹបអូស​យក​បាន​គ្រឿងញៀន​នោះ​បើ​គិត​ពី​តម្លៃ មាន​ដល់​ទៅ​៥,១​ពាន់​លាន​ពឺ​សូ​ប្រមាណ​ជា​៩០​លាន​អឹ​រ៉ូ ជា​ការ​ចាប់​បាន​គ្រឿងញៀន​ដ៏​ច្រើន​បំផុត​មួយ ចាប់តាំងពី​លោក​DUTERTE ធ្វើសង្គ្រាម​ប្រឆាំង​គ្រឿង ហើយ​ចាត់​ទុក​សង្គ្រាម​នោះ ជា​អាទិភាព​របស់​លោក​ពេល​លោក​ឡើង​កាន់​អំណាច​កាលពី​ឆ្នាំ​២០១៦​មក​។

ក្នុង​សុន្ទរ​កមួយ​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ថ្លែង​ថា ប្រសិនបើ​ពួក​អ្នកឯង​បំផ្លាញ​ប្រទេស​យើង ហើយ​ចែកចាយ​គ្រឿងញៀន មាន​តម្លៃ​ដល់​ទៅ​៥,១​ពាន់​លាន​ពឹ​សូ នោះ​ខ្ញុំ​នឹង​សម្លាប់​អ្នកឯង​។

កាលពី​ថ្ងៃ​ទី​៤​មិថុនា របាយការណ៍​មួយ របស់​អ​.​ស​.​ប​វាយតម្លៃ​ថា មនុស្ស​ច្រើន​សិប​ពាន់​នាក់​អាច​ត្រូវ​​សម្លាប់ ក្នុង​ក្រប​ខណ្ឌ​នៃ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ