ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ​មើល​មឿ​ន សុខ​ហ៊ុ​ច ប៉ះ​ ផល សោ​ភ័​ណ្ឌ ដណ្ដើម​ប្រាក់​លានថ្ងៃ​អាទិត្យ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ និង​ផល សោ​ភ័​ណ្ឌ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ដណ្ដើម​ប្រាក់​ពីរ​លាន​រៀល​ពី​កម្មវិធី​Alexand​ដែនដី​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី…

រាជធានី​ភ្នំពេញ ៖ មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ និង​ផល សោ​ភ័​ណ្ឌ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ដណ្ដើម​ប្រាក់​ពីរ​លាន​រៀល​ពី​កម្មវិធី​Alexand​ដែនដី​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃ​ទី​៧ មិថុនា ខាន​ស្អែក​នេះ​។

ការ​ជួប​គ្នា​រវាង​អ្នក​ប្រដាល់​ជើង​ចាស់​ទាំង​ពីរ​នាក់​ខាងលើ​លើក​នេះ ត្រូវ​បាន​អ្នក​តាមដាន​ការ​ប្រកួត​​រង់ចាំ​ទស្សនា​យ៉ាង​អន្ទះសា ព្រោះ​អី​ពួក​គេ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ដែល​ធ្លាប់​មាន​កេរ្តិ៍
ឈ្មោះ​​ល្បីល្បាញ​ពី​មុន​មក​ដូច​គ្នា ។ ម្យ៉ាង ការ​ប្រកួត​លើ​នេះ​អ្នក​ឈ្នះ​គ្រប់​ទឹកតែ​ម្ដង​ព្រោះ
ក្រៅពី​បាន​តម្លៃ​ខ្លួន​ខ្ពស់ ថែម​ទាំង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​ពីរ​លាន​រៀល​ស្មើនឹង​៥០០​ដុល្លារ​បន្ថែម​ទៀត​ផង ។

ដូច្នេះ​ទាំង​សងខាង​រំពឹង​ថា មិន​បន្ធូរ​ដៃ​ឬ​យល់យោគ​ឱ្យ​គ្នា​នោះ​ទេ ត្រូវ​តែ​បញ្ចេញ​ឱ្យ​អស់ក្បាច់​រៀង​ៗ​ខ្លួន​ដើម្បី​ក្លាយជា​ម្ចាស់​ប្រាក់​ពីរ​លាន​រៀល ។ ទោះជា​យ៉ាងណា​មឿ​ន សុខ​ហ៊ុ​ច ក៏​មានការ​កោតញញើត​ផល សោ​ភ័​ណ្ឌ​ខ្លះ​ដែរ បើ​ទោះជា​ការ​ប្រកួត​របស់​គេ​មួយ​រយៈ​មកនេះ​មិន​ធ្លាប់​ស្គាល់​ពាក្យ​ថា​ចាញ់​ម្ដងណា​ក៏​ដោយ ។

មឿ​ន សុខ​ហ៊ុ​ច បច្ចុប្បន្ន​នេះ​ពិបាក​រក​គូប្រកួត​ខ្លាំង​ណាស់ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា សម្រាប់​ការ​មក​ប៉ះ​ផល សោ​ភ័​ណ្ឌលើក​នេះ​អាច​មានសំណាង​យកឈ្នះ​ដូច​លើក​មុន​ៗ​ទៀត​ឬ​អត់​នោះ​ទេ ។ ផល សោ​ភ័​ណ្ឌ​គឺជា​អ្នក​ប្រដាល់​លំដាប់​ជួរ​មុខ​ម្នាក់​ដែរ រីឯ​ថ្វីដៃ​ប្រកួត​ក៏​មិន​អន់​ជាង​មឿ​ន សុខ​ហ៊ុ​ច ប៉ុន្មាន​ដែរ​។ សង្ឃឹមថា ជំនួប​រវាង​កីឡាករ​ទាំង​ពីរ​ជា​លើក​ដំបូង​នេះ​នឹង​កក្រើក​សង្វៀន​មិន​ខាន​។

ក្រៅពី​គូ​ដណ្ដើម​ប្រាក់​លាន នៅ​លើ​សង្វៀន​ដដែល​ក៏​មាន​គូ​ខ្លាំង​ៗ​ជា​ច្រើន​ទៀត ។ កីឡាករ ទិ​ត្យ សុវណ្ណ​គី​រី មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ សេក ចាន់​រាជ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ។

ទិ​ត្យ សុវណ្ណ​គី​រី ពី​មុន​មក​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម្នាក់​ដែរ ប៉ុន្តែ​ជាមួយនឹង​ការ​បាត់​មុខ​ពីលើ​សង្វៀន​យូរ​ឆ្នាំ​មកនេះ សូ​ម្បី​តែ​មុខ​របស់​គេ​ក៏​ចង់​ភ្លេច​ដែរ ទម្រាំ​ថ្វីដៃ​ប្រកួត​មិនដឹង​ថា​នៅ​ល្អ​ដូច​មុន​ទៀត​ឬ​ក៏​អត់​នោះ​ទេ ។ អេ​លី​ត ឡុ​ឡី មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ត្រូវ​ប្រកួត​ជាមួយ​ពុទ្ធ ភា​រិ​ន្ទ​មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ។

ឡុ​ងពិសិដ្ឋ មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​ធន់ វិ​ណ្ណុ មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធ​ពលខេមរភូមិន្ទ និង​គូ​បើក​ឆាក កីឡាករ លី រ​ដ្ឋា មក​ពី​ក្លិប​មិ​ស្លី​ន​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ អាន សុខ​ខាន់ មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ