ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ល្បុក្កតោ​ខ្មែរ​ម្នាក់ បើក​បង្រៀន​កីឡា​នេះ​ដល់​បងប្អូន​ខ្មែរ និង​បរទេស​នៅ​អា​មេ​រិ​ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ល្បុក្កតោ គឺជា​ទម្រង់​សិល្បៈ​ក្បាច់​គុណ​បុរាណ​ខ្មែរ​មួយ​ប្រភេទ ដែល​ត្រូវ​បាន​ផ្ទេរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដែល​ជា​សិល្បៈ​មួយ​ប្រភេទ​សម្រាប់​ការពារ​ខ្លួន និង​បង្ហាញ​ពី​ភាពរឹងមាំ​របស់​ប្រជាជន​ខ្មែរ​កាលពី​សម័យ​បុរាណ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ប្រទេស​មាន​ភាព​វឹកវរ​កាលពី​របប​ខ្មែរក្រហម ទើប​ធ្វើ​ឱ្យ ល្បុក្កតោ…

រាជធានី​ភ្នំពេញ ៖ ល្បុក្កតោ គឺជា​ទម្រង់​សិល្បៈ​ក្បាច់​គុណ​បុរាណ​ខ្មែរ​មួយ​ប្រភេទ ដែល​ត្រូវ​បាន​ផ្ទេរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដែល​ជា​សិល្បៈ​មួយ​ប្រភេទ​សម្រាប់​ការពារ​ខ្លួន និង​បង្ហាញ​ពី​ភាពរឹងមាំ​របស់​ប្រជាជន​ខ្មែរ​កាលពី​សម័យ​បុរាណ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ប្រទេស​មាន​ភាព​វឹកវរ​កាលពី​របប​ខ្មែរក្រហម ទើប​ធ្វើ​ឱ្យ ល្បុក្កតោ ស្ទើរតែ​បាត់បង់​ទៅ​ហើយ ។

ដោយ​បច្ចុប្បន្ន​នេះ ល្បុក្កតោ​ខ្មែរ​បាន​និង​កំពុង​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក ក៏​ដូច​ជា​បណ្តា​ប្រទេស​ដ៏​ទៃ​ទៀត ជា​ពិសេស​សហរដ្ឋអាមេរិក កំពុង​តែ​មាន​មនុស្ស​ជា​ច្រើន​ចាប់អារម្មណ៍​ហាត់​នូវ​ក្បាច់​គុណ​របស់​ខ្មែរ​មួយ​នេះ ។ ដោយ​ទាំង​អស់នេះ​ទទួល​ការ​បង្រៀន​ពី​អតីត​កូន​ខ្មែរ​ម្នាក់ គឺ​លោក កេ​ន​យ៉ា ប្រាជ្ញ បន្ទាប់​ពី​លោក​បាន​ផ្លាស់​ប្តូរ​ទៅ​រស់នៅ​ទីនោះ ។

លោក កេ​ន​យ៉ា ប្រាជ្ញ បាន​លើក​ឡើង​ថា «​ខ្ញុំ​បាន​រៀន​ល្បុក្កតោ​ខ្មែរ​តាំងពី​អាយុ​ប្រហែល ៦ ឬ ៧​ឆ្នាំ នៅ​តាម​វត្ត​អារាម​មួយ​ស្ថិត​នៅ​ស្រុក​ភ្នំ​ក្រួច​ខេត្តសៀមរាប ដោយ​មានចិត្ត​ស្រលាញ់​ខ្លាំង​ទើប​រៀន​ឆាប់​ចេះ​យ៉ាង​ឆាប់រហ័ស បន្ទាប់​មក​ដោយសារ​ស្ថាន​នៅ​ក្នុង​ប្រទេស​នា​សម័យ​នោះ​ក៏​បាន​ផ្លាស់​មក​រស់នៅ​សហរដ្ឋអាមេរិក​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​» ។

ដោយ​មិន​ចង់​ភ្លេច​ពី​របៀប​បង្ហាត់ ល្បុក្កតោ រូប​លោក​ក៏​បាន​សម្រេចចិត្ត​បង្រៀន​សិល្បៈ​កីឡា​មួយ​នេះ​ទៅ​កាន់​ប្រជាជន​ខ្មែរ​ដែល​នៅ​ទីនោះ ក៏​ដូច​ជនជាតិ​បរទេស​ផង​ដែរ ពីព្រោះ​ក្បាច់ល្បុក្កតោ​មួយ​នេះ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​ជនជាតិ​បរទេស​ផង​ដែរ ហើយ​ក៏​ចង់​ឆ្លៀតឱកាស​មួយ ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​របស់​ខ្មែរ​ទៅ​កាន់​ពិភពលោក ។

អតីត​អ្នក​រស់នៅ​ខេត្តបាត់ដំបង​រូប​នេះ​បាន​បន្ត​ថា « មក​ទល់​ពេល​នេះ​មាន​អ្នក​មក​ហាត់​ក្បាច់​មួយ​នេះ​ច្រើន​ទាំង​ប្រជាជន​ខ្មែរ និង​បរទេស ហើយ​បាន​បង្កើត​ក្លឹ​ប​មួយ​កន្លែង​នៅ​ទីក្រុង​ឈី​កា​ហ្គោ សហរដ្ឋអាមេរិក ដើម្បី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បង្រៀន​ទៅ​កាន់​អ្នក​ដែល​រស់នៅ​ទីនោះ » ។ ដោយ​រូប​លោក​នូវ​តែ​បន្ត​បង្រៀន​ល្បុក្កតោ​មួយ​នេះ​ពីព្រោះ​វា​ជា​កីឡា​មួយ​ប្រភេទ​មាន​ភាព​ស្វាហាប់ ហើយ​ជា​ពិសេស​ស្រប​ពេល​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​លើក​ស្ទួយ​នៅ​សិល្បៈ​ប្រពៃណី​មួយ​ប្រភេទ​នេះ​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក កេ​ន​យ៉ា ប្រាជ្ញ បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជាង ៣១​ឆ្នាំ​ហើយ ដោយ​លោក​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ជា​លើក​ដំបូង​កាលពី​ឆ្នាំ ២០១៨​កន្លង​ទៅ​នេះ ៕

កែសម្រួលដោយ