ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​រូប​ស្រស់​ម្នាក់ ស្បែក​ប្រែ​​រលាក ក្រោយ​ប្រើ​ថ្នាំ​បំបាត់​ឈឺចាប់ មិន​សួរ​ពេទ្យ

3 ឆ្នាំ មុន

ថៃ ៖ ថ្មី​ៗ​នេះ នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នារី​ជនជាតិ​ថៃ​ម្នាក់ ឈ្មោះ Aum Aim បាន​បង្ហោះ​សារ បញ្ជាក់​ថា បទ​ពិសោធន៍​ដ៏​ជូរ​ចត់​មួយ​ដែល​ធ្វើ​ឲ្យ​នាង​ចង​ចាំ​មិន​ភ្លេច​នោះ…

ថៃ ៖ ថ្មី​ៗ​នេះ នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នារី​ជនជាតិ​ថៃ​ម្នាក់ ឈ្មោះ Aum Aim បាន​បង្ហោះ​សារ បញ្ជាក់​ថា បទ​ពិសោធន៍​ដ៏​ជូរ​ចត់​មួយ​ដែល​ធ្វើ​ឲ្យ​នាង​ចង​ចាំ​មិន​ភ្លេច​នោះ គឺ​នៅ​ថ្ងៃ​ទី​១៩ ឧសភា ២០២០ កន្លង​មកនេះ ដោយ​នាង បាន​ទៅ​ទិញ​ថ្នាំ អ៊ី​ប៊ុ​យ​ប្រូ​ហ្វែ​ន ibuprofen ដើម្បី​លេប​បំបាត់​ការ​ឈឺធ្មេញ​ដោយ​គ្មាន​វេជ្ជបញ្ជា ជា​លទ្ធផល​ដែល​ពុំ​នឹក​ស្មាន​គឺ​ប្រតិកម្ម​ស្បែក នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ថៃ tnews

នៅ​ក្នុង​ការ​បង្ហោះ​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​ថៃ កញ្ញា Aum Aim បាន​សរសេរ​ថា ថ្ងៃ​ដំបូង​ទិញ​ថ្នាំ ២​គ្រាប់ មក​ញ៉ាំ នាង​បាន​លេបថ្នាំ​នេះ ១​គ្រាប់​នៅ​ពេល​ព្រឹក និង​១​គ្រាប់​ទៀត នៅ​ពេល​ថ្ងៃត្រង់ ។ បន្ទាប់​មក​ទៀត រូប​នាង​ចាប់ផ្តើម មាន​អាការ​ឈឺភ្នែក ឈឺ​មាត់ រលាក​បំពង់ក ខ្លួនប្រាណ​ទាំងមូល​ហាក់​មិន​មាន​កម្លាំង​នោះ​ទេ មិនយូរ​ប៉ុន្មាន​ស្មា​ម​កន្ទួល​ចាប់ផ្តើម​លេចឡើង​លើ​កញ្ចឹងក ។ ដោយ​ឃើញ​ស្ថានភាព​បែប​នេះ នៅ​ម៉ោង​ប្រហែល​១០​យប់ ថ្ងៃ​ទី​១៩ ឧសភា ២០២០ មិន​អាច​ទ្រាំ​បាន​រូប​នាង​បាន​ហៅ​មិត្ត​ស្រី​ឲ្យ​ជួយ​នាំ​រូប​នាង​ទៅ​ជួប​គ្រូពេទ្យ នៅ​ពេទ្យមន្ទីរ​ពេទ្យ Map Ta Phut ។ ដោយសារ​សភាព​ធ្ងន់ធ្ងរ​ខ្លាំង គ្រូពេទ្យ​បាន​បញ្ជូន​រូប​នាង​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ Queen Sirikit ។

កញ្ញា Aum Aim បញ្ជាក់​ថា នាង​បាន​ចូល​គេង​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ICU អស់​ប្រហែល​៧​យប់ រួម​នឹង​បន្ត​សម្រាក​ព្យាបាល​រយៈពេល ១៤​ថ្ងៃ ។ សេចក្តីសន្និដ្ឋាន​ពី​ក្រុម​វេជ្ជបណ្ឌិត​ថា អា​ឡែ​រ​ហ្សី​ស្បែក​ប្រតិកម្ម​នឹង​ថ្នាំ​នេះ ។ ខណៈ​ពេល​នេះ រូប​នាង​បាន​ធូរស្បើយ​ហើយ គ្រាន់តែ​រង់ចាំ​ឲ្យ​ស្បែក​ដែល​រលាក​ខ្លោច​និង​របក​នោះ បាន​ស្រស់ថ្លា​ឡើង​វិញ ។

សូម​ជម្រាប​ដែរ​ថា ថ្នាំ​អ៊ី​ប៊ុ​យ​ប្រូ​ហ្វែ​ន (Ibuprofen) គឺ​គេ​ប្រើ​ទៅ​តាម​វេជ្ជបញ្ជា​ពេទ្យ គឺ​មាន​សុវត្ថិភាព សម្រាប់​ព្យាបាល​បំបាត់​ការ​ឈឺ​ចុកចាប់ ដែល​ថ្នាំ​មួយ​ប្រភេទ​នេះ មាន​តម្លៃ​ថោក ហើយ​ក៏​ងាយស្រួល​រក​ទិញ នៅ​តាម​ឱសថស្ថាន​ភាគច្រើន នៅ​ក្នុង​ប្រទេស​នានា ។

បើ​យោង​តាម BBC បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​០៣ មិថុនា ម្សិលមិញ​នេះ Ibuprofen ត្រូវ​បាន​ធ្វើតេស្ត ជា​ការ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ។ ក្រុម​មក​ពី​មន្ទីរពេទ្យ Guy’s និង​មន្ទីរពេទ្យ St Thomas នៃ​ទីក្រុង​ឡុ​ង​ដ៍ និង​មហាវិទ្យាល័យ King ជឿជាក់​ថា ថ្នាំ​នេះ ជា​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក ក៏​ដូច​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់ អាច​ព្យាបាល​ការ​ពិបាក​ដកដង្ហើម​នៃ​អ្នកជំងឺ COVID-19 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ