ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ម៉ែ​ន សំ​អន និង​អ្នក​អម​ដំណើរ​ប្រគេន​ទៀនវស្សា​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​នៅ​វត្ត​ភ្នំ​ចាស់

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែ​ន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ព្រមទាំង​លោកស្រី​ទ្រី សុខា ពិធីការ​សម្តេច​តេ​ជោ លោក​ជំទាវ​ឧកញ៉ា​អុ​ឹ​ង ស៊ី​ស្រ៊​ន និង​លោក​ជំទាវ​ឧកញ៉ា​មហា​ឧបាសិការ​ធម្ម​បណ្ឌិត​ញ៉ឹក…

ខេត្តកំពង់ស្ពឺ​៖ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែ​ន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ព្រមទាំង​លោកស្រី​ទ្រី សុខា ពិធីការ​សម្តេច​តេ​ជោ លោក​ជំទាវ​ឧកញ៉ា​អុ​ឹ​ង ស៊ី​ស្រ៊​ន និង​លោក​ជំទាវ​ឧកញ៉ា​មហា​ឧបាសិការ​ធម្ម​បណ្ឌិត​ញ៉ឹក ​ប៊ុ​ន​ថា បាន​ប្រគេន​ទៀន​ព្រះ​វស្សា និង​ទេយ្យវត្ថុ​ព្រមទាំង​ថវិកា​ជិត​៤០​លាន​រៀល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​អស់​ត្រីមាស​នៅ​វត្ត​ច័ន្ទ​គិរី​ហៅ​វត្ត​ភ្នំ​ចាស់ ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​នា​ព្រឹក​ថ្ងៃ​ទី​៣ ឧសភា ឆ្នាំ​២០២០ ។

ក្នុង​នាម​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែង​ថា ក្រោយ​ថ្ងៃ​រំដោះ​៧ មក​រា ឆ្នាំ​១៩៧៩ មក​ដល់​បច្ចុប្បន្ន​នេះ អាស្រ័យ​ដោយ​មានការ​គាំទ្រ​យ៉ាង​រឹង​មាំ ពី​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ជាន់ថ្នាក់ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​ប្រទេស ឆ្លងកាត់​ឧបសគ្គ និង​ការ​លំបាក​យ៉ាង​ច្រើន​ឥត​គណនា បាន​ស្តារ កសាង​ជាតិ​ឱ្យ​មានការ​រីក​ចម្រើន រក្សា​បាន​នូវ​សុខ​សន្តិភាព​ពេញ​លេញ​នៅ​ទូ​ទាំង​ប្រទេស ព្រមទាំង​សម្រេច​បាន​សមិទ្ធផល ធំ​ៗ ជា​ច្រើន​ទៀត​ជា​ប្រវត្តិ​សាស្ត្រ​មិន​អាច កាត់ថ្លៃ​បាន​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន ។

ដោយ​មានការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ ភ្លឺស្វាង និង​ទស្សនវិស័យ​វែង​ឆ្ងាយ គណបក្ស​បាន​ធ្វើ​ជា​ស្នូល​នៃ​សាមគ្គីភាព​ជាតិ ឯកភាព​ជាតិ​តែ​មួយ និង​សន្តិភាព ហើយ​ដឹកនាំ​ប្រទេស​ឈាន​ទៅ​មុខជា​និច្ច​តាម​ទិស​ដៅ​ដ៏​ត្រឹមត្រូវ ។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បំពេញ​តួនាទី​ដឹកនាំ​ប្រទេស ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ដោយ​ធានា​គ្រប់​ដំណើរការ​នយោបាយ​សេដ្ឋកិច្ច​សង្គម​ជាតិ​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ ធានា​បាន​នូវ​សន្តិភាព ស្ថិរភាព ឯកភាព​ជាតិ និង​ការ​រស់នៅ​ដ៏​សុខដុមរមនា​របស់​ប្រជាជន​ទូ​ទាំង​ប្រទេស ។

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែ​ន សំ​អន បញ្ជាក់​ថា ការ​ចូល​ព្រះ​វស្សា គឺជា​ព្រះ​វិន័យ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បញ្ញត្តិ​ឡើង ដើម្បី​ឱ្យ​ព្រះសង្ឃ​សាវ័ក​គ្រប់​អង្គ​ប្រតិបត្តិ​តាម ដែល​មាន​រយៈ​ពេល​៣​ខែ គឺ​ចាប់​ថ្ងៃ​១​រោច ខែអាសាឍ ដល់ទី​១៥​កើត ខែអស្សុជ ។ ការ​បញ្ញត្តិ​ឱ្យ​មានការ​កាន់​ព្រះ​វស្សា គឺ​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់មាន​ព្រះ​បំណង​ចង់ឱ្យ​ព្រះសង្ឃ មាន​ភាព​ងាយស្រួល​ក្នុង​រដូវ​វស្សា​រយៈពេល​បី​ខែ​នេះ ដែល​ជា​រដូវភ្លៀង​ធ្លាក់​ជោកជាំ ។ ពិធីបុណ្យ​ចូល​ព្រះ​វស្សា គឺជា​ពិធី​បុណ្យ​មួយ​ដែល​មាន​សារសំខាន់ ក្នុង​ព្រះពុទ្ធ​សាសនា ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ភិក្ខុសង្ឃ និង​សាមណេរ​បាន​រៀន​ធម៌ និង​វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ពុទ្ធឱវាទ ។

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែ​ន សំ​អន ថ្លែង​ថា ពិធីបុណ្យ​នេះ​ដែរ ក៏​មាន​ជួបជុំ​ពុទ្ធបរិស័ទ នមស្សការ​ព្រះ​រតនត្រ័យ និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត ដើម្បី​ឧទ្ទិស​មហាកុសល​ផល​បុណ្យ​ជូន​ដល់​ញាតកា​ទាំង​៧ សន្តាន និង​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​កាន​បរលោក​ខាង​មុខ មក​ទទួលយក​ផលា​អា​និ​សង្ឃ ដែល​កើត​ចេញ​អំពី​បុណ្យ​ក្នុងថ្ងៃនេះ តាម​បែប​ប្រពៃណី​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ ។

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែ​ន សំ​អន បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ ថ្វាយ​ព្រះមហាក្សត្រ ព្រះ​មហាក្សត្រី សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនិនាថ សីហ​នុ និង​ប្រគេន​ពរ​ដល់​ព្រះសង្ឃ គ្រប់​ព្រះ​អង្គ និង​ឧទ្ទិស​កុសលផល​បុណ្យ​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ​សមាជិក​ព្រឹទ្ធសភា ថ្នាក់ដឹកនាំ​សមាជិក​រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តីចម្រើន គ្រប់​ៗ​គ្នា ។

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែ​ន សំ​អន បាន​ឆ្លៀត​ក្រើនរំឭក​ប្រជាពលរដ្ឋ លោកយាយ​លោក​តា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ទាំងអស់​ឱ្យ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពី​ជំងឺឆ្លង​ដ៏​កាច​សាហាវ​កូ​វី​ដ​១៩ ដោយ​បង្កើន​ការ​ធ្វើ​អនាម័យ​ដើម្បី​សុខភាព​រស់នៅ​ឱ្យ​បាន​ល្អ ជា​ពិសេស​ត្រូវ​ពាក់​ម៉ាស់ ឬ​ក្រមា និង​ត្រូវ​ដុសលាង​សម្អាត​ដៃ​ឱ្យ​បាន​ស្អាត​ជា​ប្រចាំ ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល​កម្ចាត់​មេ​រោគ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ