ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា ​លោក​ចូល​ជម្រក​ក្រោម​ដី​នៃ​​សេត​វិមាន​ គឺ​ដើម្បី​ត្រួតពិនិត្យ​ទេ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​៣ មិថុនា បា​នប​ដិសេ​ធ​​សេចក្ដីរាយការណ៍​ដែល​ថា លោក​ត្រូវ​បាន​គេ​អម​ការពារ​នាំ​ចូល​ទៅ​ក្នុង​ជម្រក​សន្តិសុខ​ក្រោម​ដី​នៃ​សេត​វិមាន​ដោយសារ​តែ​បាតុកម្ម​ពុះកញ្ជ្រោល​នៅ​ខាងក្រៅ​សេត​វិមាន ដោយ​លោក​អះអាង​ថា លោក​ចុះ​ទៅ​កាន់​ទីនោះ​គ្រាន់តែ​ដើម្បីត្រួតពិនិត្យ​ធម្មតា​មួយ​ប៉ុណ្ណោះ…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​៣ មិថុនា បា​នប​ដិ
សេ​ធ​​សេចក្ដីរាយការណ៍​ដែល​ថា លោក​ត្រូវ​បាន​គេ​អម​ការពារ​នាំ​ចូល​ទៅ​ក្នុង​ជម្រក​សន្តិសុខ​ក្រោម​ដី​នៃ​សេត​វិមាន​ដោយសារ​តែ​បាតុកម្ម​ពុះកញ្ជ្រោល​នៅ​ខាងក្រៅ​សេត​វិមាន ដោយ​លោក​អះអាង​ថា លោក​ចុះ​ទៅ​កាន់​ទីនោះ​គ្រាន់តែ​ដើម្បីត្រួតពិនិត្យ​ធម្មតា​មួយ​ប៉ុណ្ណោះ ។

យោង​តាម​កាសែត​ញូ​វ​យ៉​ក​ថែម​ថា លោក​ដូ​ណា​ល់ ត្រាំ ត្រូវ​បាន​នាំ​ដោយ​តក់ក្រហល់​ចូល​ទៅ​ក្នុង​ជម្រក​ក្រោម​ដី​កាលពី​យប់​ថ្ងៃ​ទី​២៩ ឧសភា ដោយ​ភ្នាក់ងារ​សម្ងាត់​ក្នុង​ឱកាស​នៃ​បាតុកម្ម​មួយ
នៅ​មុខ​និវេសនដ្ឋាន​ផ្លូវការ​របស់​លោក ប្រឆាំង​អំពើ​អយុត្តិធម៌​ប្រកាន់ពូជសាសន៍​ក្រោយ​ការ​បាត់​បង់​ជីវិត​ ​នៅ​ក្រុង​មីន​នី​ប៉ូ​លី​សរប​ស់លោក​GEORGE FLOYD ដែល​ដាច់ខ្យល់​​ក្រោមការ​​យក​ជង្គង់​សង្កត់ក​គេ​របស់​ប៉ូលិស​ស្បែក.សម្នាក់ ។

តាម FOX NEWS RADIO លោក​ត្រាំ​ អះអាង​ថា នោះ​ជា​ព័ត៌មាន​ក្លែងក្លាយ​មួយ ។ លោក
បញ្ជាក់​ថា នា​ថ្ងៃ​នោះ​លោក​បាន​ចូល​ទៅ​កាន់​ទីនោះ​រយៈពេល​ដ៏​ខ្លី​បំផុត​មួយ​ប៉ុណ្ណោះ ។ ខ្ញុំ​ចុះ​ទៅ
មើល​នា​ពេល​ថៃ្ង ហើយ​ពុំ​មាន​បញ្ហា​អ្វី​ឡើយ ។ ខ្ញុំ​បាន​អាន​អត្ថបទ​នានា​ហើយ​ខ្ញុំ​គិត​ថា នោះ​ជា​ព័ត៌មាន​ក្លែងក្លាយ​ដ៏​ធំ​មួយ ព្រោះ​វា​ពុំ​មាន​បញ្ហា​អ្វី្វ​ឡើយ ។

គឺ​ក្នុង​រូង​ក្រោម​ដី​សន្តិសុខ​នោះ​ដែល​អនុ​ប្រ​ធា​នា​ធិ​បតី​លោក DICK CHENEY ត្រូវ​គេ​ជម្លៀស​ចូល​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា ឆ្នាំ​២០០១ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ