លទ្ធផល​កោសល្យវិច័យ​របស់​បុរស​ស្បែក​ខ្មៅ​ដែល​ត្រូវ​ប៉ូលិស​​សង្កត់ជាន់​​.​ក​(វីដេអូ)


សហរដ្ឋអាមេរិក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មរណភាព​របស់​បុរស​ជនជាតិ​ស្បែក​ខ្មៅ ដែល​ត្រូវ​បាន​ប៉ូលិស​ជនជាតិ​ស្បែក​.​ស​ចាប់​ជាន់​.​ក ដោយ​ប្រើ​ជង្គង់​ផ្ទប់​ទៅ​នឹង​ដី កាលពី​ថ្ងៃ​មុន គឺ​ដោយសារ​តែ​ការ​គាំង​ទៅ​លើ​ប្រព័ន្ធ​បេះដូង និង​សួត​។ នេះ​គឺ​យោង​ទៅ​តាម​លទ្ធផល​នៃ​ការ​​ធ្វើ​កោសល្យវិច័យ​ចុង​ក្រោយ ដែល​ចេញ​ដោយ​អ្នក​ពិនិត្យ​វេជ្ជសាស្ត្រ Hennepin County។

របាយការណ៍​ពី​វេជ្ជបណ្ឌិត Andrew Baker និយាយ​ថា ក​.​របស់ Floyd ត្រូវ​បាន​គាប​ជាប់​នៅ​ពេល​ជង្គង់​របស់​អតីតមន្ត្រី Derek Chauvin សង្កត់​លើ​អស់​រយៈពេល​ជាង​៨​នាទី ប៉ុន្តែ​នេះ​មិន​បាន​សន្និដ្ឋាន​ថា វា​ជា​មូលហេតុ​ផ្ទាល់​នៃ​ការ​បាត់បង់​ជីវិត​របស់​គាត់​នោះ​ទេ​។

របាយការណ៍​ថ្មី​បាន​បង្ហាញ​ថា Floyd មាន​ស្នាម​ជាំ និង​មាន​ស្នាម​ជា​ច្រើន​នៅ​លើ​ក្បាល​មុខមាត់ ស្មា និង ជើង ប៉ុន្តែ​គេ​មិន​បាន​រក​ឃើញ​ភស្តុ​តាង​ណាមួយ​ដែល​បញ្ជាក់​ថា ស្នាម​របួស​ទាំង​អស់នេះ គឺជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​គេ​បាត់បង់​ជីវិត​នោះ​ទេ​។

ការ​ធ្វើ​កោសល្យវិច័យ​បាន​និយាយ​ថា Floyd មាន​ជំងឺ​បេះដូង និង​ប្រវត្តិ​នៃ​ជំងឺលើសឈាម​។ របាយការណ៍​គីមីវិទ្យា​បឋម បាន​រក​ឃើញ កម្រិត​ថ្នាំ Fentanyl និង Methamphetamine ដែល​ជា​សុទ្ធតែ​ជា​ថ្នាំ​ញៀន ស្ថិត​នៅ​ក្នុង​កម្រិត​មធ្យម​។

តែ​ការ​ធ្វើ​កោសល្យវិច័យ​ដោយ​ឯករាជ្យ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​គ្រួសារ Floyd មិន​បាន​ប្រាប់​ពី​សារធាតុ​ទាំងនេះ​ទេ​។ ការ​ធ្វើ​កោសល្យវិច័យ​ដោយ​ក្រុម​គ្រួសារ​របស់ Floyd បាន​និយាយ​ថា Floyd បាន​បាត់បង់​ជីវិត​ដោយសារ​ការ​សង្កត់​របស់​ប៉ូលិស​។

ការ​ធ្វើ​កោសល្យវិច័យ​របស់​រដ្ឋ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ថ្មី​ៗ​នេះ Floyd បាន​ធ្វើតេស្ត​វិជ្ជមាន​មេរោគ​កូ​វី​ដ​១៩ ទោះបីជា​នេះ​មិន​មានការ​បង្ហាញ​ថា វា​គឺជា​កត្តា​នៃ​ការ​បាត់បង់​ជីវិត​របស់​គាត់​ក៏​ដោយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ