ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រប​ខណ្ឌ Premier League អនុ​ញ្ញាត​ឱ្យ​មានការ​ប្រកួត​មិត្តភាព​មុន​លី​គ​ចូល​មក​ដល់

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ក្រប​ខណ្ឌ Premier League បាន​ផ្តល់​ភ្លើង​ខៀវ​ក្នុង​ការ​អនុញ្ញាត​សម្រាប់​ក្រុម​ទាំងអស់ ឱ្យ​មានការ​ប្រកួត​លក្ខណៈ​មិត្តភាព មុន​ពេល​ការ​វិល​ត្រឡប់​មក​ដល់ នៃ​ការ​ប្រកួតប្រជែង​លី​គ​កំពូល​អង់គ្លេស​នៅ​ពាក់កណ្តាល​ខែមិថុនា​នេះ ។…

ប្រទេស​អង់គ្លេស ៖ ក្រប​ខណ្ឌ Premier League បាន​ផ្តល់​ភ្លើង​ខៀវ​ក្នុង​ការ​អនុញ្ញាត​សម្រាប់​ក្រុម​ទាំងអស់ ឱ្យ​មានការ​ប្រកួត​លក្ខណៈ​មិត្តភាព មុន​ពេល​ការ​វិល​ត្រឡប់​មក​ដល់ នៃ​ការ​ប្រកួតប្រជែង​លី​គ​កំពូល​អង់គ្លេស​នៅ​ពាក់កណ្តាល​ខែមិថុនា​នេះ ។

រំលឹក​ជូន​ថា ក្រប​ខណ្ឌ​កំពូល​អង់គ្លេស​មួយ​នេះ ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​ខែមីនា ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩ ប៉ុន្តែ​វា​នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ហើយ​ក្រុម​ទាំងអស់​កំពុង​ស្វែងរក​ការ​ប្រកួត​មិត្តភាព ទាំង​នៅ​ក្នុង​កីឡដ្ឋាន ឬ​កន្លែង​ហ្វឹកហាត់​របស់​ពួក​គេ ដើម្បី​ត្រៀមលក្ខណៈ​មុន​ការ​ប្រកួត​លី​គ​ចូល​មក​ដល់​។

ក្លិប​ទាំងអស់​ក៏​បាន​ទទួលយក​វិធានការ​រឹតត្បិត​ជា​ច្រើន ដែល​បាន​ដាក់​ចេញ​ដោយ​ក្រប​ខណ្ឌ Premier League ក្នុង​ការ​អនុវត្ត ដើម្បី​ឱ្យ​ការ​ប្រកួតប្រជែង​ធ្វើ​ទៅ​ប្រកបដោយ​សុវត្ថិភាព និង​កាត់​បន្ថយ​ករណី​ឆ្លង​វីរុស​ដល់​កីឡាករ ក្រុម​គ្រូបង្វឹក បុគ្គលិក​ក្លិប ជា​ពិសេស​មន្ត្រី​ដែល​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​។

ក្នុង​នោះ​នឹង​មានការ​វាយតម្លៃ​ពី​ហានិភ័យ​នៅ​គ្រប់​ទីកន្លែង មុន​ពេល​អនុញ្ញាត​ឱ្យ​មានការ​ប្រកួត​មិត្តភាព ខណៈ​ដែល​ក្រប​ខណ្ឌ Premier League នឹង​ពិចារណា​អនុញ្ញាត​ឱ្យ​ក្រុម Newcastle និង Norwich ដែល​មាន​មូលដ្ឋាន​ឆ្ងាយ​ពី​ក្លិប​ដទៃ អាច​ធ្វើ​ដំណើរ​មក​លេង​ការ​ប្រកួត​មិត្តភាព​បាន​។

ក្រុម​មួយ​ចំនួន​ក្នុង​ក្រប​ខណ្ឌ Premier League បាន​ទាក់ទង​ទៅ​កាន់​ក្រុម​នៅ​លី​គ​លំដាប់​ទី​២ (Championship) រួច​ហើយ ដែល​នឹង​ត្រូវ​បាន​ចេញ​សេចក្តីណែនាំ​ពី​លី​គ​កីឡាបាល់ទាត់​អង់គ្លេស (EFL) នៅ​ចុង​ស​ប្តា​ហ៍​នេះ ដើម្បី​រៀបចំ​ការ​ប្រកួត​មិត្តភាព​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុម​ហង្ស​ក្រហម Liverpool កំពុង​នាំមុខ​នៅ​កំពូល​តារាង Premier League ដោយ​ដាច់​ចំនួន ២៥​ពិន្ទុ​ពី​ក្រុម​ចំណាត់ថ្នាក់​លេខ​២ Manchester City ដែល​មាន ៥៧​ពិន្ទុ ខណៈ​នៅ​សល់ ៩​ប្រកួត​ទៀត ដែល​ត្រូវ​លេង​ដើម្បី​បញ្ចប់​រដូវ​កាល ២០១៩-២០ ៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ