ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកលវិទ្យាល័យ ប្រើ​វិធី​មិនធម្មតា​មួយ ដើម្បី​បង្រៀន​សិស្ស​ហែល​ទឹក​​(វីដេ​អូ​)

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ការ​ប្រុង​ប្រយ័ត្ន​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​បណ្តាល​ឱ្យ​សាកលវិទ្យាល័យ​នានា​នៅ​ប្រទេស​ចិន អនុម័ត​វិធីសាស្ត្រ​មិនធម្មតា​មួយ​ចំនួន ដើម្បី​បង្រៀន​សិស្ស និស្សិត​ឱ្យ​ហែល​ទឹក​។…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ការ​ប្រុង​ប្រយ័ត្ន​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​បណ្តាល​ឱ្យ​សាកលវិទ្យាល័យ​នានា​នៅ​ប្រទេស​ចិន អនុម័ត​វិធីសាស្ត្រ​មិនធម្មតា​មួយ​ចំនួន ដើម្បី​បង្រៀន​សិស្ស និស្សិត​ឱ្យ​ហែល​ទឹក​។

នៅ​សាកលវិទ្យាល័យ​មួយ​នៅ Chengdu និស្សិត​ដែល​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​ហែល​ទឹក ត្រូវ​បាន​​គេ​ណែនាំ​ឱ្យ​យក​ផ្តិល​ទឹកធំ​មួយ​ល្មម​នឹង​អាច​ដាក់​មុខ​ចូល​បាន រួច​យក​ទៅ​ដាក់​នៅ​ក្បែរ​អាង​ហែល​ទឹក​ដែល​រីងស្ងួត​គ្មាន​ទឹក និង​អនុវត្ត​បច្ចេកទេស​ដកដង្ហើម​ក្រោម​ការ​ណែនាំ​របស់​គ្រូ​។

គ្រូ​បាន​ពន្យល់​ថា ខណៈ​ដែល​ថ្នាក់លើ​បញ្ជា​ឱ្យ​ការពារ​សិស្ស​ទាំងអស់​គ្នា​មិន​ឱ្យ​ចូល​ក្នុង​អាង​ហែល​ទឹកជា​មួយ​គ្នា​នៅ​ពេល​មានការ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ប៉ុន្តែ​រូប​គាត់​នៅ​តែ​អាច​បង្រៀន​ពួក​គេ​ឱ្យ​ចេះ​ប្រើ​ដង្ហើម និង​ហែល​ទឹក​តាម​របៀប​កែ​ច្នៃ​ថ្មី​នេះ​បាន​ដដែល​។

ជាមួយ​គ្នា​នេះ​ដែរ និស្សិត​នៅ​សាកលវិទ្យាល័យ​មួយ​ផ្សេង​ទៀត បាន​រៀន​ហែល​ទឹក​តាម​អន​ឡាញ ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​ស្ទើរតែ​មិន​ជឿ​ថា អាច​រៀន​តាម​វិធី​នេះ​បាន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ